-
ចូរជួយមនុស្សឲ្យស្គាល់នូវសេចក្ដីពិតអំពីព្រះយេស៊ូ២០០២ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
ចូរជួយមនុស្សឲ្យស្គាល់នូវសេចក្ដីពិតអំពីព្រះយេស៊ូ
១ ពួកគ្រីស្ទានចាក់ប្រេងតាំង ‹មានកិច្ចការដែលត្រូវធ្វើបន្ទាល់អំពីព្រះយេស៊ូ› ហើយពួកចៀមឯទៀតក៏ជាជំនួយរបស់ពួកគាត់ផងដែរ។ (វិវរ. ១២:១៧) នេះជាកិច្ចការសំខាន់ណាស់ ពីព្រោះមនុស្សអាចទទួលសេចក្ដីសង្គ្រោះតាមរយៈព្រះយេស៊ូតែមួយអង្គប៉ុណ្ណោះ។—យ៉ូន. ១៧:៣; កិច្ច. ៤:១២
២ «ជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»: ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ (យ៉ូន. ១៤:៦) យើងអាចអធិស្ឋានទូលថ្វាយព្រះយេហូវ៉ា និងមានចំណងមេត្រីភាពជាមួយនឹងទ្រង់បាន តាមរយៈតែព្រះយេស៊ូប៉ុណ្ណោះ ដែលជា «ផ្លូវ»។ (យ៉ូន. ១៥:១៦) ព្រះយេស៊ូជា «សេចក្ដីពិត» ពីព្រោះបទទំនាយនិងគំរូក្នុងបទគម្ពីរភាសាហេព្រើរ នោះពិតជាបានសម្រេចមែនដោយសារតែព្រះយេស៊ូប៉ុណ្ណោះ។ (យ៉ូន. ១:១៧; កូល. ២:១៦, ១៧) យ៉ាងច្បាស់ណាស់ ទំនាយពិតតែងមានបំណងបំភ្លឺដោយបញ្ជាក់ពីមុខនាទីចំបងរបស់ព្រះយេស៊ូក្នុងការសម្រេចគោលបំណងរបស់ព្រះ ។ (វិវរ. ១៩:១០) ព្រះយេស៊ូក៏ជា «ជីវិត» ផងដែរ។ ដើម្បីទទួលអំណោយពរជាការរស់នៅជារៀងរហូតនោះ មនុស្សគ្រប់រូបត្រូវអនុវត្តជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។—យ៉ូន. ៣:១៦, ៣៦; ហេ. ២:៩
៣ ជាសិរសានិងជាស្តេចដែលកំពុងតែគ្រប់គ្រង: មនុស្សត្រូវទទួលស្គាល់អំណាចគ្រប់គ្រងដ៏ខ្លាំងក្លាដែលព្រះយេហូវ៉ាបានប្រគល់ដល់រាជបុត្រារបស់ទ្រង់។ ព្រះយេស៊ូបានត្រូវតែងតាំងឡើងជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ ហើយ‹បណ្ដាជនទាំងឡាយគួរនឹងចុះចូលចំពោះទ្រង់›។ (លោ. ៤៩:១០) បន្ថែមទៅទៀត ព្រះយេហូវ៉ាបានតាំងព្រះយេស៊ូជាសិរសាលើពួកជំនុំផងដែរ។ (អេភ. ១:២២, ២៣) យើងត្រូវជួយសិស្សដែលរៀនព្រះគម្ពីរជាមួយនឹងយើងឲ្យយល់ដឹងអំពីរបៀបដែលព្រះយេស៊ូកំពុងតែដឹកនាំក្រុមជំនុំយើង ហើយបង្ហាញថា ទ្រង់ប្រើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដើម្បីផ្ដល់អាហារខាងវិញ្ញាណ«តាមត្រូវពេល»។—ម៉ាថ. ២៤:៤៥-៤៧
៤ សម្ដេចសង្ឃដែលមានព្រះទ័យមេត្ដាសន្ដោស: ដោយសារព្រះយេស៊ូធ្លាប់រងទុក្ខលំបាកនិងការល្បួងពេលដែលទ្រង់ជាមនុស្ស នោះទ្រង់«អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្ដីល្បួងបានដែរ»។ (ហេ. ២:១៧, ១៨) ការរៀនឲ្យដឹងថា ព្រះយេស៊ូចេះអាណិតអាសូរដល់មនុស្សជាតិដែលមានភាពខ្សោយ ហើយទ្រង់ក៏តែងតែអង្វរព្រះជំនួសយើងផង នេះពិតជាអ្វីដែលលើកទឹកចិត្តយើងណាស់ហ្ន៎! (រ៉ូម ៨:៣៤) ដើម្បីទទួល«ជំនួយតាមត្រូវពេល»
-
-
ចូរជួយអ្នកត្រួតពិនិត្យក្រុមសិក្សាសៀវភៅតាមក្រុមជំនុំរបស់អ្នក២០០២ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
ចូរជួយអ្នកត្រួតពិនិត្យក្រុមសិក្សាសៀវភៅតាមក្រុមជំនុំរបស់អ្នក
១ យើងម្នាក់ៗទទួលគុណប្រយោជន៍យ៉ាងច្រើនពីការសិក្សាសៀវភៅតាមក្រុម។ នៅខែមុនយើងបានពិគ្រោះអំពីរបៀបដែលអ្នកត្រួតពិនិត្យក្រុមសិក្សាតាមក្រុមជំនុំត្រូវបំពេញមុខងាររបស់គាត់។ ប៉ុន្តែ តើយើងអាចធ្វើអ្វីដើម្បីជួយគាត់ ហើយទទួលប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីប្រយោជន៍អ្នកដទៃផងដែរ?
