បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • រង្វាន់ចំសេចក្ដីស្មោះត្រង់
    ១៩៩៧ កិច្ចបម្រើព្រះ | កក្កដា
    • ​ជឿជាក់​ថា ការ​បញ្ចប់​នៃ​របប​សម័យ​នេះ​កាន់​តែ​ជិត​មក​ដល់​ ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ គឺ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត ដែល​យើង​អាច​ធ្វើ។

      ៥ សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រក្សា​ការ​ស្មោះ​ពិត​និង​​ស្មោះ​ត្រង់​ដល់​ទ្រង់ និង​រវល់​ក្នុង​កិច្ចការ​ដែល​ទ្រង់​បាន​ឲ្យ​យើង​ដោយ​ឥត​ឈប់ឈរ។ ចូរ​ឲ្យ​យើង​បំពេញ​កិច្ច​ផ្សាយ​របស់​យើង​ឲ្យ​បាន​ពេញលេញ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​សេចក្ដី​ស្មោះ​ត្រង់​របស់​យើង​តាម​របៀប​ដ៏​ធំ​មួយ។

  • ចូរផ្សាយនៅកន្លែងណាដែលមានមនុស្ស
    ១៩៩៧ កិច្ចបម្រើព្រះ | កក្កដា
    • ចូរ​ផ្សាយ​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស

      ១ ដោយ​ទទួល​ស្គាល់​មុខ​នាទី​ដែល​ព្រះ​វិញ្ញាណ​ដើរ​តួ​ក្នុង​កិច្ច​បំរើ​របស់​គាត់ សាវ័ក​ប៉ុល​បាន​ថ្លែង​ថា៖ «ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ»។ គាត់​ក៏​បាន​ទទួល​ស្គាល់​ថា៖ «យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ»។ (កូរិនថូសទី១ ៣:៥​-​៩) នេះ​ជា​កិច្ចការ​ដ៏​អស្ចារ្យ​មួយ។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ជា​សាធារណៈ ថា​យើង​មាន​អំណរគុណ​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​នោះ? គឺ​ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ណា​ដែល​យើង​ជួប​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​នៅ​កន្លែង​ផ្សេងៗទៀត។

      ២ យើង​បាន​ត្រូវ​បញ្ជា​ឲ្យ​ទៅ «បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស»។ (ម៉ាថាយ ២៨:១៩) ប្រសិន​បើ​យើង​គ្រាន់​តែ​ជួប​មនុស្ស​បី​បួន​នាក់​ពេល​ដែល​យើង​ទៅ​ផ្សាយ នោះ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​យើង​បាន​សម្រេច​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត យើង​សប្បាយ​រីករាយ​ក្នុង​កិច្ច​បំរើ​របស់​យើង ពេល​ដែល​យើង​ជួប​មនុស្ស​ច្រើន ហើយ​និយាយ​ជា​មួយ​គេ។ នេះ​អាច​ពិបាក​បន្ដិច ដ្បិត​នេះ​ត្រូវ​ការ​ការ​ខំ​ខ្នះខ្នែង​ពី​យើង ក្នុង​ការ​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស ដើម្បី​ឲ្យ​យើង​មាន​ការ​ទាក់ទង​ជា​មួយ​គេ។

      ៣ ឧទាហរណ៍​ដែល​មាន​ប្រយោជន៍៖ យើង​អាច​ផ្សាយ​នៅ​កន្លែង​ផ្សារ សួន កន្លែង​ឈប់​សំរាក និង​ចំណត​រថយន្ត។ ពេល​ដែល​អ្នក​ជិះ​យាន​សាធារណៈ តើ​អ្នក​ប្រុង​ប្រៀប​ដើម្បី​ផ្សាយ​ទេ? ស្មរបន្ទាល់​ពីរ​នាក់ ដែល​បាន​ជិះ​ឡាន​ឈ្នួល​ដ៏​ចង្អៀត​មួយ​ទៅ​កិច្ច​ប្រជុំ​ផ្សាយ មាន​ការ​សន្ទនា​អំពី​រូបភាព​នៃ​សួន​មនោរម្យ​ក្នុង​សៀវភៅ​ចំណេះ ពិគ្រោះ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​អនាគត។ ដូច​ដែល​គេ​បាន​សង្ឃឹម​នឹង​មាន​កើត​ឡើង យុវ​បុរស​ដែល​កំពុង​តែ​ឈរ​នៅ​ជិត បាន​ស្ដាប់​ហើយ​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​គាត់​បាន​ឮ។ មុន​ពេល​ចាក​ចេញ​ពី​ឡាន​ឈ្នួល គាត់​ទទួល​យក​សៀវភៅ​មួយ ហើយ​សុំ​ឲ្យ​អ្នក​ណា​ម្នាក់​មក​ផ្ទះ​របស់​គាត់។

      ៤ ពួក​អ្នក​ផ្សាយ​ជា​ច្រើន​មាន​អំណរ​ក្នុង​ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។ បង​ស្រី​ម្នាក់​បាន​ទៅ​ផ្សាយ​នៅ​មជ្ឈ​មណ្ឌល​លក់ដូរ នៅ​ថ្ងៃ​ត្រង់ គឺ​និយាយ​ទៅ​រក​បុគ្គល​ណា​ដែល​ទើប​នឹង​ទិញ​ឥវ៉ាន់​រួច ដែល​មើល​ទៅ​មិន​សូវ​ជា​ប្រញាប់ប្រញាល់​ទៅ​ណា។ គាត់​បាន​ឲ្យ​ប្រកាសនវត្ថុ​នៅ​ក្នុង​ស្បោង​របស់​គាត់​ទាំង​អស់។ បុរស​ម្នាក់​ដែល​កំពុង​តែ​ចាំ​ក្នុង​ឡាន​របស់​គាត់ មាន​ចិត្ត​រីករាយ​ដោយ​បាន​ទទួល​ទស្សនាវដ្ដី។ គាត់​ធ្លាប់​ទៅ​កិច្ច​ប្រជុំ​ពី​មុន​ដែរ ហើយ​ការ​សន្ទនា​របស់​គេ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ។

      ៥ នេះ​ជា​ឯក​សិទ្ធិ​ក្នុង​ការ​ដំកើង​ព្រះ​នាម​ព្រះ​យេហូវ៉ា។ ដោយ​ខំ​ខ្នះខ្នែង​ផ្សាយ​ដំណឹង​ល្អ យើង​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​មិន​បាន​ភ្លេច​គោល​បំណង​នៃ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​នោះ​ទេ។ ពីព្រោះ «ឥឡូវ​នេះ​ជា​ពេល​វេលា​ហើយ»​ដើម្បី​ជួយ​អ្នក​ដទៃ។ ចូរ​ឲ្យ​យើង​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស ហើយ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ​អំពី «ថ្ងៃ​សង្គ្រោះ»​របស់​ព្រះ​យេហូវ៉ា។—កូរិនថូសទី២ ៦:១, ២

  • ការសិក្សាតាមក្រុមជំនុំ
    ១៩៩៧ កិច្ចបម្រើព្រះ | កក្កដា
    • ការ​សិក្សា​តាម​ក្រុមជំនុំ

      តារាង​សំរាប់​ការ​សិក្សា​តាម​ក្រុមជំនុំ​ក្នុង​​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​លើ​ផែនដី។

      កក្កដា ៧: ទំព័រ ១៩១ ទៅ ២០០*

      កក្កដា ១៤: ទំព័រ ២០០* ទៅ ២០៧

      កក្កដា ២១: ទំព័រ ២០៨ ទៅ ២១៦

      កក្កដា ២៨: ទំព័រ ២១៧ ទៅ ២២៤

      *ទៅ ឬ ពី​ចំណង​ជើង​តូច។

  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកក្កដា
    ១៩៩៧ កិច្ចបម្រើព្រះ | កក្កដា
    • ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​ខែ​កក្កដា

      សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី៧ ខែ​កក្កដា

      ចំរៀង​៦

      ១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ អធិប្បាយ​លើ​របាយ​ការណ៍​កិច្ច​ផ្សាយ ក្នុង​ខែ​មេសា​ប្រចាំ​ប្រទេស។

      ១៥ នាទី: «រង្វាន់​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់»។ សំនួរ​និង​ចម្លើយ។ ចូរ​បន្ថែម​ឧទាហរណ៍​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ២២ មករា​១៩៩៣ ទំព័រ​១៨​-​២១ (ភាសា​អង់គ្លេស)

