-
ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់២០០៥ កិច្ចបម្រើព្រះ | ឧសភា
-
-
ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់
១ បណ្ដាគ្រីស្ទានប្រាថ្នាយ៉ាងខ្លាំងចង់ឲ្យថ្ងៃរបស់ព្រះយេហូវ៉ាមកដល់។ នៅថ្ងៃនោះទ្រង់នឹងបំផ្លាញចោលរបបលោកីយ៍នេះ ហើយទ្រង់នឹងនាំទៅរកពិភពលោកថ្មីនៃសេចក្ដីសុចរិត។ (២ពេ. ៣:១២, ១៣) ដោយហេតុថាយើងមិនដឹងច្បាស់ថាថ្ងៃនោះនឹងមកដល់នៅពេលណា យើងត្រូវចាំយាមហើយជួយអ្នកឯទៀតឲ្យធ្វើដូច្នោះដែរ។ (អេសេ. ៣៣:៧-៩; ម៉ាថ. ២៤:៤២-៤៤) ការរំពឹងគិតអំពីបទទំនាយរបស់ព្រះនឹងពង្រឹងការជឿជាក់របស់យើងថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»។—សេផា. ១:១៤
២ ដំណើរបន្តបន្ទាប់គ្នានៃពួកមហាអំណាច: ដូចដែលបានកត់ទុកក្នុងសៀវភៅវិវរណៈ១៧:៩-១១ សាវ័កយ៉ូហានរៀបរាប់អំពី«ស្តេច៧អង្គ»ដែលតំណាងដំណើរបន្តបន្ទាប់គ្នានៃមហាអំណាចទាំង៧។ សាវ័កយ៉ូហានក៏បានសំដៅទៅ «ស្តេចទី៨» ដែលឥឡូវនេះតំណាងឲ្យអង្គការសហប្រជាជាតិ។ តើយើងត្រូវរង់ចាំមហាអំណាចណាទៀតដែលនឹងលេចចេញមកឬ? មិនមែនទេ ទំនាយទាយថាស្តេចទី៨នេះ«ត្រូវវិនាសបាត់ទៅ» ហើយបន្ទាប់ពីស្តេចនោះមក គ្មានស្តេចនៅលើផែនដីណាទៀតដែលត្រូវបានចែងប្រាប់ឡើយ។ តើបទទំនាយនេះជួយឲ្យអ្នកដឹងថាយើងកំពុងរស់នៅក្នុងគ្រាអ្វីទេ?
៣ សៀវភៅដានីយ៉ែល ២:៣១-៤៥ ជួយយើងឲ្យយល់ដឹងពីការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា។ នៅក្នុងទំនាយនោះ រូបដែលធំសំបើមដែលស្តេចនេប៊ូក្នេសាបានឃើញក្នុងចក្ខុនិមិត្ត តំណាងនូវដំណើរបន្តបន្ទាប់គ្នានៃពួកមហាអំណាច។ មហាអំណាចនីមួយៗក្នុងចំណោមមហាអំណាចទាំងនេះបានលេចចេញមករួចរាល់អស់ហើយ។ តើយើងដឹងថាយើងនៅក្នុងគ្រាមហាអំណាចណាមួយដែលកំពុងតែគ្រប់គ្រងសព្វថ្ងៃនេះ? គឺនៅក្នុងគ្រាដែលតំណាងដោយប្រអប់ជើងនៃរូបនោះ។ បទទំនាយបានពណ៌នាយ៉ាងរស់រវើកអំពីអ្វីដែលនឹងកើតឡើងជាបន្ទាប់មកទៀត។ ការគ្រប់គ្រងរបស់មនុស្សនឹងត្រូវបំផ្លាញចោលទាំងស្រុង ដែលនឹងបើកផ្លូវទៅ‹នគរ១ ដែលមិនត្រូវបំផ្លាញឡើយ›។ តើអ្នកអាចឃើញថានេះបង្ហាញឲ្យឃើញថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់បានយ៉ាងណា?
៤ ទីសំអាងថែមទៀត: យើងជាសាក្សី នៃទីសំអាងថែមទៀតដែលបង្ហាញថាថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់។ យើងឃើញការសម្រេចនូវអ្វីដែលសាវ័កប៉ុលបានទាយទុកអំពីចរិតលក្ខណៈរបស់មនុស្សនៅ«ជាន់ក្រោយបង្អស់»។ (២ធី. ៣:១-៥) ហើយយើងកំពុងរួមចំណែកក្នុងការធ្វើបន្ទាល់ទូទាំងផែនដី ដែលត្រូវធ្វើមុននឹងទីបញ្ចប់មកដល់។ (ម៉ាថ. ២៤:១៤) សូមឲ្យកិច្ចបំរើផ្សាយជាសាធារណៈរបស់យើងបន្តបង្ហាញនូវភាពបន្ទាន់នៃសេចក្ដីប្រកាសរបស់ទេវតាដែលថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ! ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។—វិវរ. ១៤:៦, ៧
-
-
ភាគទី៩: រៀបចំសិស្សព្រះគម្ពីរដើម្បីឲ្យធ្វើបន្ទាល់ក្រៅផ្លូវការ២០០៥ កិច្ចបម្រើព្រះ | ឧសភា
-
-
ភាគទី៩: រៀបចំសិស្សព្រះគម្ពីរដើម្បីឲ្យធ្វើបន្ទាល់ក្រៅផ្លូវការ
ដឹកនាំការសិក្សាដែលរីកចំរើន
១ ពេលដែលអនទ្រេនិងភីលីពបានដឹងថាព្រះយេស៊ូគឺជាព្រះមេស្ស៊ីដែលត្រូវបានសន្យាមកនោះ ពួកគាត់មិនអាចទប់ចិត្តដោយមិនប្រាប់អ្នកឯទៀតអំពីដំណឹងដ៏គួរឲ្យរំភើបចិត្តនេះបានទេ។ (យ៉ូន. ១:៤០-៤៥) ដូចគ្នានៅសព្វថ្ងៃនេះដែរ ពេលដែលសិស្សព្រះគម្ពីរចាប់ផ្ដើមជឿទៅលើអ្វីដែលពួកគេកំពុងតែរៀននោះ នោះជំរុញឲ្យពួកគេប្រាប់អ្នកឯទៀត។ (២កូ. ៤:១៣) តើយើងអាចលើកទឹកចិត្តពួកគេឲ្យធ្វើបន្ទាល់ក្រៅផ្លូវការយ៉ាងដូចម្ដេច? តើយើងអាចរៀបចំពួកគេឲ្យធ្វើយ៉ាងនេះដោយប្រសិទ្ធភាពយ៉ាងដូចម្ដេច?
២ អ្នកអាចគ្រាន់តែសួរសិស្សនោះថាតើគាត់បាននិយាយប្រាប់អ្នកឯទៀតអំពីអ្វីដែលគាត់បានរៀនពីព្រះគម្ពីរហើយឬនៅ។ ប្រហែលជាមានមិត្តភក្ដិឬសមាជិកក្នុងក្រុមគ្រួសារគាត់ដែលគាត់អាចអញ្ជើញឲ្យចូលរួមការសិក្សាផងដែរ។ សូមសួរគាត់ថាបើមានអ្នកធ្វើការជាមួយ សិស្សរួមថ្នាក់ ឬអ្នកស្និទ្ធស្នាលឯទៀតណាដែលបានបង្ហាញនូវចំណាប់អារម្មណ៍នឹងដំណឹងល្អនោះ។ យ៉ាងនេះគាត់អាចចាប់ផ្ដើមធ្វើបន្ទាល់បាន។ សូមជួយឲ្យគាត់ចេះប្រើសមត្ថភាពវែកញែកហើយបង្ហាញការគោរព និងចិត្តសប្បុរសពេលដែលនិយាយប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់។—កូល. ៤:៦; ២ធី. ២:២៤, ២៥
៣ ប្រាប់ជំនឿរបស់ពួកគេ:ការបង្ហាត់សិស្សព្រះគម្ពីរឲ្យចេះប្រើព្រះបន្ទូលរបស់ព្រះដើម្បីប្រាប់ជំនឿរបស់ពួកគេគឺជាការសំខាន់ណាស់។ ក្នុងកំឡុងការសិក្សា ចូររើសចំណុចផ្សេងៗសម្រាប់សួរសិស្សថា: «តើអ្នកនឹងប្រើព្រះគម្ពីរដើម្បីពន្យល់ចំណុចនេះដល់ក្រុមគ្រួសារអ្នកយ៉ាងដូចម្ដេច?» ឬ«តើបទគម្ពីរណាដែលអ្នកនឹងប្រើជាភស្តុតាងដើម្បីបញ្ជាក់ចំណុចនេះឲ្យមិត្តភក្ដិណាម្នាក់ជឿនោះ?» សូមកត់សំគាល់ថាតើគាត់ឆ្លើយយ៉ាងណា ហើយបង្ហាញគាត់របៀបប្រើព្រះគម្ពីរដែលជាមូលដ្ឋាននៃការបង្រៀនរបស់គាត់។ (២ធី. ២:១៥) ដោយធ្វើដូច្នោះ អ្នកនឹងអាចរៀបចំសិស្សពេលដែលគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើបន្ទាល់ទាំងក្រៅផ្លូវការ ទាំងក្នុងកិច្ចការផ្សព្វផ្សាយដែលរៀបចំជាមួយនឹងក្រុមជំនុំ។
៤ យកល្អយើងរៀបចំឲ្យសិស្សចេះប្រឈមមុខនឹងការប្រឆាំង។ (ម៉ាថ. ១០:៣៦; លូ. ៨:១៣; ២ធី. ៣:១២) កាលណាអ្នកឯទៀតលើកសំនួរឬធ្វើអត្ថាធិប្បាយអំពីស្មរបន្ទាល់ព្រះយេហូវ៉ានោះ នេះបើកឱកាសឲ្យបណ្ដាសិស្សធ្វើបន្ទាល់។ សៀវភៅស្តើង ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជានរណា? តើគេជឿអ្វីខ្លះ? អាចជួយឲ្យពួកគេមានសមត្ថភាពដើម្បី«ប្រុងប្រៀបជានិច្ច . . . ដើម្បីនឹងតបឆ្លើយ»។ (១ពេ. ៣:១៥) សៀវភៅស្តើងនេះមានព័ត៌មានច្បាស់លាស់ ដែលពួកសិស្សថ្មីអាចប្រើដើម្បីជួយបណ្ដាមិត្តភក្ដិដែលមានចេតនាល្អ និងជួយសមាជិកក្រុមគ្រួសារដែលកំពុងប្រឆាំងដោយសារស្រឡាញ់និងបារម្ភពីគាត់ឲ្យយល់អំពីជំនឿដែលមានមូលដ្ឋានលើព្រះគម្ពីរនិងសកម្មភាពផ្សេងៗរបស់យើង។
-