-
បុរសឧត្ដមបំផុតដែលធ្លាប់រស់នៅ២០០៤ កិច្ចបម្រើព្រះ | មករា
-
-
បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
១ នៅពេលយើងបានទទួលសៀវភៅថ្មីនេះហើយឃើញចំណងជើងថាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ យើងពិតជាឆ្ងល់ណាស់។ ការនិយាយថាបុរសណាម្នាក់គឺឧត្តមបំផុតបានន័យថា គាត់ល្អឆ្នើមជាងមនុស្សរាប់រយកោដិនាក់ឯទៀតដែលធ្លាប់រស់នៅផែនដី។ «ឧត្តម»មានន័យថា«ខ្ពង់ខ្ពស់ ប្រសើរកន្លង»។ បុរសដែលមានលក្ខណៈទាំងនេះប្រាកដជាមនុស្សល្អបណ្ដាច់!
២ ព្រះយេស៊ូគ្រីស្ទដែលជាព្រះរាជបុត្រារបស់ព្រះ ទ្រង់ពិតជាសមនឹងឋានៈដែលហៅថាបុរសឧត្តមបំផុត។ អ្វីដែលទ្រង់បានសម្រេចនៅផែនដីមិនទាក់ទងនឹងទ្រព្យសម្បត្ដិ សមិទ្ធផលក្នុងលោកីយ៍ ឬក៏រឿងនយោបាយឡើយ។ ទ្រង់មកពីក្រុមគ្រួសារសាមញ្ញធម្មតា ហើយភាគច្រើននៃព្រះជន្មទ្រង់ពេលគង់លើផែនដីមិនសូវមានគេស្គាល់ទ្រង់ទេ។ ប៉ុន្តែ នៅពេលព្រះយេស៊ូមានព្រះជន្មាយុ៣០ឆ្នាំ ទ្រង់ចាប់ផ្ដើមមានគេស្គាល់ទូទាំងស្រុកប៉ាឡេស្ទីនដោយសារអ្វីដែលទ្រង់មានបន្ទូលនិងការប្រព្រឹត្តរបស់ទ្រង់។ ទ្រង់បានសម្ដែងឲ្យយល់បុគ្គលិកលក្ខណៈនិងគោលបំណងរបស់ព្រះយេហូវ៉ាតាមរបៀបដែលមនុស្សពុំធ្លាប់ឃើញ។ ទ្រង់បានសម្រេចកិច្ចផ្សព្វផ្សាយមួយដ៏ប្រសើរបណ្ដាច់ដែលពុំធ្លាប់មានមនុស្សណាម្នាក់ធ្វើដូចទេ ក៏បានធ្វើអព្ភូតហេតុអស្ចារ្យជាច្រើន និងបានរៀបចំគ្រឹះមូលដ្ឋានសំរាប់សង្គមមនុស្សដែលនឹងរស់ក្នុងពិភពលោកថ្មី។
៣ លក្ខណៈពិសេសនៃសៀវភៅនេះ: នៅពេលជូនសៀវភៅនេះក្នុងកិច្ចផ្សាយ អ្នកអាចសួរម្ចាស់ផ្ទះថា៖ «ហេតុអ្វីបានជាព្រះយេស៊ូជាបុរសឧត្តមបំផុត?»។ អ្នកអាចឆ្លើយសំនួរនោះបាន ដោយបង្ហាញពីរឬបីជំពូកពីចំណោម១៣៣ជំពូក ដែលជួយឲ្យយល់នូវព្រះជន្ម បុគ្គលិកលក្ខណៈ សេចក្ដីបង្រៀន និងការប្រព្រឹត្តរបស់ទ្រង់។ ជំពូកទី២៤ពន្យល់នូវមូលហេតុទ្រង់យាងមកផែនដី។ ជំពូកទី៣៥មានធម្មទានដ៏ល្បីរបស់ទ្រង់ ដែលទ្រង់បានថ្លែងលើភ្នំ។ ជំពូកទី៤៣លើកឡើងនូវសមត្ថភាពដ៏អស្ចារ្យរបស់ព្រះយេស៊ូក្នុងការបង្រៀនអ្នកឯទៀតដោយប្រើឧទាហរណនិទស្សន៍។ ជំពូកទី១៣៣បង្ហាញឲ្យឃើញទុកជាមុននូវពរខ្លះៗដែលមនុស្សនឹងទទួលពេលដែលទ្រង់បង្ហើយកិច្ចការរបស់ទ្រង់។ ប្រហែលជាការល្អបើអ្នកប្រើសំនួរនៅចុងជំពូកនិមួយៗដើម្បីផ្ដើមការសន្ទនា។ បទគម្ពីរទាំងប៉ុន្មានដែលមានក្នុងរឿងនិមួយៗបង្ហាញកន្លែងដែលយើងអាចរកឃើញកំណត់ហេតុនោះក្នុងព្រះគម្ពីរ។ អ្នកអាចបើកឲ្យគេមើលរូបភាពស្អាតៗដែលបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូ ជំរៅនៃសេចក្ដីមេត្ដាករុណារបស់ទ្រង់ និងព្រះទ័យខ្នះខ្នែងមិនខ្លាចនឿយហត់។—សូមកត់សម្គាល់ជំពូកទី៤៤, ៩៥, ១១៧, និង១២៣
៤ លក្ខណៈពិសេសរបស់សៀវភៅនេះផ្ដល់មូលហេតុជាច្រើនឲ្យយើងលើកទឹកចិត្តអ្នកឯទៀតឲ្យអាន ហើយផ្ដល់សៀវភៅជូនពួកគេដោយក្ដីរំភើបចិត្តជាខ្លាំង។ មនុស្សទាំងអស់ដែលចង់បានជីវិតជារៀងរហូតត្រូវតែក្រេបជញ្ជក់ចំណេះអំពីព្រះយេស៊ូគ្រីស្ទ។ (យ៉ូន. ១៧:៣) ការខ្នះខ្នែងរបស់យើងក្នុងការចែកចាយសៀវភៅនេះអាចជួយមនុស្សជាច្រើនដែលមានចិត្តស្មោះត្រង់ឲ្យទទួលអានុភាពពីបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង២០០៤ កិច្ចបម្រើព្រះ | មករា
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«យើងទាំងអស់គ្នាធ្លាប់មានអ្នកដែលយើងទុកចិត្តបែរជាក្បត់យើង។ តើអ្នកធ្លាប់សួរខ្លួនឯងថា ‹តើមានអ្នកណាដែលខ្ញុំអាចទុកចិត្តបានទេ?›។ [ចាំឲ្យឆ្លើយ រួចអានសុភាសិត ៣:៥] ទស្សនាវដ្ដីនេះពន្យល់នូវមូលហេតុដែលយើងអាចទុកចិត្តទាំងស្រុងទៅលើព្រះ និងរបៀបយើងអាចដឹងថាមនុស្សណាគួរឲ្យទុកចិត្ត»។
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«សព្វថ្ងៃនេះ មនុស្សជាច្រើនពិបាកទុកចិត្តអ្នកដទៃ។ បើអាចរស់នៅក្នុងលោកីយ៍មួយដែលមនុស្សទាំងអស់គួរឲ្យទុកចិត្ត ហើយគ្មានការក្បត់ដែលនាំឲ្យខកចិត្តទៀត នោះពិតជាគាប់ចិត្តណាស់! មែនទេ? [ចាំឲ្យឆ្លើយ] សូមមើលបន្ទូលក្នុងសៀវភៅបុរាណនេះដែលបានលើកទឹកចិត្តខ្ញុំ។ [សូមអាន ទំនុកដំកើង ៣៧:១១, ២៩] ទស្សនាវដ្ដីនេះបានជួយខ្ញុំនិងមនុស្សជាច្រើនឯទៀត។ ខ្ញុំប្រាកដថាអ្នកនឹងចូលចិត្តការណែនាំក្នុងសៀវភៅនេះ»។
-
-
យោបល់ពីរបៀបផ្សព្វផ្សាយដោយប្រើសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា២០០៤ កិច្ចបម្រើព្រះ | មករា
-
-
យោបល់ពីរបៀបផ្សព្វផ្សាយដោយប្រើសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា
◼ ដោយកាន់ព្រះគម្ពីរនៅក្នុងដៃ សូមនិយាយថា៖ «មនុស្សជាច្រើនដែលជឿលើព្រះចង់មានភាពជិតស្និទ្ធជាងជាមួយនឹងទ្រង់។ តើអ្នកដឹងទេ? ព្រះអញ្ជើញយើងឲ្យចូលទៅជិតទ្រង់។ [សូមអាន យ៉ាកុប ៤:៨] សៀវភៅនេះត្រូវរៀបចំក្នុងបំណងជួយមនុស្សប្រើព្រះគម្ពីរដើម្បីចូលទៅជិតព្រះ»។ សូមអានវគ្គទី១ នៅទំព័រ១៦។
◼ ដោយកាន់ព្រះគម្ពីរនៅក្នុងដៃ សូមនិយាយថា៖ «សព្វថ្ងៃនេះមានអំពើអយុត្ដិធម៌ច្រើនណាស់ដូចជាការពណ៌នានៅទីនេះ។ [សូមអាន សាស្ដា ៨:៩ខ] មនុស្សជាច្រើនឆ្ងល់ថាតើព្រះស្រឡាញ់យើងឬយ៉ាងណា? [សូមអានឃ្លាពីរដំបូងនៃវគ្គទី៤ នៅទំព័រ១១៩] ជំពូកនេះពន្យល់នូវមូលហេតុដែលព្រះបានអនុញ្ញាតឲ្យមានអំពើអយុត្ដិធម៌អស់មួយរយៈ»។
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែកញ្ញា២០០៤ កិច្ចបម្រើព្រះ | មករា
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែកញ្ញា
ម៉ ទ.វ ត្រ.ជួប ស.គ
ចំនួន: មធ្យ មធ្យ មធ្យ មធ្យ
អ្ន.ត្រួ.ពិ ១៤ ១២៩,៧ ៧០,០ ៦១,២ ៨,៩
អ្ន.ត្រួ.ពេ ៤៨ ៧០,៧ ៣៤,៣ ៣០,៣ ៤,០
អ្ន.ត្រួ.ជំ ១៤ ៥១,៨ ២៧,១ ១៥,៥ ២,៣
អ្ន.ផ្ស ៨៥ ១៨,០ ១០,៤ ៦,៣ ១,០
សរុប ១៦១នាក់ ចំនួនថ្មីឡើងដល់កំពូល!
-