      ២០ នាទី: «ជួយ​អ្នក​ដទៃ​ស្វែង​រក​ការ​សម្រាល​ទុក្ខ»។ ការ​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់។ ចូរ​បង្ហាញ​នូវ​របៀប​ផ្សាយ​មួយ​ឬ​ពីរ។ សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​របៀប​ផ្សេងៗ ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​ការ​សន្ទនា ដោយ​ប្រើ​សៀវភៅ​ស្តើង​ដូច​គ្នា។ ចូរ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ពាក្យ​ស្រួលៗ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ (សូម​មើល​School Guidebook​ទំព័រ​៧ វគ្គ​៩​-​១១) ប្រកាស​ប្រាប់​ពី​សៀវភៅ​ស្តើង​ឯ​ទៀត​ដែល​អាច​ប្រើ ហើយ​ដែល​មាន​នៅ​ក្នុង​ក្រុមជំនុំ។

      ចំរៀង​៧០​និង​ការ​អធិស្ឋាន​បញ្ចប់។

      សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី១៤ ខែ​កក្កដា

      ចំរៀង​៥

      ១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

      ១៨ នាទី: «ចូរ​ផ្សាយ​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស»។ ការ​អធិប្បាយ។ ប្រសិន​បើ​មាន​ពេល អាច​ប្រាប់​ពី​ការ​ពិសោធន៍​ខ្លះ​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៧​ទំព័រ​៤៣​-​៦។

      ១៥ នាទី: ឪពុក​ម្ដាយ—បង្រៀន​កូន​របស់​អ្នក​ពី​តូច។ អ្នក​ចាស់​ទុំ​ពិគ្រោះ​គោលការណ៍​ក្នុង​បទ​គម្ពីរ ដែល​ផ្ដល់​នូវ​ចំណុច​សំខាន់ៗ​​សំរាប់​ឪពុក​ម្ដាយ​ក្នុង​ការ​បង្រៀន​កូន​របស់​គេ​ពី​តូច។ (សុភាសិត ២២:៦; ធីម៉ូថេទី២ ៣:១៤, ១៥) ឪពុក​ម្ដាយ​ខ្លះ​មាន​អារម្មណ៍​ថា​មិន​ត្រូវ​ផ្ដល់​ការ​អប់រំ​ខាង​ព្រះ​គម្ពីរ​ដល់​កូន រហូត​កូន​បាន​ធំ​ហើយ​នេះ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ក្នុង​ករណី​នេះ កូន​ក្មេង​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដូច​លោកីយ៍។ ការ​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ​ត្រូវ​ចាប់​ផ្ដើម​ពី​កំណើត។ (ភ្ញាក់រឭក! ៨ មីនា ១៩៩៧ ទំព័រ​២៦​-​៧; ប៉មយាម ១ សីហា ១៩៨៨ ទំព័រ​១២​-​១៣) (ភាសា​អង់គ្លេស) សម្ភាសន៍​ប្ដី​ប្រពន្ធ​ដែល​បាន​បង្ហាញ​ការ​ខ្វល់ខ្វាយ​អំពី​ភាព​វិញ្ញាណ​របស់​គេ។ បង្ហាញ​នូវ​របៀប​ដែល​ឪពុក​ជា​អ្នក​នាំ​មុខ ទាំង​ពីរ​នាក់​មាន​ភារកិច្ច​ក្នុង​ការ​ផ្ដល់​កម្មវិធី​គ្រប់គ្រាន់​សំរាប់​បង្រៀន​កូន​របស់​គេ។ ប្ដី​ប្រពន្ធ​និយាយ​ប្រាប់​នូវ​ការ​ខំ​ប្រឹង​បង្ហាត់​បង្រៀន​សេចក្ដី​ពិត​ទៅ​កូន​របស់​គេ ប្រព្រឹត្ត​តាម​យោបល់​ដែល​អង្គការ​បាន​ផ្ដល់​ឲ្យ​លើ​កម្មវិធី​ដែល​មាន​ប្រយោជន៍ សំរាប់​បង្រៀន​ដែល​នៅ​តាម​ផ្ទះ។ អ្នក​ចាស់​ទុំ​ដៅ​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​តាម​ការ​ដាស់​តឿន​នៃ​បន្ទូល​របស់​ព្រះ​ចំពោះ​ឪពុក​ម្ដាយ។—​ប៉មយាម ១ មេសា ១៩៨៥ ទំព័រ​២៣ (ភាសា​អង់គ្លេស); អេភេសូរ ៦:១​-​៤

      ចំរៀង​៧១​និង​ការ​អធិស្ឋាន​បញ្ចប់។

      សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២១ ខែ​កក្កដា

      ចំរៀង​១៤

      ១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សើរើ​«កម្មវិធី​ថ្មី​នៃ​សន្និបាត​តាម​មណ្ឌល»។

      ១៣ នាទី: «តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង»? ការ​អធិប្បាយ​ដ៏​លើក​ទឹក​ចិត្ត​មួយ។ ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល និង​ការ​ពិសោធន៍​មាន​នៅ​ក្នុង​សន្លឹក​បន្ថែម​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កុម្ភៈ ១៩៩៧ វគ្គ​១៦​-​១៧។ (ភាសា​អង់គ្លេស) ចំពោះ​អ្នក​ដែល​មិន​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​បាន ប្រហែល​ជា​អាច​រៀប​ចំ​នូវ​ខែ​ណា​មួយ ដែល​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ កំឡុង​កិច្ច​បំរើ​ឆ្នាំ​មុខ​នេះ។

      ២០ នាទី: ចូរ​ត្រៀម​ខ្លួន​ដើម្បី​ផ្សាយ​ក្រៅ​ផ្លូវការ។ រៀង​រាល់​ថ្ងៃ តែង​តែ​មាន​ឱកាស​ហុច​ឲ្យ​ដើម្បី​ផ្សាយ​ទៅ​មនុស្ស​ដែល​យើង​ជួប​។ ពេល​ដែល​ឱកាស​ហុច​ឲ្យ​នោះ យើង​ប្រហែល​ជា​គ្មាន​ព្រះ​គម្ពីរ ឬ​ប្រកាសនវត្ថុ​ប្រើ​ទេ។ ចូរ​គ្រោង​ទុក​ជា​មុន។ នៅ​ផ្ទះ ចូរ​ទុក​​ឧបករណ៍​ផ្សាយ​ខ្លះ​ជិត​មាត់​ទ្វារ ជា​កន្លែង​ដែល​អ្នក​ទទួល។ គឺ​ត្រូវ​មាន​ឧបករណ៍​ផ្សាយ​ផ្សេងៗក្នុង​កាតាប​ឬ​ក្នុង​កាបូប ហើយ​ទុក​ជា​មួយ​អ្នក​ឬ​ក្នុង​ឡាន កន្លែង​ធ្វើ​ការ ឬ​ទុក​ក្នុង​ទូ​នៅ​សាលា​រៀន។ សូម​យក​ឧបករណ៍​ផ្សាយ​ខ្លះ​ទៅ​ជា​មួយ​អ្នក ពេល​ដែល​អ្នក​ជិះ​យាន​សាធារណៈ។ សូម​យក​ឧបករណ៍​ផ្សាយ​ទៅ​ផង​ពេល​អ្នក​ធ្វើ​ដំណើរ​អាជីវកម្ម ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត ឬ​ទៅ​ដើរ​កំសាន្ត។ សូម​ពិគ្រោះ​នូវ​យោបល់​បន្ថែម​ក្នុង​សៀវភៅ​School Guidebook​ទំព័រ​៨០​-​២ វគ្គ​១១​-១៦។ សូម​សម្ដែង​របៀប​ផ្សាយ​ខ្លះ​ដល់​អ្នក​លក់ អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា សិស្ស អ្នក​ធ្វើ​ដំណើរ​ឯ​ទៀត ឬ​ក៏​អ្នក​ដើរ​កំសាន្ត។

      ចំរៀង​៧២​និង​ការ​អធិស្ឋាន​បញ្ចប់។

      សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៨ ខែ​កក្កដា

      ចំរៀង​១៥

      ១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ រំឭក​បុគ្គល​ទាំង​ឡាយ​ឲ្យ​ដាក់​របាយ​ការណ៍​កិច្ច​ផ្សាយ។ សូម​សើរើ​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​សីហា។ ពេល​ត្រឡប់​ទៅ​ជួប​ក្នុង​ខែ​សីហា ចូរ​យក​ចិត្ត​ទុក​ដាក់​លើ​​សៀវភៅ​ស្តើង​ដែល​យើង​បាន​ផ្ដល់​ក្នុង​ខែ​កក្កដា ហើយ​ចូរ​ខំ​ប្រឹង​បង្កើត​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ។ ដោយ​ប្រើ​សន្លឹក​បន្ថែម​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មីនា ១៩៩៧ បង្ហាញ​នូវ​ចំណុច​សំខាន់ៗនៃ​ការ​ត្រឡប់​ទៅ​ជួប​វិញ​ដែល​មាន​លទ្ធផល​ល្អ។ ការ​សិក្សា​គួរ​ចាប់​ផ្ដើម​ពី​សៀវភៅ​ស្តើង​តម្រូវ ឬ​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍។

      ១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

      ១៨ នាទី: ចូរ​បំពេញ​កិច្ចការ​ផ្សាយ​របស់​អ្នក​ឲ្យ​បាន​ពេញលេញ។ ការ​អធិប្បាយ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ ចេញ​ពី​សៀវភៅ​Our Ministry ទំព័រ​៥​-​៨។ ចូរ​បញ្ជាក់​នូវ​ការ​សំខាន់​និង​ការ​បន្ទាន់​នៃ​កិច្ច​ផ្សាយ​ដំណឹង​ល្អ ជំរុញ​ទឹក​ចិត្ត​អ្នក​ទាំង​អស់​ឲ្យ​យក​ភារៈ​កិច្ច​របស់​គេ​ជា​អ្នក​បំរើ​ឲ្យ​បាន​​ប្រាកដ​ប្រជា។

      ចំរៀង​៧៥​និង​ការ​អធិស្ឋាន​បញ្ចប់។

  • ជួយអ្នកដទៃស្វែងរកការសម្រាលទុក្ខ
    ១៩៩៧ កិច្ចបម្រើព្រះ | កក្កដា
    • ​ប្រឹង​ទាក់ទង​ជា​មួយ​វា។ តើ​អ្នក​គិត​យ៉ាង​ណា​ដែរ តើ​វា​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? [អនុញ្ញាត​ឲ្យ​ឆ្លើយ] ដើម្បី​ឆ្លើយ​សំនួរ​ទាំង​អស់​នេះ សៀវភៅ​ស្តើង វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ នេះ​បាន​រៀប​ចំ​មក។ [ចូរ​បង្ហាញ​រូបភាព​និង​ចំណង​ជើង នៅ​ទំព័រ​៦​និង​១២] ដើម្បី​ឲ្យ​អ្នក​ជឿ​ពិត​ប្រាកដ​ចំពោះ​រឿង​ទាំង​អស់​នេះ ចូរ​រៀន​ពី​មូលហេតុ​ទាំង​ឡាយ​ដែល​បាន​ចែង​ប្រាប់​ក្នុង​សៀវភៅ​ស្តើង​នេះ។ អ្នក​អាច​ទទួល​សៀវភៅ​ស្តើង​មួយ​ក្បាល​សំរាប់​ខ្លួន​អ្នក ដោយ​ផ្ដល់​វិភាគទាន​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ»។

      ៧ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​វិញ អ្នក​អាច​បង្ហាញ​រូបភាព នៅ​ទំព័រ​៦​ម្ដង​ទៀត នៃ​សៀវភៅ​ស្តើង «វិញ្ញាណ​នៃ​មនុស្ស​ស្លាប់» ហើយ​និយាយ​ថា៖

      ▪ «ខ្ញុំ​ជឿជាក់​ថា ក្នុង​ពេល​ដែល​អ្នក​រៀន​ពី​សៀវភៅ​ស្តើង​នេះ អ្នក​នឹង​ដឹង​នូវ​មូលហេតុ​ដែល​យើង​បាន​ដឹង​ជា​ប្រាកដ​ថា មនុស្ស​ស្លាប់​មិន​អាច​ធ្វើ​ទុក្ខ​ឬ​ក៏​ជួយ​យើង​បាន​ឡើយ។ ប៉ុន្តែ តើ​អ្នក​ចាប់​ភ្លឹក​នឹង​រូបភាព​នៅ​ទំព័រ​២៩​ទេ? [បើក​ទៅ​ទំព័រ​២៩ ហើយ​ពន្យល់​សង្ខេប​ពី​រូបភាព រួច​ហើយ​អាន​យ៉ូហាន ៥:២៨, ២៩​ពី​សៀវភៅ​ស្តើង] ប្រសិន​បើ​អ្នក​មាន​ចិត្ត​ចង់​ជួប​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក​ម្ដង​ទៀត សូម​ឲ្យ​ខ្ញុំ​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ»។ សុំ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ជា​មួយ​គាត់។

      ៨ សូម​ឲ្យ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថ​ភាព​ក្នុង​ខែ​ខាង​មុខ​នេះ ដើម្បី​យក​ត្រាប់​តាម​ព្រះ​យេស៊ូ ដោយ​​‹សម្រាល​ទុក្ខ​នៃ​អស់​អ្នក​ដែល​កាន់ទុក្ខ›។—អេសាយ ៦១:២

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក