បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ទំនាក់ទំនងជាមួយអ្នកស្ដាប់និងការមើលកំណត់
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ៧ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​បុគ្គល​ម្នាក់ យើង​សំដៅ​ទៅ​គាត់​ដោយ​ប្រើ​ពាក្យ «អ្នក» ឬ«របស់​អ្នក» ឬ​ក៏«យើង» ឬ«របស់​យើង»។ នៅ​ពេល​ដែល​សមរម្យ យើង​អាច​និយាយ​ដូច​នេះ​ចំពោះ​អ្នក​ស្ដាប់​ជា​ច្រើន​បាន។ ចូរ​ចាត់​ទុក​សុន្ទរកថា​ហាក់​ដូច​ជា​យើង​និយាយ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់។ សូម​ខំ​មើល​អ្នក​ស្ដាប់​ឲ្យ​បាន​ដិត​ដល់ ដើម្បី​និយាយ​ទៅ​កាន់​ពួក​គេ​ហាក់​ដូច​ជា​កំពុង​តែ​តប​ឆ្លើយ​នូវ​អ្វី​ដែល​គេ​បាន​និយាយ​មក​យើង។ ការ​និយាយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​យើង​មាន​ភាព​កក់ក្ដៅ​ជាង។

      ៨ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​និយាយ​ដូច​ជា​ជិត​ស្និទ្ធ​ពេក​នឹង​អ្នក​ស្ដាប់​ដល់​ម្ល៉េះ​បាន​ជា​ហ៊ាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​វិញ។ យើង​គួរ​ថ្លែង​ជូន​អ្នក​ស្ដាប់​ដោយ​ប្រើ​ពាក្យ​ថ្លៃថ្នូរ​មិន​ជិត​ស្និទ្ធ​ពេក ដូច​ពេល​ដែល​យើង​ពិគ្រោះ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់​ក្នុង​កិច្ចបំរើ​ផ្សាយ។ ប៉ុន្តែ យើង​អាច​និយាយ​ចំៗបាន​ហើយ​ក៏​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដែរ។

      ៩ បញ្ហា​មួយ​ទៀត: ពេល​ដែល​យើង​ប្រើ​សព្វ​នាម យើង​ត្រូវ​ប្រយ័ត្ន​កុំ​សំដៅ​ទៅ​លើ​អ្នក​ស្ដាប់​ដោយ​ឥត​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ បើ​ថ្លែង​សុន្ទរកថា​អំពី​អំពើ​អាក្រក់ យើង​មិន​ចង់​ប្រើ​ពាក្យ​ដែល​បង្កប់​អំណះអំណាង​ថា អ្នក​ស្ដាប់​គឺ​ជា​មនុស្ស​អាក្រក់​នោះ​ឡើយ។ ឬ​ក៏ ប្រសិន​បើ​យើង​កំពុង​តែ​ពិគ្រោះ​ក្នុង​ប្រជុំ​អប់រំ​កិច្ចបំរើ​អំពី​ចំនួន​ម៉ោង​តិច​ក្នុង​កិច្ចបំរើ​ផ្សាយ​នោះ យើង​អាច​រួម​បញ្ចូល​ខ្លួន​យើង​ក្នុង​សុន្ទរកថា​នោះ​ដែរ ដោយ​ប្រើ​សព្វ​នាម«យើង» ជាជាង​ប្រើ​ពាក្យ«អ្នក»។ ការ​ចេះ​គិត​ជា​មុន​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ស្ដាប់ នោះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នូវ​បញ្ហា​ទាំង​នេះ។

      **********

      ១០ ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា: មាន​អ្នក​ថ្មី​តិច​ណាស់​ដែល​អាច​ចាប់​ផ្ដើម​ថ្លែង​ដោយ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា។ តាម​ធម្មតា ពួក​គេ​នឹង​សរសេរ​សុន្ទរកថា​នោះ​ទុក​ជា​មុន ហើយ​រួច​មក​អាន​ឬ​ថ្លែង​ដោយសារ​ទន្ទេញ​ចាំ​វិញ។ អ្នក​ជូន​ឱវាទ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​នេះ​នៅ​ដើម​ដំបូង​ទេ។ ប៉ុន្តែ ពេល​យើង​ហាត់​និយាយ​ចំណុច​នេះ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ដែល​ហៅ​ថា «ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា» នោះ​គាត់​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​និយាយ​ដោយ​ប្រើ​កំណត់​ខ្លីៗ។ ពេល​យើង​ចេះ​ធ្វើ​នេះ​យ៉ាង​ស្ទាត់​ហើយ យើង​នឹង​ឃើញ​ថា យើង​បាន​បង្កើន​ឲ្យ​មាន​សមត្ថភាព​ច្រើន​មែន ជា​អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ។

      ១១ កូន​ក្មេង​និង​មនុស្ស​ពេញ​វ័យ​ដែល​មិន​ចេះ​អាន ក៏​អាច​ថ្លែង​សុន្ទរកថា​បាន​ដែរ ដោយ​គូរ​គំនូរ​ដើម្បី​រំឭក​ពី​គោល​គំនិត។ យើង​អាច​រៀបចំ​សុន្ទរកថា​របស់​យើង​ដោយ​ប្រើ​ទម្រង់​ដ៏​ស្រួល​ដែរ ដូច​ជា​ការ​បង្ហាញ​នូវ​បទ​គម្ពីរ​ដែល​មាន​ក្នុង​កូន​សៀវភៅ​ប្រធាន​បទ​គម្ពីរ​សំរាប់​ការ​ពិគ្រោះ។ រាល់​ដង​ដែល​យើង​ផ្សព្វផ្សាយ យើង​និយាយ​ដោយ​មិន​បាច់​អាន​ឯកសារ​ណា​ទេ។ យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ​ក្នុង​សាលា​ព្រះ​ធិបតេយ្យ បើ​យើង​ខំ​ប្រឹង​ស្មារតី​នោះ។

      ១២ យើង​ហាត់​លក្ខណៈ​នៃ​ការ​និយាយ​នេះ ដើម្បី​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​អាន​អក្សរ​ជាប់​នឹង​កំណត់ ដូច្នេះ កុំ​ឲ្យ​យើង​ទន្ទេញ​សូត្រ​សុន្ទរកថា​ឡើយ មិន​ថា​ពេល​រៀបចំ​ឬ​ពេល​ថ្លែង​ក៏​ដោយ។ បើ​ធ្វើ​ដូច្នេះ គឺ​ខុស​នឹង​គោល​បំណង​នៃ​ចំណុច​ហាត់​រៀន​នេះ។

      ១៣ ប្រសិន​បើ​យើង​ប្រើ​បទ​គម្ពីរ យើង​អាច​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ដូច​ជា៖ ហេតុ​ដូច​ម្ដេច? អ្នក​ណា? ពេល​ណា? និង​កន្លែង​ណា? ជា​ដើម។ រួច​មក ពេល​ដែល​យើង​ប្រមូល​ពត៌មាន​ដើម្បី​រៀបចំ យើង​អាច​ប្រើ​សំនួរ​ទាំង​នេះ​ជា​ផ្នែក​នៃ​កំណត់​របស់​យើង។ ក្នុង​ពេល​ថ្លែង​សុន្ទរកថា យើង​អាច​អាន​បទ​គម្ពីរ​មួយ ហើយ​បើ​សមរម្យ​នោះ យើង​អាច​សួរ​ខ្លួន​ឬ​ម្ចាស់​ផ្ទះ​នូវ​សំនួរ​ដូច​ខាង​លើ​នេះ ព្រម​ទាំង​ឆ្លើយ​សំនួរ​ទាំង​នោះ​ផង​ដែរ។ គឺ​ស្រួល​ធ្វើ​ណាស់។

      ១៤ សិស្ស​ថ្មីៗតែង​ខ្វល់ខ្វាយ​ថា គេ​នឹង​ភ្លេច​ថ្លែង​ពត៌មាន​ខ្លះៗ។ ប៉ុន្តែ ប្រសិន​បើ​យើង​បាន​ពន្យល់​ចំណុច​ក្នុង​សុន្ទរកថា​តាម​របៀប​សម​ហេតុ​ផល នោះ​គ្មាន​អ្នក​ស្ដាប់​ណា​ម្នាក់​នឹង​ដឹង​ថា​យើង​ភ្លេច​ថ្លែង​ចំណុច​ណា​នោះ​ទេ។ យ៉ាង​ណា​ក្ដី ក្នុង​លក្ខណៈ​នៃ​ការ​និយាយ​នេះ យើង​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​ថ្លែង​ពត៌មាន​ឲ្យ​បាន​សព្វ​គ្រប់​ឡើយ។ ឥឡូវ​នេះ គឺ​សំខាន់​ដែល​យើង​រៀន​ឲ្យ​ចេះ​ថ្លែង​ដោយ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា​វិញ។

      ១៥ ពេល​ថ្លែង​សុន្ទរកថា​ដោយ​ប្រើ​តែ​ទម្រង់​ជា​លើក​ទី​មួយ​នោះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា បាន​ភ្លេច​ធ្វើ​តាម​លក្ខណៈ​ឯ​ទៀត​ដែល​យើង​បាន​រៀន​ពី​មុន។ កុំ​តក់ស្លុត​ឲ្យ​សោះ។ ពេល​ដែល​យើង​រៀន​ឲ្យ​ចេះ​ថ្លែង​សុន្ទរកថា​ដោយ​ឥត​មើល​តាម​អក្សរ នោះ​យើង​នឹង​ចាំ​លក្ខណៈ​ឯ​ទៀត​នៃ​ការ​និយាយ​ឡើង​វិញ ហើយ​ក៏​នឹង​មាន​សមត្ថភាព​ពូកែ​ស្ទាត់​ជាង​មុន​ទៅ​ទៀត។