២ ចូលរួមជារៀងរាល់សប្ដាហ៍: ក្រុមសិក្សាសៀវភៅតាមក្រុមមានចំនួនបងប្អូនតែបន្ដិចប៉ុណ្ណោះ ដូច្នេះហើយបានជាសំខាន់ណាស់ដែលអ្នកត្រូវចូលរួមដែរ។ ចូរមានគោលដៅចូលរួមជារៀងរាល់សប្ដាហ៍។ អ្នកក៏អាចជួយបានដែរដោយទៅដល់កន្លែងមុនម៉ោង ដើម្បីឲ្យអ្នកត្រួតពិនិត្យអាចចាប់ផ្ដើមកម្មវិធីដោយមានរបៀបរៀបរយ។—១កូ. ១៤:៤០
៣ ចម្លើយដែលលើកទឹកចិត្ត: របៀបមួយទៀតដែលអ្នកអាចជួយបាន គឺដោយរៀបចំយ៉ាងល្អជាមុន ហើយដោយឆ្លើយយ៉ាងណាដែលលើកទឹកចិត្តបងប្អូន។ តាមធម្មតា ចម្លើយល្អជាងគេ គឺចម្លើយដែលលើកបញ្ជាក់ចំណុចតែមួយគត់ ហើយនេះក៏លើកទឹកចិត្តឲ្យបងប្អូនឯទៀតឆ្លើយដែរ។ សូមជៀសវាងការរៀបរាប់ចំណុចទាំងឡាយក្នុងវគ្គនោះ។ បើអ្នកស្រឡាញ់ចំណុចណា សូមឆ្លើយដោយប្រាប់ពីចំណុចនោះ ដែលអាចធ្វើឲ្យការពិគ្រោះគ្នាមានខ្លឹមសារច្រើនជាង។—១ពេ. ៤:១០
៤ ប្រសិនបើអ្នកទទួលឯកសិទ្ធិអានវគ្គនិមួយៗជូនក្រុមសិក្សាស្ដាប់ ចូរបំពេញមុខនាទីនោះដោយស្មោះអស់ពីចិត្តចុះ! ការអានយ៉ាងល្អតែងជួយឲ្យមានកម្មវិធីសិក្សាជាទីលើកទឹកចិត្តនិងជាទីរីករាយ។—១ធី. ៤:១៣
៥ កម្មវិធីផ្សព្វផ្សាយតាមក្រុម: នៅកន្លែងសិក្សាសៀវភៅតាមក្រុមជាច្រើន ក៏មានកម្មវិធីជួបជុំគ្នាសំរាប់កិច្ចបំរើផ្សាយផងដែរ ហើយពេលដែលអ្នកចូលរួមកម្មវិធីនេះ គឺស្រួលឲ្យអ្នកត្រួតពិនិត្យក្រុមនាំមុខក្នុងកិច្ចបំរើផ្សាយ។ សូមចាត់ទុកកម្មវិធីនេះជាឱកាសចូលទៅជិតបងប្អូនរបស់អ្នកកាន់តែជិតស្និទ្ធឡើង ហើយក៏ដើម្បីជួយលើកទឹកចិត្តពួកគេផងដែរ។
៦ របាយការណ៍ពីកិច្ចបំរើផ្សាយ: ការជូនសេចក្ដីរាយការណ៍ពីកិច្ចបំរើផ្សាយភ្លាមៗនៅចុងខែនោះ ជាវិធីមួយទៀតដែលយើងអាចជួយអ្នកត្រួតពិនិត្យ។ អ្នកអាចជូនសេចក្ដីរាយការណ៍ដល់អ្នកត្រួតពិនិត្យក្រុមផ្ទាល់ ឬដាក់សេចក្ដីរាយការណ៍ក្នុងប្រអប់នៅសាលព្រះរាជាណាចក្រក៏បាន។ អ្នកត្រួត
-