បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/៩៧ ទំ. ២-៣
  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកក្កដា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកក្កដា
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី៧ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី១៤ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២១ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៨ ខែ​កក្កដា
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/៩៧ ទំ. ២-៣

ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​ខែ​កក្កដា

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី៧ ខែ​កក្កដា

ចំរៀង​៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ អធិប្បាយ​លើ​របាយ​ការណ៍​កិច្ច​ផ្សាយ ក្នុង​ខែ​មេសា​ប្រចាំ​ប្រទេស។

១៥ នាទី: «រង្វាន់​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់»។ សំនួរ​និង​ចម្លើយ។ ចូរ​បន្ថែម​ឧទាហរណ៍​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ២២ មករា​១៩៩៣ ទំព័រ​១៨​-​២១ (ភាសា​អង់គ្លេស)

២០ នាទី: «ជួយ​អ្នក​ដទៃ​ស្វែង​រក​ការ​សម្រាល​ទុក្ខ»។ ការ​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់។ ចូរ​បង្ហាញ​នូវ​របៀប​ផ្សាយ​មួយ​ឬ​ពីរ។ សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​របៀប​ផ្សេងៗ ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​ការ​សន្ទនា ដោយ​ប្រើ​សៀវភៅ​ស្តើង​ដូច​គ្នា។ ចូរ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ពាក្យ​ស្រួលៗ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ (សូម​មើល​School Guidebook​ទំព័រ​៧ វគ្គ​៩​-​១១) ប្រកាស​ប្រាប់​ពី​សៀវភៅ​ស្តើង​ឯ​ទៀត​ដែល​អាច​ប្រើ ហើយ​ដែល​មាន​នៅ​ក្នុង​ក្រុមជំនុំ។

ចំរៀង​៧០​និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី១៤ ខែ​កក្កដា

ចំរៀង​៥

១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៨ នាទី: «ចូរ​ផ្សាយ​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស»។ ការ​អធិប្បាយ។ ប្រសិន​បើ​មាន​ពេល អាច​ប្រាប់​ពី​ការ​ពិសោធន៍​ខ្លះ​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៧​ទំព័រ​៤៣​-​៦។

១៥ នាទី: ឪពុក​ម្ដាយ—បង្រៀន​កូន​របស់​អ្នក​ពី​តូច។ អ្នក​ចាស់​ទុំ​ពិគ្រោះ​គោលការណ៍​ក្នុង​បទ​គម្ពីរ ដែល​ផ្ដល់​នូវ​ចំណុច​សំខាន់ៗ​​សំរាប់​ឪពុក​ម្ដាយ​ក្នុង​ការ​បង្រៀន​កូន​របស់​គេ​ពី​តូច។ (សុភាសិត ២២:៦; ធីម៉ូថេទី២ ៣:១៤, ១៥) ឪពុក​ម្ដាយ​ខ្លះ​មាន​អារម្មណ៍​ថា​មិន​ត្រូវ​ផ្ដល់​ការ​អប់រំ​ខាង​ព្រះ​គម្ពីរ​ដល់​កូន រហូត​កូន​បាន​ធំ​ហើយ​នេះ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ក្នុង​ករណី​នេះ កូន​ក្មេង​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដូច​លោកីយ៍។ ការ​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ​ត្រូវ​ចាប់​ផ្ដើម​ពី​កំណើត។ (ភ្ញាក់រឭក! ៨ មីនា ១៩៩៧ ទំព័រ​២៦​-​៧; ប៉មយាម ១ សីហា ១៩៨៨ ទំព័រ​១២​-​១៣) (ភាសា​អង់គ្លេស) សម្ភាសន៍​ប្ដី​ប្រពន្ធ​ដែល​បាន​បង្ហាញ​ការ​ខ្វល់ខ្វាយ​អំពី​ភាព​វិញ្ញាណ​របស់​គេ។ បង្ហាញ​នូវ​របៀប​ដែល​ឪពុក​ជា​អ្នក​នាំ​មុខ ទាំង​ពីរ​នាក់​មាន​ភារកិច្ច​ក្នុង​ការ​ផ្ដល់​កម្មវិធី​គ្រប់គ្រាន់​សំរាប់​បង្រៀន​កូន​របស់​គេ។ ប្ដី​ប្រពន្ធ​និយាយ​ប្រាប់​នូវ​ការ​ខំ​ប្រឹង​បង្ហាត់​បង្រៀន​សេចក្ដី​ពិត​ទៅ​កូន​របស់​គេ ប្រព្រឹត្ត​តាម​យោបល់​ដែល​អង្គការ​បាន​ផ្ដល់​ឲ្យ​លើ​កម្មវិធី​ដែល​មាន​ប្រយោជន៍ សំរាប់​បង្រៀន​ដែល​នៅ​តាម​ផ្ទះ។ អ្នក​ចាស់​ទុំ​ដៅ​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​តាម​ការ​ដាស់​តឿន​នៃ​បន្ទូល​របស់​ព្រះ​ចំពោះ​ឪពុក​ម្ដាយ។—​ប៉មយាម ១ មេសា ១៩៨៥ ទំព័រ​២៣ (ភាសា​អង់គ្លេស); អេភេសូរ ៦:១​-​៤

ចំរៀង​៧១​និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២១ ខែ​កក្កដា

ចំរៀង​១៤

១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សើរើ​«កម្មវិធី​ថ្មី​នៃ​សន្និបាត​តាម​មណ្ឌល»។

១៣ នាទី: «តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង»? ការ​អធិប្បាយ​ដ៏​លើក​ទឹក​ចិត្ត​មួយ។ ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល និង​ការ​ពិសោធន៍​មាន​នៅ​ក្នុង​សន្លឹក​បន្ថែម​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កុម្ភៈ ១៩៩៧ វគ្គ​១៦​-​១៧។ (ភាសា​អង់គ្លេស) ចំពោះ​អ្នក​ដែល​មិន​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​បាន ប្រហែល​ជា​អាច​រៀប​ចំ​នូវ​ខែ​ណា​មួយ ដែល​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ កំឡុង​កិច្ច​បំរើ​ឆ្នាំ​មុខ​នេះ។

២០ នាទី: ចូរ​ត្រៀម​ខ្លួន​ដើម្បី​ផ្សាយ​ក្រៅ​ផ្លូវការ។ រៀង​រាល់​ថ្ងៃ តែង​តែ​មាន​ឱកាស​ហុច​ឲ្យ​ដើម្បី​ផ្សាយ​ទៅ​មនុស្ស​ដែល​យើង​ជួប​។ ពេល​ដែល​ឱកាស​ហុច​ឲ្យ​នោះ យើង​ប្រហែល​ជា​គ្មាន​ព្រះ​គម្ពីរ ឬ​ប្រកាសនវត្ថុ​ប្រើ​ទេ។ ចូរ​គ្រោង​ទុក​ជា​មុន។ នៅ​ផ្ទះ ចូរ​ទុក​​ឧបករណ៍​ផ្សាយ​ខ្លះ​ជិត​មាត់​ទ្វារ ជា​កន្លែង​ដែល​អ្នក​ទទួល។ គឺ​ត្រូវ​មាន​ឧបករណ៍​ផ្សាយ​ផ្សេងៗក្នុង​កាតាប​ឬ​ក្នុង​កាបូប ហើយ​ទុក​ជា​មួយ​អ្នក​ឬ​ក្នុង​ឡាន កន្លែង​ធ្វើ​ការ ឬ​ទុក​ក្នុង​ទូ​នៅ​សាលា​រៀន។ សូម​យក​ឧបករណ៍​ផ្សាយ​ខ្លះ​ទៅ​ជា​មួយ​អ្នក ពេល​ដែល​អ្នក​ជិះ​យាន​សាធារណៈ។ សូម​យក​ឧបករណ៍​ផ្សាយ​ទៅ​ផង​ពេល​អ្នក​ធ្វើ​ដំណើរ​អាជីវកម្ម ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត ឬ​ទៅ​ដើរ​កំសាន្ត។ សូម​ពិគ្រោះ​នូវ​យោបល់​បន្ថែម​ក្នុង​សៀវភៅ​School Guidebook​ទំព័រ​៨០​-​២ វគ្គ​១១​-១៦។ សូម​សម្ដែង​របៀប​ផ្សាយ​ខ្លះ​ដល់​អ្នក​លក់ អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា សិស្ស អ្នក​ធ្វើ​ដំណើរ​ឯ​ទៀត ឬ​ក៏​អ្នក​ដើរ​កំសាន្ត។

ចំរៀង​៧២​និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៨ ខែ​កក្កដា

ចំរៀង​១៥

១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ រំឭក​បុគ្គល​ទាំង​ឡាយ​ឲ្យ​ដាក់​របាយ​ការណ៍​កិច្ច​ផ្សាយ។ សូម​សើរើ​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​សីហា។ ពេល​ត្រឡប់​ទៅ​ជួប​ក្នុង​ខែ​សីហា ចូរ​យក​ចិត្ត​ទុក​ដាក់​លើ​​សៀវភៅ​ស្តើង​ដែល​យើង​បាន​ផ្ដល់​ក្នុង​ខែ​កក្កដា ហើយ​ចូរ​ខំ​ប្រឹង​បង្កើត​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ។ ដោយ​ប្រើ​សន្លឹក​បន្ថែម​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មីនា ១៩៩៧ បង្ហាញ​នូវ​ចំណុច​សំខាន់ៗនៃ​ការ​ត្រឡប់​ទៅ​ជួប​វិញ​ដែល​មាន​លទ្ធផល​ល្អ។ ការ​សិក្សា​គួរ​ចាប់​ផ្ដើម​ពី​សៀវភៅ​ស្តើង​តម្រូវ ឬ​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៨ នាទី: ចូរ​បំពេញ​កិច្ចការ​ផ្សាយ​របស់​អ្នក​ឲ្យ​បាន​ពេញលេញ។ ការ​អធិប្បាយ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ ចេញ​ពី​សៀវភៅ​Our Ministry ទំព័រ​៥​-​៨។ ចូរ​បញ្ជាក់​នូវ​ការ​សំខាន់​និង​ការ​បន្ទាន់​នៃ​កិច្ច​ផ្សាយ​ដំណឹង​ល្អ ជំរុញ​ទឹក​ចិត្ត​អ្នក​ទាំង​អស់​ឲ្យ​យក​ភារៈ​កិច្ច​របស់​គេ​ជា​អ្នក​បំរើ​ឲ្យ​បាន​​ប្រាកដ​ប្រជា។

ចំរៀង​៧៥​និង​ការ​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក