បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៣ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០៣ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​មករា

ចំរៀង​លេខ១៧៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី១២ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ។

៣៥ នាទី: ​«​ការ​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​មហា​សន្និបាត​តាម​តំបន់‹អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ›​»។ ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ដឹក នាំ​ទស្សនាវដ្ដី​ប៉មយាម។ បន្ទាប់​ពី​ពាក្យ​ផ្ដើម​ខ្លី​ដែល​ប្រើ​ពេល​តែ​មួយ​នាទី​ នោះ​សូម​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​អំពី​មហា​សន្និបាត​ដោយ​ប្រើ​សំណួ​រ​ក្នុង​អត្ថបទ។ សូម​បែងចែក​ពេល​យ៉ាង​ត្រឹម​ត្រូវ។ រួម​បញ្ចូល​យោបល់​ដ៏​ខ្លី​ដើម្បី​ជួយ​រំឭក​អ្នក​ស្ដាប់​អំពី​ចំណុច​សំខាន់​ៗ។ បើ​សមរម្យ សូម​សួរ​អ្នក​ស្ដាប់​នូវ​របៀប​ដែល​ពួក​គេ​អនុវត្ត​តាម​ពត៌មាន​ដែល​បាន​រៀន​និង​ប្រយោជន៍​ដែល​ពួក​គេ​បាន​ទទួល។

ចំរៀង​លេខ៧៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​មករា

ចំរៀង​លេខ១១៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: តើ​អ្នក​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​ឬ​ទេ? សុន្ទរកថា​រួម​ទាំង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែរ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​ប្រើ​សៀវភៅការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៣។ ពិគ្រោះ​អារម្ភកថា​នៅ​ទំព័រ​ទី៣​និង​៤។ សូម​ជូន​យោបល់​អំពី​របៀប​ក្រុម​គ្រួសារ​អាច​ពិភាក្សា​បទ​គម្ពីរ​ជា​មួយ​គ្នា។ ដើម្បី​បង្ហាញ​ប្រយោជន៍​ពី​ការ​ពិគ្រោះ​បទ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ នោះ​សូម​រៀប​រាប់​ពីរ​ឬ​បី​បទ​គម្ពីរ​និង​ការ​ពន្យល់​ដែល​មាន​នៅ​ខែ​ក្រោយ​ជា​គំរូ។ ប្ដី​និង​ប្រពន្ធ​មួយ​គូ ពិគ្រោះ​យ៉ាង​ខ្លី​ជា​មួយ​គ្នា​នូវ​ខគម្ពីរ​និង​យោបល់​សំរាប់​ថ្ងៃ​នេះ។

២០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់ ឬ​សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​ចំណង​ជើង​ថា ទាក់ទាញ​ចិត្ត​ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សំដី​ទេ។ ចរិយា​ដ៏​ល្អ​របស់​គ្រីស្ទាន​ម្នាក់​អាច​ជា​បន្ទាល់​ដែល​មាន​អានុភាព​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​អាច​ទាក់ទាញ​គូ​ដែល​មិនមែន​ជា​អ្នក​ជឿ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (​១​ពេ​. ៣:១, ២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) សូម​រៀប​រាប់​បទ​ពិសោធន៍​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៩៩ ទំព័រ​ទី៤; ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៦ ទំព័រ​ទី៨​-​៩ និង​សៀវភៅ​ប្រចាំ​ឆ្នា​១៩៩៥ ទំព័រ​ទី៤​៦ (​ជា​ភាសា​អង់គ្លេស​)។ សូម​រៀប​ចំ​ជា​មុន​ដោយ​ឲ្យ​បងប្អូន​ពីរ​ឬ​បី​នាក់​ដើម្បី​ប្រាប់​ពី​លទ្ធផល​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពេល​គាត់​បាន​ពិសោធ​ដោយ​ធ្វើ​តាម​ឱវាទ​ពី​ព្រះ​គម្ពីរ​ស្តី​អំពី​រឿង​នេះ។

ចំរៀង​លេខ១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​មករា

ចំរៀង​លេខ១០

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ។ សូម​ពិចារណា​ប្រអប់​«​យើង​នឹង​សិក្សា​សៀវភៅ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​»​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ខែ​កក្កដា ឆ្នាំ​១៩៩៧ ទំព័រ​ទី៣(​ជា​ភាសា​អង់គ្លេស​)។ លើក​ទឹក​ចិត្ត​បងប្អូន​រៀប​ចំ​ឲ្យ​បាន​ល្អ​សំរាប់​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ​និង​ចូល​រួម​ផង​ដែរ។ ដោយ​ប្រើ​យោបល់​ទី២​នៅ​ទំព័រ​ទី១២ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ។ មុន​អ្នក​ផ្សាយ​បញ្ចប់​ការ​សំដែង​នោះ គាត់​ជូន​ម្ចាស់​ផ្ទះ​ខិត្តប័ណ្ណ​តើ​លោក​អ្នក​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? សូម​ពន្យល់​ឲ្យ​ខ្លី​នូវ​របៀប​ដែល​យើង​អាច​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​បាន​ទទួល​ទស្សនាវដ្ដី​ប៉មយាមនិង​ខិត្តប័ណ្ណ​ផង​ដែរ។—សូម​មើល​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​ធ្នូ ឆ្នាំ​២០០១ ទំព័រ​ទី៤ វគ្គ​១០។

៣០ នាទី: ​«​សាលា​មួយ​ដែល​បង្ហាត់​បង្រៀន​យើង​ឲ្យ​មាន​សមត្ថភាព​ធ្វើ​អ្វី​ដ៏​សំខាន់​បំផុត​»។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ។ ចូរ​ធ្វើ​ឲ្យ​បងប្អូន​រង់ចាំ​ដោយ​ចិត្ត​រំភើប​សំរាប់​កម្មវិធី​សាលា​ថ្មី​ដែល​ចាប់​ផ្ដើម​នៅ​ខែ​នេះ។ សូម​បង្ហាញ​លក្ខណៈ​របស់​សាលា​នេះ​ពី​«​កម្មវិធី​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​សំរាប់​ឆ្នាំ​២០០៣​»​ ជា​សន្លឹក​បន្ថែម​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ខែ​នេះ។ បញ្ជាក់​ពី​តម្រូវ​ការ​ដើម្បី​អាច​ចូល​សាលា​នេះ ដូច​ជា​បាន​កត់​ទុក​ក្នុង​អត្ថបទ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​ធ្នូ ឆ្នាំ​១៩៩៦ ទំព័រ​ទី៧ វគ្គ​២(​ជា​ភាសា​អង់គ្លេស​) ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដែល​មិន​ទាន់​ចូល​ឲ្យ​ចុះ​ឈ្មោះ​បើ​មាន​គុណសម្បត្ដិ​គ្រប់គ្រាន់។

ចំរៀង​លេខ៣៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ

ចំរៀង​លេខ៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ប្រើ​ក្រដាស សូម​រក​ជួប​(S-43)ពេល​យើង​ជួប​មនុស្ស​ដែល​មិន​ចេះ​ភាសា​ខ្មែរ​ដូច​ជា​បាន​ពន្យល់​ក្នុង​សំបុត្រ​ជូន​ក្រុមជំនុំ​ទាំង​ឡាយ​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​១៩៩៨ ជា​ភាសា​អង់គ្លេស។ ជា​ធម្មតា​យើង​ត្រូវ​សរសេរ​អំពី​បុគ្គល​នោះ​ដោយ​ប្រើ​ក្រដាស​នេះ ទោះបី​បុគ្គល​នោះ​មិន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​សារ​ព្រះ​រាជាណាចក្រ​ក៏​ដោយ។

១៥ នាទី: ចូរ​ត្រាប់​តាម​ជំនឿ​របស់​បងប្អូន​យើង។ ស​ម្ភា​ស​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្មោះ​ត្រង់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ (​ហេ​. ១៣:៧​) តើ​គាត់​បាន​រៀន​សេចក្ដី​ពិត​តាម​របៀប​ណា? តើ​គាត់​បាន​ប្រឈម​និង​ឧបសគ្គ​ណា​ខ្លះ​ដែល​គាត់​ត្រូវ​ពុះពារ​នោះ? តើ​មាន​សំវិធានការ​ណា​ខ្លះ​ឬ​ការ​លើក​ទឹក​ចិត្ត​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​រីក​ចំរើន​ទៅ​មុខ​នោះ? តើ​តាម​របៀប​ណា​ដែល​គាត់​បាន​ឈោង​យក​ភារកិច្ច​ក្នុង​ក្រុមជំនុំ? (​១​ធី​. ៣:១​) តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​ក្នុង​ការ​បំពេញ​ភារកិច្ច​ក្នុង​ក្រុមជំនុំ ភារកិច្ច​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ និង​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ? (​១​ធី​. ៥:៨​) តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ឯក​សិទ្ធិ​ដែល​បាន​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុមជំនុំ​នោះ?

២០ នាទី:  តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​បើ​មាន​អ្នក​សួរ​អំពី​សាសនា​អ៊ីស្លាម? សុន្ទរកថា​និង​ការ​សំដែង។ ដោយ​ប្រើ​សៀវភៅ​មនុស្ស​លោក​ស្វែង​រក​ព្រះ ជំពូក​១២ សូម​ពន្យល់​យ៉ាង​សង្ខេប​នូវ​ចំណុច​ដែល​មាន​ភាព​ស្រដៀង​គ្នា​រវាង​ព្រះ​គម្ពីរ​និង​គម្ពីរ​កូរ៉ាន។ (​សូម​មើល​ប្រអប់​នៅ​ទំព័រ​ទី២៨​៥​) បង្ហាញ​ភាព​ខុស​គ្នា​រវាង​សាសនា​អ៊ីស្លាម​និង​ព្រះ​គម្ពីរ​ស្តី​អំពី​ព្រលឹង​នៅ​ទំព័រ​ទី២៩​៧​-​៣០០។ (​សូម​មើល​កំណត់​ចំណាំ​នៅ​ទំព័រ​២៩៩​)។ ដោយ​ប្រើ​សៀវភៅ​ការ​វែកញែកទំព័រ​ទី៣​៧៥​-​៣៧៩ សូម​ធ្វើ​ការ​សំដែង​មួយ​ដើម្បី​ពន្យល់​អ្នក​ថ្មី​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​ស្តី​អំពី​ព្រលឹង។

ចំរៀង​លេខ២១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក