បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • មូលហេតុដែលយើងឲ្យសេចក្ដីរាយការណ៍អំពីកិច្ចបំរើផ្សាយរបស់យើង
    ២០០២ កិច្ចបម្រើព្រះ | កញ្ញា
    • មូលហេតុ​ដែល​​យើង​ឲ្យ​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​បំរើ​ផ្សាយ​របស់​យើង

      ១ យូរៗម្ដង តើ​អ្នក​ភ្លេច​ឲ្យ​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក​ឬ​ទេ? យើង​គ្រប់​គ្នា​ច្បាស់​ជា​ត្រូវ​ការ​នូវ​សេចក្ដី​រំឭក​ម្ដងម្កាល​មែន។ ប៉ុន្តែ បើ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​រាយ​ការណ៍​នូវ​កិច្ច​បំរើ​ផ្សាយ​របស់​យើង ហើយ​បើ​យើង​យល់​នូវ​មូលហេតុ​ដែល​​ពិត​ជា​សំខាន់​ឲ្យ​យើង​ធ្វើ​ដូច្នេះ នោះ​ប្រហែល​ជា​ងាយ​ស្រួល​ជាង​ឲ្យ​យើង​ចាំ​មិន​ភ្លេច​ក្នុង​ការ​រាយ​ការណ៍​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​កិច្ច​បំរើ​ផ្សាយ​របស់​យើង។

      ២ បងប្អូន​ម្នាក់​ធ្លាប់​សួរ​ថា៖ «ប្រសិន​បើ​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​​ខ្ញុំ​ធ្វើ​ក្នុង​កិច្ច​បំរើ​ទ្រង់​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​រាយ​ការណ៍​ប្រាប់​ក្រុមជំនុំ​ដូច្នេះ?»។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​​បងប្អូន​ម្នាក់ៗកំពុង​តែ​ធ្វើ​មែន ហើយ​ទ្រង់​ក៏​អាច​វិនិច្ឆ័យ​ថា យើង​ធ្វើ​កិច្ច​បំរើ​នេះ​អស់​ពី​ដួង​ចិត្ត ឬ​មួយ​ក៏​មាន​សមត្ថភាព​ធ្វើ​ច្រើន​ជាង​ទៀត។ យ៉ាង​ណា​ក៏​ដោយ​ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ធ្លាប់​ផ្ដល់​ឲ្យ​នូវ​របាយ​ការណ៍​ផ្សេងៗ​តាំង​ពីដើម​មក​ម្ល៉េះ​អំពី​សកម្មភាព​នៃ​រាស្ត្រ​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​កត់​ទុក​នូវ​ចំនួន​ថ្ងៃ​ដែល​​ណូអេ​បាន​ចំណាយ​ក្នុង​ទូក​ធំ​នោះ ហើយ​ទ្រង់​ក៏​បាន​កត់​ទុក​ចំនួន​ឆ្នាំ​ដែល​​បណ្ដាជន​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​កាត់​ទី​រហោ​ស្ថាន។ ព្រះ​យេហូវ៉ា​បាន​កត់​ទុក​ចំនួន​បណ្ដាជន​ដែល​​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ហើយ​ទ្រង់​ក៏​បាន​កត់​ទុក​ចំនួន​បណ្ដាជន​ដែល​​មិន​បាន​ស្ដាប់​បង្គាប់​ផង​ដែរ។ ព្រះ​យេហូវ៉ា​បាន​រាយ​ការណ៍​អំពី​ចំបាំង​ហើយ​ជ័យជំនះ​និ​មួយៗនៅ​ក្នុង​ស្រុក​កាណាន ហើយ​បាន​រៀប​រាប់​អំពី​សមិទ្ធិ​ផល​នៃ​ពួក​ចៅហ្វាយ​ស្មោះ​ត្រង់​របស់​ប្រជាជន​អ៊ីស្រាអែល។ ត្រូវ​មែន ព្រះ​យេហូវ៉ា​បាន​រាយ​ការណ៍​ចំណុច​ល្អិតល្អន់​ច្រើន​អនេក ស្តី​អំពី​សមិទ្ធិ​ផល​និង​ការ​ប្រព្រឹត្ត​នៃ​រាស្ត្រ​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​វិញ្ញាណ​ទ្រង់​ដើម្បី​​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​របាយ​ការណ៍​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ អំពី​អ្វី​ដែល​​បាន​កើត​ឡើង​ពី​មុន ហើយ​នេះ​ក៏​សប​ញ្ជាក់​យ៉ាង​ច្បាស់​នូវ​ទស្សនៈ​របស់​ទ្រង់​អំពី​ការ​សរសេរ និង​ការ​រក្សា​ទុក​របាយ​ការណ៍​ដ៏​ត្រឹម​ត្រូវ។ ហេតុ​ការណ៍​ជា​ច្រើន​ដែល​​ព្រះ​គម្ពីរ​រៀប​រាប់​តាម​ប្រវត្ដិសាស្ត្រ​នោះ​បង្ហាញ​ថា សាសន៍​ដែល​​តំណាង​ព្រះ​នាម​យេហូវ៉ា​បាន​រក្សា​ឲ្យ​មាន​ការ​កត់​ទុក​និង​របាយ​ការណ៍​ដ៏​ច្បាស់​ត្រឹម​ត្រូវ។ ក្នុង​ករណី​ជា​ច្រើន​នោះ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​មិន​អាច​មាន​សារៈ​ប្រយោជន៍​ពេញលេញ​បាន​ទេ បើ​គ្មាន​សេចក្ដី​រាយ​ការណ៍​ពី​ចំនួន​ជាក់​ច្បាស់​នោះ។ សូម​គិត​ពិចារណា​នូវ​ឧទាហរណ៍​ដែល​មាន​ក្នុង​ខ​គម្ពីរ​ដូច​ត​ទៅ​នេះ: លោកុប្បត្តិ ៤៦:២៧ និង​និក្ខមនំ ១២:៣៧; ពួក​ចៅហ្វាយ ៧:៧; ពង្សាវតារក្សត្រទី២ ១៩:៣៥; របាក្សត្រទី២ ១៤:៩​-​១៣; យ៉ូហាន ៦:១០; ២១:១១; កិច្ចការ ២:៤១; ១៩:១៩។

      ៣ សព្វ​ថ្ងៃ​នេះ​ក៏​មាន​មូលហេតុ​ផ្សេងៗដែល​​បណ្ដាល​ឲ្យ​យើង​រាយ​ការណ៍​ពី​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ដែរ។ របាយ​ការណ៍​ទាំង​នេះ​ពិត​ជា​មិន​បង្ហាញ​អំពី​អ្វីៗទាំង​អស់​ដែល​​យើង​ធ្វើ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ទេ ប៉ុន្តែ​អ្វី​ដែល​​យើង​រាយ​ការណ៍​នោះ អាច​ជួយ​អស់​ទាំង​បងប្អូន​ក្នុង​អង្គការ​យើង ហើយ​ជា​ពិសេស​ជួយ​ពួក​អ្នក​ចាស់​ទុំ​និង​សមាគម​យើង​ឲ្យ​សម្រេច​គោល​ដៅ​ផ្សេងៗ។

      ៤ ជួន​កាល​របាយ​ការណ៍​ទាំង​នេះ​បង្ហាញ​ថា យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​លក្ខណៈ​ណា​មួយ​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ លេខ​ចំនួន​ផ្សេងៗអាច​បង្ហាញ​ថា បងប្អូន​បាន​រីក​ចំរើន​ខាង​ផ្នែក​ខ្លះៗ ឬ​មួយ​ក៏​បង្ហាញ​ថា ចំនួន​ពួក​អ្នក​ផ្សាយ​តាម​តំបន់​ខ្លះៗបាន​ចំរើន​ឡើង​ឬ​បាន​ថយ​ចុះ​ក៏​មាន។ បង​ប្អូន​ប្រហែល​ជា​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត ឬ​ប្រហែល​ជា​មាន​បញ្ហា​ខ្លះ​ដែល​​ត្រូវ​ដោះ​ស្រាយ​ដែរ។ ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​​ទទួល​ខុស​ត្រូវ​នោះ នឹង​មើល​សេចក្ដី​រាយ​ការណ៍​និ​មួយៗ ហើយ​ខំ​ដោះ​ស្រាយ​រឿង​ណា​ដែល​​ប្រហែល​ជា​បង្អាក់​ការ​រីក​ចំរើន​របស់​បុគ្គល​ម្នាក់ៗ ឬ​ក្រុមជំនុំ​ទាំង​មូល។

      ៥ ម្យ៉ាង​ទៀត​របាយ​ការណ៍​នោះ​ក៏​ផ្ដល់​ប្រយោជន៍​ក្នុង​អង្គការ​យើង ដើម្បី​​សម្រេច​ចិត្ត​អំពី​ទី​កន្លែង​ដែល​​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​។ តើ​តំបន់​ណា​ខ្លះ​បង្កើត​ផល​ច្រើន? តើ​តំបន់​ណា​ដែល​​មិន​សូវ​រីក​ចំរើន​នោះ? តើ​យើង​ត្រូវ​ការ​ប្រកាសនវត្ថុ​ណា​ទៀត ដើម្បី​​ជួយ​មនុស្ស​រៀន​នូវ​សេចក្ដី​ពិត? របាយ​ការណ៍​និ​មួយៗជួយ​សមាគម​យើង​ឲ្យ​គិត​ស្មាន​ជា​មុន​អំពី​ប្រកាសនវត្ថុ​ប៉ុន្មាន​ក្បាល​ដែល​​ត្រូវ​ការ​សំរាប់​តំបន់​និ​មួយៗទូទាំង​ផែនដី រួច​គេ​ក៏​បោះ​ពុម្ព​ច្រើន​ល្មម​កុំ​ឲ្យ​ខ្វះ​ព្រះ​គម្ពីរ​ឬ​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​ដែល​​ត្រូវ​ប្រើ​ក្នុង​កិច្ច​បំរើ​ផ្សាយ។

      ៦ សំរាប់​យើង​ភាគ​ច្រើន​វិញ របាយ​ការណ៍​នានា​នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត។ ពេល​យើង​ទទួល​ដំណឹង​អំពី​កិច្ចការ​ដែល​​បងប្អូន​យើង​កំពុង​តែ​ធ្វើ​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភពលោក យើង​ពិត​ជា​រំភើប​ចិត្ត​ណាស់ មែន​ទេ? សេចក្ដី​រាយ​ការណ៍​ដែល​​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ផ្សាយ​នោះ តែង​ជួយ​យើង​យល់​អំពី​ការ​រីក​ចំរើន​ទូទៅ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ បទ​ពិសោធន៍​របស់​បងប្អូន​ម្នាក់ៗតែង​ធ្វើ​ឲ្យ​យើង​កក់ក្ដៅ​ក្នុង​ចិត្ត ទាំង​ញ៉ាំង​ឲ្យ​យើង​ខំ​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​យ៉ាង​អស់​ពី​សមត្ថភាព។ (កិច្ច​. ១៥:៣) គឺ​សំខាន់​ណាស់ ឲ្យ​យើង​ម្នាក់ៗជួយ​ក្រុមជំនុំ​ដោយ​​ឲ្យ​សេចក្ដី​រាយ​ការណ៍​ពី​កិច្ចការ​ផ្សាយ​របស់​យើង។ ទង្វើ​ដូច​នេះ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ស​ឲ្យ​ឃើញ​ថា យើង​សុខ​ចិត្ត​ចុះ​ចូល​ចំពោះ​របៀប​រៀប​ចំ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា។—ម៉ាថ​. ២៤:៤៥​-​៤៧

  • របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែឧសភា
    ២០០២ កិច្ចបម្រើព្រះ | កញ្ញា
    • របាយ​ការណ៍​ពី​កិច្ចបំរើ​ផ្សាយ​ក្នុង​ខែ​ឧសភា

      ម៉ ទ.វ ត្រ.ជួប ស.គ

      ចំនួន: មធ្យ មធ្យ មធ្យ មធ្យ

      អ្ន.ត្រួ.ពិ ១៦ ១៣៣,៦ ៣៦,១ ៦០,១ ៩,០

      អ្ន.ត្រួ.ពេ ២៦ ៧២,៦ ១៩,១ ២៦,៨ ៤,១

      អ្ន.ត្រួ.ជំ ៨ ៥៣,៣ ៩,៣ ២០,៥ ៣,៦

      អ្ន.ផ្ស ៦៨ ១៨,៤ ៤,៩ ៥,៦ ១,១

      សរុប ១១៨​នាក់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក