កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៣
អនុទ្ទេស
ក្នុងកំឡុងឆ្នាំ២០០៣ សាលាកិច្ចបំរើព្រះធិបតេយ្យនឹងមានកម្មវិធីដូចតទៅនេះ៖
ប្រភពពត៌មាន: សេចក្ដីបកប្រែពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ទស្សនាវដ្ដីប៉មយាម [w] សៀវភៅ«គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងក៏មានប្រយោជន៍» (កំណែឆ្នាំ១៩៩០)(ជាភាសាអង់គ្លេស) [si] សៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ [td]។
កម្មវិធីសាលាគួរតែចាប់ផ្ដើមយ៉ាងទៀងពេលដោយច្រៀងចំរៀង អធិស្ឋាន និងពាក្យស្វាគមន៍ដ៏ខ្លី រួចបន្តដូចតទៅនេះ:
សុន្ទរកថាទី១: ១៥នាទី។ ត្រូវថ្លែងដោយអ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់ ហើយត្រូវមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ឬមួយក៏សៀវភៅ«គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងក៏មានប្រយោជន៍»។ កាលដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ត្រូវថ្លែងជាសុន្ទរកថាបង្ហាត់បង្ហាញដែលមានរយៈពេល១៥នាទី ហើយគ្មានការសួរសំនួរដើម្បីរៀនសារឡើងវិញទេ។ កាលដែលមានមូលដ្ឋានលើសៀវភៅ«គ្រប់ទាំងបទគម្ពីរ» នោះគួរថ្លែងឡើងជាសុន្ទរកថាដែលមានកំណត់ពេលពី១០ទៅ១២នាទី ហើយមានការសើរើឡើងវិញ អស់រយៈពេលពី៣ទៅ៥នាទី ដោយសួរសំនួរដែលមាននៅក្នុងសៀវភៅនោះ។ គោលបំណងមិនមែនជាការប្រាប់ពត៌មានប៉ុណ្ណោះទេ តែជាការលើកពន្យល់ប្រយោជន៍នៃពត៌មានដែលកំពុងតែត្រូវអធិប្បាយនោះ ដោយបញ្ជាក់ពត៌មានដែលមានប្រយោជន៍ច្រើនបំផុតចំពោះក្រុមជំនុំខ្លួន។ ត្រូវពន្យល់តាមប្រធានដែលមានស្រាប់។ បងប្អូនដែលថ្លែងសុន្ទរកថានេះមិនត្រូវថ្លែងលើសពេលឡើយ។ បើថ្លែងលើសម៉ោង នោះអ្នកត្រួតពិនិត្យត្រូវទៅជួបបងប្អូននិងជូនឱវាទអំពីចំណុចនេះបើចាំបាច់។
គោលសំខាន់ៗពីអំនានព្រះគម្ពីរ: ១០នាទី។ អស់ប្រាំមួយនាទី អ្នកចាស់ទុំឬអ្នកងារជំនួយដែលមានសមត្ថភាពត្រូវបញ្ជាក់ចំណុចសំខាន់ៗទៅតាមសេចក្ដីត្រូវការតាមតំបន់ដោយប្រសិទ្ធភាព។ គាត់អាចលើកឡើងខណាក្នុងអំនានព្រះគម្ពីរសំរាប់សប្ដាហ៍នោះ ដោយសារអ្នកថ្លែងសុន្ទរកថាទីពីរនឹងមិនពន្យល់បទគម្ពីរដែលខ្លួនអាននោះទេ។ គោលសំខាន់ៗនេះមិនត្រូវជាការសង្ខេបនូវអំនានព្រះគម្ពីរប៉ុណ្ណោះទេ។ គោលបំណងចំបងគឺការជួយពួកអ្នកស្ដាប់យល់នូវមូលហេតុពត៌មាននេះមានតម្លៃ និងរបៀបពួកគេអាចអនុវត្តតាមពត៌មាននេះបាន។ រួចមក អស់បួននាទី អ្នកថ្លែងនឹងអញ្ជើញពួកអ្នកស្ដាប់ឲ្យចូលរួមឆ្លើយយ៉ាងខ្លី (ត្រឹមតែ៣០វិនាទីឬខ្លីជាង) នូវសំនួរពីរដូចតទៅនេះ: «តើមានចំណុចអ្វីខ្លះក្នុងអំនានព្រះគម្ពីរសប្ដាហ៍នេះ ដែលនឹងជួយអ្នកក្នុងកិច្ចបំរើផ្សាយ ឬក៏ក្នុងជីវិតប្រចាំថ្ងៃ»? ហើយ «តើចំណុចអ្វីខ្លះបានពង្រឹងជំនឿរបស់អ្នក និងបានធ្វើឲ្យអ្នកមានកតញ្ញូធម៌ចំពោះព្រះយេហូវ៉ាឲ្យបានច្រើនជាង»? បន្ទាប់មក អ្នកត្រួតពិនិត្យសាលានិងឲ្យសិស្សចេញទៅសាលផ្សេងៗរៀងៗខ្លួន។
សុន្ទរកថាទី២: ៤នាទី។ បងប្អូនប្រុសៗត្រូវអាន។ ធម្មតា អំនាននេះនឹងមកពីព្រះគម្ពីរ។ មួយខែមួយដង អំនាននេះនឹងមកពីទស្សនាវដ្ដីប៉មយាម។ សិស្សទីពីរនេះត្រូវអានដោយគ្មានពាក្យផ្ដើមឬក៏ពាក្យបញ្ចប់។ រាល់សប្ដាហ៍ ប្រវែងអំនាននោះនឹងខុសគ្នាបន្ដិច ប៉ុន្តែ នឹងអាចអានបានក្នុងតែបួននាទីឬក៏តិចជាងបួននាទី។ អ្នកត្រួតពិនិត្យសាលាត្រូវមើលពត៌មាននោះទុកជាមុននឹងកំណត់អំនានឲ្យសមស្របតាមអាយុនិងសមត្ថភាពនៃសិស្សនិមួយៗ។ ជាពិសេស អ្នកត្រួតពិនិត្យសាលាត្រូវជួយសិស្សរៀនអានឲ្យស្រួលយល់ន័យ រៀនអានស្ទាត់ អានដោយសង្កត់ពាក្យសំខាន់ ចេះប្ដូរសម្លេង ផ្អាកនូវកន្លែងត្រឹមត្រូវ និងអានដោយលក្ខណៈធម្មតា។
សុន្ទរកថាទី៣: ៥នាទី។ សុន្ទរកថានេះនឹងត្រូវជូនបងប្អូនស្រីៗ។ ប្រធាននានាសំរាប់សុន្ទរកថានេះនឹងមកពីកូនសៀវភៅប្រធានបទសំរាប់ការពិគ្រោះ។ សិស្សដែលទទួលសុន្ទរកថានេះនឹងជ្រើសរើស លំដាប់រៀបចំមួយដោយខ្លួនឯង។ សិស្សត្រូវប្រើប្រធានដែលត្រូវជូន និងប្រើប្រធាននោះក្នុងលំដាប់រៀបចំដែលជាកិច្ចផ្សព្វផ្សាយម្យ៉ាងដែលបង្ហាញទិដ្ឋភាពពិតៗ ហើយមានប្រយោជន៍ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។ ពេលសុន្ទរកថាមិនប្រាប់ប្រភពពត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកពត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗដែលក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អផ្គត់ផ្គង់ឲ្យ។ សិស្សថ្មីៗគួរទទួលសុន្ទរកថាដែលប្រាប់ប្រភពពត៌មាន។ អ្នកត្រួតពិនិត្យសាលានិងខំស្វែងយល់ថា តើសិស្សនោះពន្យល់ពត៌មានយ៉ាងដូចម្ដេច និងតើគាត់ជួយម្ចាស់ផ្ទះយ៉ាងដូចម្ដេច ដោយយកខគម្ពីរមកវែកញែកនិងយល់ចំណុចសំខាន់។ សិស្សដែលទទួលសុន្ទរកថានេះត្រូវចេះមើលអក្សរ។ អ្នកត្រួតពិនិត្យសាលានិងកំណត់អ្នកជំនួយជូនសិស្ស។
សុន្ទរកថាទី៤: ៥នាទី។ សិស្សត្រូវពន្យល់ប្រធានដែលបានត្រូវជូនឲ្យបានច្បាស់។ ពេលសុន្ទរកថាមិនប្រាប់ប្រភពពត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកពត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗដែលក្រុមអ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អផ្គត់ផ្គង់ឲ្យ។ ពេលបងប្អូនប្រុសៗទទួលសុន្ទរកថានេះ គាត់អាចថ្លែងដោយគិតដល់ប្រយោជន៍បងប្អូនក្នុងសាលព្រះរាជាណាចក្រតែម្ដង។ ពេលបងប្អូនស្រីៗទទួលសុន្ទរកថានេះ គាត់ត្រូវថ្លែងតាមលំនាំសំរាប់សុន្ទរកថាទី៣។ សូមកត់សម្គាល់ថា ប្រធានដែលមានផ្កាយ ត្រូវជូនចំពោះតែបងប្អូនប្រុសៗ។
កំណត់ពេល: សុន្ទរកថាទាំងអស់មិនត្រូវថ្លែងលើសពេលកំណត់ទេ ហើយឱវាទរបស់អ្នកត្រួតពិនិត្យមិនត្រូវលើសពេលដែរ។ ពេលដែលសុន្ទរកថាទី២ ៣ ឬ៤លើសម៉ោង អ្នកត្រួតពិនិត្យគួរបញ្ឈប់សុន្ទរកថានោះដោយសុភាព។ ស្តីអំពីបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាទី១ ឬមួយក៏គោលសំខាន់ពីអំនានព្រះគម្ពីរ បើគាត់ថ្លែងហួសពេលកំណត់ គាត់ត្រូវទទួលឱវាទដោយផ្ទាល់ពីអ្នកត្រួតពិនិត្យ។ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ទៅលើប្រវែងសុន្ទរកថា។ កម្មវិធីទាំងមូល: ៤៥នាទី មិនរួមបញ្ចូលចំរៀងនិងសេចក្ដីអធិស្ឋាន។
ឱវាទ: (១នាទី)។ អ្នកត្រួតពិនិត្យសាលានឹងជូនឱវាទមិនលើសមួយនាទីក្រោយសុន្ទរកថារបស់សិស្សនិមួយៗ ដើម្បីលើកឡើងលក្ខណៈដ៏ល្អគួរឲ្យសរសើរស្តីអំពីរបៀបសិស្សថ្លែងសុន្ទរកថា។ អ្នកត្រួតពិនិត្យសាលាមិនមានបំណងសរសើរថា៖ «ល្អណាស់!» ប៉ុណ្ណោះទេ តែគាត់ចង់បញ្ជាក់នូវមូលហេតុជាក់លាក់មួយចំនួនដែលលក្ខណៈនៃរបៀបថ្លែងនោះពិតជាមានប្រសិទ្ធភាព។ ក្រោយចប់ប្រជុំឬក៏នៅពេលក្រោយទៀត អ្នកត្រួតពិនិត្យសាលាអាចជូនឱវាទជួយឲ្យសិស្សរីកចំរើន។
អ្នកត្រួតពិនិត្យជំនួយ: បើមានបងប្រុសម្នាក់ទៀតដែលមានសមត្ថភាពក្រៅពីអ្នកត្រួតពិនិត្យសាលា នោះក្រុមអ្នកចាស់ទុំអាចជ្រើសរើសគាត់ដើម្បីកាន់មុខងារជាអ្នកត្រួតពិនិត្យជំនួយ។ ភារកិច្ចរបស់គាត់គឺ ត្រូវជូនឱវាទដោយផ្ទាល់ បើចាំបាច់ ចំពោះបងប្អូនប្រុសៗណាដែលថ្លែងសុន្ទរកថាទីមួយ និងការលើកគោលសំខាន់ៗ។ អ្នកត្រួតពិនិត្យជំនួយនេះមិនចាំបាច់ជូនឱវាទដល់អ្នកចាស់ទុំនិងអ្នកងារជំនួយ ជារៀងរាល់ដងដែលគាត់ថ្លែងសុន្ទរកថានោះឡើយ។ ការរៀបចំនេះនឹងចាប់ផ្ដើមឆ្នាំ២០០៣ និងប្រហែលជាត្រូវកែប្រែជាបន្តបន្ទាប់ទៀត។
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ: ៣៥នាទី។ ពីរខែម្ដង អ្នកត្រួតពិនិត្យសាលានិងធ្វើការសើរើឡើងវិញដោយសំនួរនិងចម្លើយ។ ការរៀនសាឡើងវិញនេះនឹងមានក្រោយសុន្ទរកថាដែលលើកគោលសំខាន់ៗពីអំនានព្រះគម្ពីរ ដូចដែលត្រូវពន្យល់ខាងលើ។ ការរៀនសាឡើងវិញនេះនឹងមានមូលដ្ឋានលើពត៌មានដែលបានត្រូវពិគ្រោះក្នុងកម្មវិធីសាលាក្នុងកំឡុងពេលពីរខែកន្លងទៅ រួមទាំងសប្ដាហ៍នោះឯងដែរ។
កម្មវិធី
ខែមករា ថ្ងៃទី៦ អំនានព្រះគម្ពីរ: ម៉ាថាយ ១-៦ ចំរៀងលេខ១១៤
ទី១: របៀបយើងអាចទប់ទល់នឹងការល្បួង (w ១/៦ ទំព័រទី២៥ វគ្គ៨-ទំព័រទី២៧ វគ្គ១៨)
ទី២: ម៉ាថាយ ៤:១-២២
ទី៣: នាងម៉ារាជាម្ដាយរបស់ព្រះយេស៊ូ តែមិនមែនជា«ម្ដាយរបស់ព្រះ»ទេ (td ១ក)
ទី៤: តើព្រះយេស៊ូកំពុងធ្វើអ្វីនៅបច្ចុប្បន្ននេះ?
ខែមករា ថ្ងៃទី១៣ អំនានព្រះគម្ពីរ: ម៉ាថាយ ៧-១១ ចំរៀងលេខ១៨០
ទី១: ហេតុអ្វីក៏មានពេលវេលាខ្លីម្ល៉េះ? (w០០ ១/១ ទំព័រ៣, ៤)
ទី២: ម៉ាថាយ ៩:៩-៣១
ទី៣: មូលហេតុដែលយើងផ្សព្វផ្សាយចំពោះអ្នកដទៃ
ទី៤: ព្រះគម្ពីរបង្ហាញថា នាងម៉ារាមិនមែននៅ«ព្រហ្មចារីជារៀងរហូត»ទេ (td ១ខ)
ខែមករា ថ្ងៃទី២០ អំនានព្រះគម្ពីរ: ម៉ាថាយ ១២-១៥ ចំរៀងលេខ១៧១
ទី១: ព្រះគម្ពីរឆ្លើយនូវសំនួរដ៏សំខាន់ៗក្នុងសម័យយើងនេះ (w០០ ១/២ ទំព័រ៤-៧)
ទី២: ម៉ាថាយ ១៣:១-២៣
ទី៣: មូលហេតុដែលការថ្វាយបង្គំបុព្វជនមិនសមស្របតាមព្រះហឫទ័យព្រះ (td ២ក)
ទី៤: តើព្រះចេះប្រែប្រួលទេ? (សូមឆែកមើល w៩៩ ១/៧ ទំព័រ២១-២៦)
ខែមករា ថ្ងៃទី២៧ អំនានព្រះគម្ពីរ: ម៉ាថាយ ១៦-២១ ចំរៀងលេខ៦
ទី១: ពេលវេលាបានកន្លងទៅយ៉ាងលឿនណាស់ (si ទំព័រ២៧៨-២៧៩ វគ្គ១-៦)
ទី២: w០១ ១/៤ ទំព័រ២៧ វគ្គ២០-ទំព័រ២៨ វគ្គ២៤
ទី៣: តើអ្វីនឹងធ្វើឲ្យពិភពលោកមានសាមគ្គីភាព?
ទី៤: មនុស្សជាតិអាចទទួលនូវកិត្ដិយសបាន ក៏ប៉ុន្តែគួរថ្វាយបង្គំតែព្រះប៉ុណ្ណោះ (td ២ខ)
ខែកុម្ភៈ ថ្ងៃទី៣ អំនានព្រះគម្ពីរ: ម៉ាថាយ ២២-២៥ ចំរៀងលេខ២១៥
ទី១: តើការគិតខាងវិញ្ញាណរួមបញ្ចូលអ្វី? (w០១ ១/៦ ទំព័រ២៨ វគ្គ១-ទំព័រ២៩ វគ្គ៧)
ទី២: ម៉ាថាយ ២២:១៥-៤០
ទី៣: ពួកគ្រីស្ទានពិតទាំងឡាយត្រូវតែធ្វើបន្ទាល់ប្រាប់ពីសេចក្ដីពិតនេះ (td ៣ក)
ទី៤: តើអ្នកណាពិតជាអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ?
ខែកុម្ភៈ ថ្ងៃទី១០ អំនានព្រះគម្ពីរ: ម៉ាថាយ ២៦-២៨ ចំរៀងលេខ២៧
ទី១: ជំនឿអាចកែប្រែជីវិតរបស់អ្នក (w០០ ១/៤ ទំព័រ៣-៥)
ទី២: ម៉ាថាយ ២៦:៦-៣០
ទី៣: មូលហេតុដែលខ្ញុំមិនប្រើថ្នាំញៀន
ទី៤: មូលហេតុដែលយើងទៅជួបមនុស្សម្ដងហើយម្ដងទៀត (td ៣ខ)
ខែកុម្ភៈ ថ្ងៃទី១៧ អំនានព្រះគម្ពីរ: ម៉ាកុស ១-៤ ចំរៀងលេខ១៨៧
ទី១: របៀបកំណត់ពេលវេលានៅសម័យព្រះគម្ពីរ (si ទំព័រ២៧៩-២៨០ វគ្គ៧-១៣)
ទី២: w០១ ១/៥ ទំព័រ៣០ វគ្គ១០-១៤
ទី៣: ការធ្វើបន្ទាល់អាចប្រោសយើងឲ្យរួចពីទោសចំពោះឈាមរបស់អ្នកដទៃ (td ៣គ)
ទី៤: មូលហេតុដែលការលេងល្បែងស៊ីសងជាអំពើដ៏ខុសឆ្គង
ខែកុម្ភៈ ថ្ងៃទី២៤ អំនានព្រះគម្ពីរ: ម៉ាកុស ៥-៨ ចំរៀងលេខ៣២
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែមីនា ថ្ងៃទី៣ អំនានព្រះគម្ពីរ: ម៉ាកុស ៩-១២ ចំរៀងលេខ៤
ទី១: របៀបគិតខាងវិញ្ញាណ (w០១ ១/៦ ទំព័រ២៩ វគ្គ៨-ទំព័រ៣២ វគ្គ២០)
ទី២: ម៉ាកុស ១០:១-២២
ទី៣: របៀបដែលយើងអាចទទួលកំឡាំងពីព្រះបាន
ទី៤: វិទ្យាសាស្ត្រដែលមានសក្ខីភាព គឺសមស្របនឹងកំណត់ហេតុក្នុងព្រះគម្ពីរអំពីការបង្កើត (td ៤ក)
ខែមីនា ថ្ងៃទី១០ អំនានព្រះគម្ពីរ: ម៉ាកុស ១៣-១៦ ចំរៀងលេខ១៨៧
ទី១: កុំចូលកន្លែងគ្រោះថ្នាក់! (w០០ ១/៥ ទំព័រ៤-៧)
ទី២: ម៉ាកុស ១៣:១-២៣
ទី៣: តើថ្ងៃនានាក្នុងការបង្កើតនោះ ជាថ្ងៃដែលមានរយៈពេល២៤ម៉ោងមែនទេ? (td ៤ខ)
ទី៤: តើព្រះគាំទ្រមនុស្សក្នុងការធ្វើសង្គ្រាមឬ?
ខែមីនា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: លូកា ១-៣ ចំរៀងលេខ១៣
ទី១: អានុភាពនៃសេចក្ដីអធិស្ឋាន (w០០ ១/៦ ទំព័រ៣, ៤)
ទី២: លូកា ៣:១-២២
ទី៣: តើការថ្វាយបង្គំព្រះយេស៊ូជាការត្រឹមត្រូវទេ?
ទី៤: មូលហេតុដែលមនុស្សដទៃស្អប់ពួកគ្រីស្ទានពិត (td ៥ក)
ខែមីនា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: លូកា ៤-៦ ចំរៀងលេខ១៥៦
ទី១: ព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋាន (w០០ ១/៦ ទំព័រ៥-៧)
ទី២: លូកា ៦:១-២៣
ទី៣: ភរិយាមិនគួរឲ្យស្វាមីពង្រាត់នាងចេញពីព្រះទេ (td ៥ខ)
ទី៤: តើពួកគ្រីស្ទានអាចស្មានថា ព្រះនឹងការពារពួកគេមែនឬ? (សូមឆែកមើល w០១ ១/១១ ទំព័រ ២៤-២៨; w៩៧ ១/១០ ទំព័រ ៨-១៣)
ខែមីនា ថ្ងៃទី៣១ អំនានព្រះគម្ពីរ: លូកា ៧-៩ ចំរៀងលេខ២១
ទី១: របៀបព្រះយេហូវ៉ានិងព្រះយេស៊ូបានរក្សាអំណរ (w០១ ១/៨ ទំព័រ៨ វគ្គ១-ទំព័រ៩ វគ្គ៨)
ទី២: w០១ ១/៦ ទំព័រ៣១ វគ្គ១៧-ទំព័រ៣២ វគ្គ២០
ទី៣: មូលហេតុដែលយើងដឹងថា ព្រះគម្ពីរមកពីព្រះ
ទី៤: ស្វាមីមិនគួរឲ្យភរិយាបញ្ឈប់គាត់ពីការបំរើព្រះទេ (td ៥គ)
ខែមេសា ថ្ងៃទី៧ អំនានព្រះគម្ពីរ: លូកា ១០-១២ ចំរៀងលេខ១៩
ទី១: របៀបរក្សាអំណររបស់យើង (w០១ ១/៨ ទំព័រ១០ វគ្គ៩-ទំព័រ១២ វគ្គ២១)
ទី២: លូកា ១០:១-២២
ទី៣: តើការធ្វើឲ្យជាខាងវិញ្ញាណមានសារៈសំខាន់ប៉ុនណា? (td ៦ក)
ទី៤: ព្រះរាជាណាចក្រនៃព្រះ គឺជាមាគ៌ាដែលនាំឲ្យមានការព្យាបាលដ៏អចិន្ត្រៃយ៍ដោយឲ្យជាខាងរាងកាយ (td ៦ខ)
ខែមេសា ថ្ងៃទី១៤ អំនានព្រះគម្ពីរ: លូកា ១៣-១៧ ចំរៀងលេខ១៨១
ទី១: សព្វថ្ងៃនេះ តើអ្នកណាដែលមានព្រះគាំទ្រគេនោះ?—ភាគទីមួយ (w០១ ១/៩ ទំព័រ១១ វគ្គ៤-ទំព័រ១២ វគ្គ៩)
ទី២: លូកា ១៥:១១-៣២
ទី៣: របៀបដែលយើងអាចការពារខ្លួន កុំឲ្យមានអានុភាពពីពួកបិសាច
ទី៤: ការប្រោសឲ្យជាដោយកម្លាំងជំនឿនាសព្វថ្ងៃនេះ មិនមែនមកពីព្រះទេ (td ៦គ)
ខែមេសា ថ្ងៃទី២១ អំនានព្រះគម្ពីរ: លូកា ១៨-២១ ចំរៀងលេខ៤
ទី១: រដូវកាលដែលព្រះយេហូវ៉ារៀបចំឲ្យ បញ្ជាក់នូវប្រាជ្ញានិងសេចក្ដីស្រឡាញ់របស់ទ្រង់ (si ទំព័រ២៨០ វគ្គ១៤-១៧)
ទី២: w០១ ១/៧ ទំព័រ២៨ វគ្គ១៩-ទំព័រ២៩ វគ្គ២៣
ទី៣: របៀបដែលដំណើររស់ឡើងវិញមានអានុភាពលើជីវិតរបស់យើង
ទី៤: aតើការនិយាយភាសាផ្សេងៗពិតជាភស្តុតាងថា ខ្លួនមានព្រះគុណពីព្រះឬទេ? (td ៦ឃ)
ខែមេសា ថ្ងៃទី២៨ អំនានព្រះគម្ពីរ: លូកា ២២-២៤ ចំរៀងលេខ១៥
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែឧសភា ថ្ងៃទី៥ អំនានព្រះគម្ពីរ: យ៉ូហាន ១-៤ ចំរៀងលេខ១៥៦
ទី១: សព្វថ្ងៃនេះ តើអ្នកណាដែលមានព្រះគាំទ្រគេនោះ?—ភាគទីពីរ (w០១ ១/៩ ទំព័រ១២ វគ្គ១០-ទំព័រ១៣ វគ្គ១៤)
ទី២: យ៉ូហាន ២:១-២៥
ទី៣: តើព្រះចាត់ទុកការពិសាស្រា ជាអំពើអាក្រក់ឬទេ?
ទី៤: ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ជាព្រឹត្ដិការណ៍ដ៏មើលមិនឃើញ (td ៧ក)
ខែឧសភា ថ្ងៃទី១២ អំនានព្រះគម្ពីរ: យ៉ូហាន ៥-៧ ចំរៀងលេខ១០៥
ទី១: អ្វីដែលអ្នកគួរតែដឹងអំពីអាបធ្មប់ (w០០ ១/៧ ទំព័រ៤-៧)
ទី២: យ៉ូហាន ៥:១-២៤
ទី៣: មូលហេតុដែលការជឿទៅលើការចារទុកនៃវាសនាមិនមែនសមហេតុផល (សូមឆែកមើល w៩៨ ១/៧ ទំព័រ៣-៨)
ទី៤: ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ត្រូវសម្គាល់ដោយហេតុការណ៍ដ៏មើលឃើញវិញ (td ៧ខ)
ខែឧសភា ថ្ងៃទី១៩ អំនានព្រះគម្ពីរ: យ៉ូហាន ៨-១១ ចំរៀងលេខ៣
ទី១: ហេតុអ្វីក៏មានការពុករលួយច្រើនម្ល៉េះ? (w០០ ១/៨ ទំព័រ៣-៧)
ទី២: យ៉ូហាន ១០:១៦-៤២
ទី៣: ការឡូកឡំជំនឿ មិនផ្គាប់ព្រះហឫទ័យរបស់ព្រះទេ (td ៨ក)
ទី៤: របៀបដែលយើងអាចស៊ូទ្រាំនឹងភាពតានតឹង (សូមឆែកមើល la ផ្នែកទី១ និងផ្នែកទី២)
ខែឧសភា ថ្ងៃទី២៦ អំនានព្រះគម្ពីរ: យ៉ូហាន ១២-១៦ ចំរៀងលេខ២១៧
ទី១: អត្ថន័យនៃពាក្យឆ្នាំ ក្នុងបទគម្ពីរបរិសុទ្ធ (si ទំព័រ២៨០-២៨២ វគ្គ១៨-២៣)
ទី២: w០១ ១/៨ ទំព័រ១៣ វគ្គ៤-ទំព័រ១៤ វគ្គ៧
ទី៣: តើឃ្លា «មិនមែនជារបស់ផងលោកីយ» មានន័យអ្វី?
ទី៤: តើសាសនាទាំងអស់សុទ្ធតែល្អឬ? (td ៨ខ)
ខែមិថុនា ថ្ងៃទី២ អំនានព្រះគម្ពីរ: យ៉ូហាន ១៧-២១ ចំរៀងលេខ៣៤
ទី១: កុំឲ្យក្លាយទៅជាអ្នកស្ដាប់ដែលចេះតែភ្លេច (w០១ ១/៩ ទំព័រ២២ វគ្គ៦-ទំព័រ២៥ វគ្គ២១)
ទី២: យ៉ូហាន ២០:១-២៣
ទី៣: ជីវិតជារៀងរហូតមិនមែនជាការយល់សប្ដិប៉ុណ្ណោះទេ (td ៩ក)
ទី៤: តើយើងត្រូវការសាសនារួបរួមជាអង្គការ មែនឬ? (សូមឆែកមើល w០០ ១/៤ ទំព័រ២៨-២៩)
ខែមិថុនា ថ្ងៃទី៩ អំនានព្រះគម្ពីរ: កិច្ចការ ១-៤ ចំរៀងលេខ១២៣
ទី១: ការតយុទ្ធនឹងការពុករលួយ ដោយប្រើដាវខាងវិញ្ញាណ (w០០ ១/៨ ទំព័រ៤-៧)
ទី២: កិច្ចការ ៤:១-២២
ទី៣: តើអ្នកណានឹងឡើងទៅស្ថានសួគ៌? (td ៩ខ)
ទី៤: តើព្រះយកព្រះទ័យទុកដាក់នឹងរបៀបដែលយើងថ្វាយបង្គំទ្រង់ឬទេ?
ខែមិថុនា ថ្ងៃទី១៦ អំនានព្រះគម្ពីរ: កិច្ចការ ៥-៧ ចំរៀងលេខ១៩១
ទី១: តើការប្រែប្រួលលក្ខណៈរបស់«គ្រីស្ទសាសនា»ផ្គាប់ព្រះហឫទ័យព្រះទេ? (w០០ ១/៩ ទំព័រ៤-៧)
ទី២: កិច្ចការ ៧:១-២២
ទី៣: តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាខុសគ្នាពីសាសនាឯទៀតយ៉ាងដូចម្ដេច?
ទី៤: មនុស្សដែលនឹងទទួលជីវិតជារៀងរហូតនៅលើផែនដីគ្មានចំនួនកំណត់ជាក់លាក់ទេ (td ៩គ)
ខែមិថុនា ថ្ងៃទី២៣ អំនានព្រះគម្ពីរ: កិច្ចការ ៨-១០ ចំរៀងលេខ៦៥
ទី១: វិធីដែលជីវិតរបស់អ្នកអាចមានអត្ថន័យច្រើនជាង (w០០ ១/១០ ទំព័រ៤-៧)
ទី២: w០១ ១/៩ ទំព័រ១០ វគ្គ១-ទំព័រ១១ វគ្គ៥
ទី៣: ការបញ្ចូលឈាមជាការរំលោភបំពានលើភាពពិសិដ្ឋនៃឈាម (td ១០ក)
ទី៤: bមូលហេតុដែលការចូលរួមកិច្ចប្រជុំមានសារៈសំខាន់ក្នុងការលូតលាស់ខាងវិញ្ញាណ
ខែមិថុនា ថ្ងៃទី៣០ អំនានព្រះគម្ពីរ: កិច្ចការ ១១-១៤ ចំរៀងលេខ១៦១
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែកក្កដា ថ្ងៃទី៧ អំនានព្រះគម្ពីរ: កិច្ចការ ១៥-១៧ ចំរៀងលេខ៣៨
ទី១: ចូរកាន់តាមយ៉ាងខ្ជាប់ខ្ជួនហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញ! (w០១ ១/៩ ទំព័រ២៩ វគ្គ១៣-ទំព័រ៣០ វគ្គ១៨)
ទី២: កិច្ចការ ១៥:១-២១
ទី៣: វិធីដែលយើងគាំទ្រព្រះយេហូវ៉ាជាអធិបតេយ្យ
ទី៤: តើយើងត្រូវចាត់វិធានការដោយធ្វើអ្វីក៏ដោយដើម្បីសង្គ្រោះជីវិតយើងឬ? (td ១០ខ)
ខែកក្កដា ថ្ងៃទី១៤ អំនានព្រះគម្ពីរ: កិច្ចការ ១៨-២១ ចំរៀងលេខ៣២
ទី១: ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់? (w០០ ១/១១ ទំព័រ៤-៧)
ទី២: កិច្ចការ ១៩:១-២២
ទី៣: cតើព្រះយេស៊ូសោយទិវង្គតនៅលើឈើឆ្កាងមែនទេ? (td ១១ក)
ទី៤: តើ‹ការស្វែងរកនគរនៃព្រះជាមុនសិន›មានន័យអ្វី?
ខែកក្កដា ថ្ងៃទី២១ អំនានព្រះគម្ពីរ: កិច្ចការ ២២-២៥ ចំរៀងលេខ២២២
ទី១: តើអ្នកចេះរង់ចាំឬទេ? (w០០ ១/១២ ទំព័រ៣-៥)
ទី២: កិច្ចការ ២៤:១-២៣
ទី៣: តើពិតជាមានអារក្សមែនឬ?
ទី៤: dតើពួកគ្រីស្ទានគួរថ្វាយបង្គំរូបឈើឆ្កាងទេ? (td ១១ខ)
ខែកក្កដា ថ្ងៃទី២៨ អំនានព្រះគម្ពីរ: កិច្ចការ ២៦-២៨ ចំរៀងលេខ១៨១
ទី១: គ្មានឆ្នាំសូន្យទេ (si ទំព័រ២៨២ វគ្គ២៤-២៦)
ទី២: w០១ ១/១០ ទំព័រ១៥ វគ្គ៥-៨
ទី៣: តើអ្នកណាត្រូវប្រោសឲ្យមានជីវិតរស់ពីស្លាប់ឡើងវិញ? (td ១២ក)
ទី៤: របៀបដែលយើងអាចបង្ហាញការគោរពចំពោះតម្លៃជីវិត
ខែសីហា ថ្ងៃទី៤ អំនានព្រះគម្ពីរ: រ៉ូម ១-៤ ចំរៀងលេខ ១១៧
ទី១: តើអ្នក«ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់» ទេ? (w០១ ១/១១ ទំព័រ៧ វគ្គ១-ទំព័រ៩ វគ្គ១១)
ទី២: រ៉ូម ២:១-២៤
ទី៣: តើអ្នកធ្លាប់រស់ពីមុនទេ?
ទី៤: តើពួកមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅឯណា? (td ១២ខ)
ខែសីហា ថ្ងៃទី១១ អំនានព្រះគម្ពីរ: រ៉ូម ៥-៨ ចំរៀងលេខ ១៦០
ទី១: សុភមង្គលដែលគ្មានទីបញ្ចប់ នៅលើស្ថានសួគ៌ ឬនៅលើផែនដី? (w០១ ១/១ ទំព័រ៤-៦)
ទី២: រ៉ូម ៥:៦-២១
ទី៣: eជីវិតរបស់ព្រះយេស៊ូជាមនុស្ស បានត្រូវប្រគល់ជាតម្លៃលោះមនុស្សទាំងអស់ (td ១៣ក)
ទី៤: តើយើងគួរជឿលើការចាប់ជាតិទេ?
ខែសីហា ថ្ងៃទី១៨ អំនានព្រះគម្ពីរ: រ៉ូម ៩-១២ ចំរៀងលេខ ១៥៦
ទី១: តើសីលធម៌ព្រះគម្ពីរគឺល្អបំផុតឬ? (w០១ ១/២ ទំព័រ៤-៧)
ទី២: w០១ ១/១១ ទំព័រ២៥ វគ្គ១០-ទំព័រ២៦ វគ្គ១៣
ទី៣: តើមនុស្សបានកែអត្ថន័យព្រះគម្ពីរទេ?
ទី៤: មូលហេតុដែលព្រះយេស៊ូអាចបង់តម្លៃលោះបាន (td ១៣ខ)
ខែសីហា ថ្ងៃទី២៥ អំនានព្រះគម្ពីរ: រ៉ូម ១៣-១៦ ចំរៀងលេខ ១២៣
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែកញ្ញា ថ្ងៃទី១ អំនានព្រះគម្ពីរ: កូរិនថូសទី១ ១-៩ ចំរៀងលេខ៧៩
ទី១: ចំណេះនិងការយល់ដឹងដែលបង្ហាញថាខ្លួនមានភាពចាស់ទុំ (w០១ ១/១១ ទំព័រ១៣ វគ្គ៥-ទំព័រ១៤ វគ្គ១១)
ទី២: កូរិនថូសទី១ ៣:១-២៣
ទី៣: តើ«ទីបញ្ចប់នៃលោកីយ៍»មានន័យអ្វី? (td ១៤ក)
ទី៤: តើការលួចជាវិធីដោះសាថា មកពីយើងក្រីក្រទេ? (សូមប្រៀបឆែកមើល w៩៧ ១/១២ ទំព័រ៣-៦)
ខែកញ្ញា ថ្ងៃទី៨ អំនានព្រះគម្ពីរ: កូរិនថូសទី១ ១០-១៦ ចំរៀងលេខ១២៣
ទី១: ព្រះគម្ពីរ សៀវភៅមួយដែលបញ្ជាក់ពីរបៀបរស់នៅ (w០១ ១/៣ ទំព័រ៥-៧)
ទី២: កូរិនថូសទី១ ១២:១-២៦
ទី៣: ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យអំពើអាក្រក់កើតមានឡើង?
ទី៤: ចូរយកចិត្តទុកដាក់នឹងទីសម្គាល់នៃថ្ងៃជាន់ក្រោយបង្អស់ (td ១៤ខ)
ខែកញ្ញា ថ្ងៃទី១៥ អំនានព្រះគម្ពីរ: កូរិនថូសទី២ ១-៧ ចំរៀងលេខ១០
ទី១: ការធ្វើឲ្យសះស្បើយនូវស្នាមរបួសដែលបន្សល់ទុកពីសង្គ្រាម (w០១ ១/៤ ទំព័រ៤-៧)
ទី២: កូរិនថូសទី២ ៦:១-៧:១
ទី៣: ពួកគ្រីស្ទានមិនចាំបាច់កាន់តាមថ្ងៃឈប់សំរាកទេ (td ១៥ក)
ទី៤: តើព្រះមានព្រះទ័យព្រួយអំពីការបំពុលផែនដីទេ?
ខែកញ្ញា ថ្ងៃទី២២ អំនានព្រះគម្ពីរ: កូរិនថូសទី២ ៨-១៣ ចំរៀងលេខ២០៧
ទី១: ការស្វែងរកសន្ដិសុខក្នុងពិភពលោកមួយដ៏ប្រកបទៅដោយការប្រថុយ (w០១ ១/៥ ទំព័រ៤-៦)
ទី២: កូរិនថូសទី២ ៨:១-២១
ទី៣: តើព្រលឹងទៅជាយ៉ាងណាក្រោយពីស្លាប់?
ទី៤: ថ្ងៃឈប់សំរាកមិនមែនសំរាប់ពួកគ្រីស្ទានទេ (td ១៥ខ)
ខែកញ្ញា ថ្ងៃទី២៩ អំនានព្រះគម្ពីរ: កាឡាទី ១-៦ ចំរៀងលេខ១៩
ទី១: សារៈប្រយោជន៍ថ្ងៃខែនៃព្រឹត្ដិការណ៍ដ៏សំខាន់ក្នុងព្រះគម្ពីរ (si ទំព័រ២៨២-២៨៣ វគ្គ២៧-៣០)
ទី២: w០១ ១/១២ ទំព័រ១៥ វគ្គ៨-១១
ទី៣: ទីចាប់ផ្ដើមនិងទីបញ្ចប់នៃថ្ងៃឈប់សំរាករបស់ព្រះ (td ១៥គ)
ទី៤: មូលហេតុដែលយើងដឹងថា ព្រះរាជាណាចក្ររបស់ព្រះកំពុងតែគ្រប់គ្រងឥឡូវ
ខែតុលា ថ្ងៃទី៦ អំនានព្រះគម្ពីរ: អេភេសូរ ១-៦ ចំរៀងលេខ១៨៧
ទី១: ការសម្ដែង«ផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ»បញ្ជាក់ពីភាពជឿនទៅមុខខាងវិញ្ញាណ (w០១ ១/១១ ទំព័រ១៥ វគ្គ១២-ទំព័រ១៧ វគ្គ១៩)
ទី២: អេភេសូរ ២:១-២២
ទី៣: ជំនឿលើព្រះគឺសមហេតុសមផលមែន
ទី៤: ពួកគ្រីស្ទានទាំងឡាយត្រូវធ្វើជាអ្នកបំរើ (td ១៦ក)
ខែតុលា ថ្ងៃទី១៣ អំនានព្រះគម្ពីរ: ភីលីព ១-កូល៉ុស ៤ ចំរៀងលេខ១០៥
ទី១: «ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន!» (w០១ ១/៦ ទំព័រ៤-៧)
ទី២: ភីលីព ២:១-២៤
ទី៣: តម្រូវការសំរាប់កិច្ចបំរើ (td ១៦ខ)
ទី៤: អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងសព្វថ្ងៃនេះ
ខែតុលា ថ្ងៃទី២០ អំនានព្រះគម្ពីរ: ថែស្សាឡូនីចទី១ ១-ថែស្សាឡូនីចទី២ ៣ ចំរៀងលេខ២៦
ទី១: ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពេលវេលា (si ទំព័រ២៨៣-២៨៤ វគ្គ៣១-៣៣)
ទី២: w០២ ១/១ ទំព័រ២៩ វគ្គ៦-ទំព័រ៣០ វគ្គ៩
ទី៣: តើអ្នកណាខ្លះនឹងឡើងទៅស្ថានសួគ៌?
ទី៤: តើបាបជាអ្វី? (td ១៧ក)
ខែតុលា ថ្ងៃទី២៧ អំនានព្រះគម្ពីរ: ធីម៉ូថេទី១ ១-ធីម៉ូថេទី២ ៤ ចំរៀងលេខ៧៩
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែវិច្ឆិកា ថ្ងៃទី៣ អំនានព្រះគម្ពីរ: ទីតុស ១-ភីលេម៉ូន ចំរៀងលេខ៨
ទី១: រាស្ត្ររបស់ព្រះយេហូវ៉ាដឹងទុកជាមុនថានឹងត្រូវល្បងលហើយនិងជួបការលំបាក (w០១ ១/១១ ទំព័រ២៨ វគ្គ១-ទំព័រ៣០ វគ្គ១០)
ទី២: ភីលេម៉ូន ១-២៥
ទី៣: តើយើងនឹងអផ្សុកពេលមានជីវិតល្អឥតខ្ចោះឬ?
ទី៤: មូលហេតុដែលមនុស្សគ្រប់គ្នាបានរងទុក្ខដោយសារបាបរបស់អ័ដាម (td ១៧ខ)
ខែវិច្ឆិកា ថ្ងៃទី១០ អំនានព្រះគម្ពីរ: ហេព្រើរ ១-៨ ចំរៀងលេខ៤៩
ទី១: របៀបស៊ូទ្រាំនឹងអារម្មណ៍មិនល្អ (w០១ ១/៧ ទំព័រ៣០-៣១)
ទី២: ហេព្រើរ ២:១-១៨
ទី៣: fតើផ្លែឈើដែលបានត្រូវហាមបរិភោគនោះ ជាអ្វី? (td ១៧គ)
ទី៤: ក្រោយមនុស្សត្រូវប្រោសឲ្យរស់ឡើងវិញនោះ តើពួកគេនឹងទទួលការជំនុំជំរះអ្វីយោងទៅតាមការប្រព្រឹត្តរបស់ខ្លួន?
ខែវិច្ឆិកា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: ហេព្រើរ ៩-១៣ ចំរៀងលេខ១៦០
ទី១: គ្រាដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនានោះ ជិតមកដល់ទីបញ្ចប់ហើយ (w០១ ១/៨ ទំព័រ៤-៧)
ទី២: ហេព្រើរ ៩:១១-២៨
ទី៣: តើអ្វីដែលត្រូវរាប់ជាបាបប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ? (td ១៧ឃ)
ទី៤: ប្រយោជន៍នៃកិរិយាប្រព្រឹត្តដែលផ្គាប់ព្រះទ័យព្រះ
ខែវិច្ឆិកា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: យ៉ាកុប ១-៥ ចំរៀងលេខ៨៨
ទី១: ការកំណត់ពេលដែលព្រឹត្ដិការណ៍សំខាន់ៗបានកើតឡើង (si ទំព័រ២៨៤-២៨៥ វគ្គ១-៤)
ទី២: w០២ ១/២ ទំព័រ១៣ វគ្គ១៥-ទំព័រ១៤ វគ្គ១៩
ទី៣: តម្លៃនៃចិត្តសុភាព
ទី៤: បុណ្យជ្រមុជទឹកជាសេចក្ដីតម្រូវមួយសំរាប់ពួកគ្រីស្ទាន (td ១៨ក)
ខែធ្នូ ថ្ងៃទី១ អំនានព្រះគម្ពីរ: ពេត្រុសទី១ ១-ពេត្រុសទី២ ៣ ចំរៀងលេខ១៥៦
ទី១: កុំណាយចិត្តក្នុងការធ្វើល្អ (w០១ ១/១១ ទំព័រ៣១ វគ្គ១១-ទំព័រ៣២ វគ្គ១៧)
ទី២: ពេត្រុសទី១ ១:១-១៦
ទី៣: បុណ្យជ្រមុជទឹកមិនលាងបាបទេ (td ១៨ខ)
ទី៤: ឥទ្ធិពលដែលតម្លៃលោះរបស់ព្រះយេស៊ូត្រូវមានលើជីវិតរបស់យើង
ខែធ្នូ ថ្ងៃទី៨ អំនានព្រះគម្ពីរ: យ៉ូហានទី១ ១-យូដាស ចំរៀងលេខ៤២
ទី១: តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា? (w០១ ១/៩ ទំព័រ៥-៨)
ទី២: យ៉ូហានទី១ ៣:១-១៨
ទី៣: មូលហេតុដែលព្រះគម្ពីរមិនគួរទទួលទោស ដោយបុរសធ្វើបាបជិះជាន់ស្ត្រី
ទី៤: ផែនដីបានត្រូវបង្កើតមកដើម្បី ឲ្យក្លាយទៅជាសួនមនោរម្យ (td ១៩ក)
ខែធ្នូ ថ្ងៃទី១៥ អំនានព្រះគម្ពីរ: វិវរណៈ ១-៦ ចំរៀងលេខ៣៣
ទី១: តើអ្នកមានវិញ្ញាណអមតៈទេ? (w០១ ១/១០ ទំព័រ៤-៧)
ទី២: វិវរណៈ ២:១-១៧
ទី៣: ជីវិតនៅលើផែនដីនឹងមានជារៀងរហូត (td ១៩ខ)
ទី៤: មូលហេតុដែលពួកគ្រីស្ទានមិនគួរធ្វើបុណ្យណូអែល
ខែធ្នូ ថ្ងៃទី២២ អំនានព្រះគម្ពីរ: វិវរណៈ ៧-១៤ ចំរៀងលេខ៦
ទី១: តើហេតុអ្វីបានជាអ្នកជឿដូចនោះ? (w០១ ១/១១ ទំព័រ៤-៦)
ទី២: w០២ ១/៣ ទំព័រ២៦ វគ្គ១០-ទំព័រ២៧ វគ្គ១៣ (រួមទាំងសម្គាល់ហេតុ)
ទី៣: របៀបស៊ូទ្រាំនឹងការបង្ខិតបង្ខំពីពួកម៉ាក (សូមឆែកមើល w០១ ១/២ ទំព័រ១២-១៧; w៩៩ ១/១២ ទំព័រ៧-១១)
ទី៤: ទស្សនៈរបស់ពួកគ្រីស្ទានចំពោះពិធីបុណ្យផ្សេងៗ (td ២០ក)
ខែធ្នូ ថ្ងៃទី២៩ អំនានព្រះគម្ពីរ: វិវរណៈ ១៥-២២ ចំរៀងលេខ៥២
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
[Footnotes]
a ឲ្យតែបងប្អូនប្រុសៗថ្លែង។
b ឲ្យតែបងប្អូនប្រុសៗថ្លែង។
c បើមានពេល សូមពន្យល់នូវរបៀបតបឆ្លើយចំពោះអំនះអំនាងនិង ការជំទាស់។ល។ ដែលនឹងមានប្រសិទ្ធភាពល្អបំផុតក្នុងតំបន់ផ្សាយ។
d បើមានពេល សូមពន្យល់នូវរបៀបតបឆ្លើយចំពោះអំនះអំនាងនិង ការជំទាស់។ល។ ដែលនឹងមានប្រសិទ្ធភាពល្អបំផុតក្នុងតំបន់ផ្សាយ។
e បើមានពេល សូមពន្យល់នូវរបៀបតបឆ្លើយចំពោះអំនះអំនាងនិង ការជំទាស់។ល។ ដែលនឹងមានប្រសិទ្ធភាពល្អបំផុតក្នុងតំបន់ផ្សាយ។
f បើមានពេល សូមពន្យល់នូវរបៀបតបឆ្លើយចំពោះអំនះអំនាងនិង ការជំទាស់។ល។ ដែលនឹងមានប្រសិទ្ធភាពល្អបំផុតក្នុងតំបន់ផ្សាយ។