      ១៦ យើង​សូម​ជំរាប​អំពី​ការ​ប្រើ​កំណត់​ក្នុង​សាលា​ព្រះ​ធិបតេយ្យ​បន្ដិច។ យើង​គួរ​ប្រើ​កំណត់​ដើម្បី​រំឭក​ពី​គោល​គំនិត មិន​មែន​ដើម្បី​សូត្រ​តាម​ទេ។ យើង​គួរ​សរសេរ​កំណត់​យ៉ាង​ខ្លី​ជា​សង្ខេប។ កំណត់​នោះ​គួរ​តែ​ស្អាត មាន​របៀប​រៀប​រយ និង​ស្រួល​មើល។ ប្រសិន​បើ​យើង​មាន​លំដាប់​រៀបចំ​ជា​ការ​ត្រឡប់​ទៅ​ជួប នោះ​យើង​គួរ​ដាក់​កំណត់​យ៉ាង​ណា​កុំ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ គឺ​ប្រហែល​ជា​សៀត​ក្នុង​ព្រះ​គម្ពីរ​ក៏​បាន។ ប្រសិន​បើ​យើង​ថ្លែង​សុន្ទរកថា​លើ​វេទិកា​ទាំង​ប្រើ​តុ​ដាក់​កំណត់ នោះ​គឺ​គ្មាន​បញ្ហា​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​មិន​ប្រាកដ​ថា មាន​តុ​ឬ​អត់ ចូរ​រៀបចំ​ឲ្យ​បាន​ល្អ​ចុះ!

      ១៧ ជំនួយ​មួយ​ទៀត គឺ​ដោយ​សរសេរ​គោល​រឿង​នៅ​ខាង​លើ​កំណត់​របស់​យើង។ គោល​ចំណុច​ក៏​គួរ​លេច​ធ្លោ​យ៉ាង​ច្បាស់​ដែរ។ សាក​សរសេរ​ឲ្យ​ដិត​ឬ​គូស​បន្ទាត់​ក្រោម​ពាក្យ​នោះ​ក៏​បាន។

      ១៨ ការ​ប្រើ​កំណត់​តិច​តួច​ពេល​ដែល​ថ្លែង​សុន្ទរកថា មិន​បាន​សេចក្ដី​ថា យើង​បាន​រៀបចំ​ឲ្យ​តែ​រួច​ពី​ដៃ​នោះ​ទេ។ មុន​ដំបូង ចូរ​រៀបចំ​សុន្ទរកថា​យ៉ាង​លំអិត​សិន ដោយ​មាន​ទម្រង់​ទាំង​មូល។ រួច​មក រៀបចំ​ទម្រង់​ទីពីរ​នៃ​សុន្ទរកថា​ដែល​សង្ខេប​ឲ្យ​ខ្លី​ជាង។ នេះ​គឺ​ជា​ទម្រង់​នៃ​សុន្ទរកថា​ដែល​យើង​នឹង​ប្រើ​ពេល​ថ្លែង​សុន្ទរកថា។

      ១៩ ឥឡូវ សូម​យក​ទម្រង់​នៃ​សុន្ទរកថា​ទាំង​ពីរ​ដាក់​ពី​មុខ​ខ្លួន និង​មើល​តែ​ទម្រង់​ជា​សង្ខេប ហើយ​និយាយ​អំពី​គោល​ចំណុច​ទី​មួយ​ឲ្យ​បាន​ពេញលេញ។ បន្ទាប់​មក សូម​ក្រឡេក​មើល​ទម្រង់​យ៉ាង​លំអិត​វិញ ថា​តើ​យើង​បាន​ភ្លេច​ចំណុច​ណា​ខ្លះ? ក្រោយ​មក មើល​គោល​ចំណុច​ទីពីរ​ក្នុង​ទម្រង់​ជា​សង្ខេប ហើយ​ប្រៀប​មើល​ទម្រង់​លំអិត​វិញ។ បន្ដិច​ម្ដងៗ យើង​នឹង​ដឹង​ចំណុច​យ៉ាង​ច្បាស់​ពី​ទម្រង់​ជា​សង្ខេប ដល់​ម្ល៉េះ​បាន​ជា​យើង​អាច​ចាំ​ចំណុច​ទាំង​អស់​ដោយ​គ្រាន់​តែ​មើល​កំណត់​ដែល​មាន​ពត៌មាន​តិច​តួច​ប៉ុណ្ណោះ។ ដោយ​ហាត់​ផង និង​ទទួល​បាន​បទពិសោធន៍​ផង នោះ​យើង​នឹង​ចាប់​ផ្ដើម​យល់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​និយាយ​ដោយ​ឥត​អាន​តាម​អក្សរ។ បន្ទាប់​មក យើង​នឹង​មិន​ថ្លែង​សុន្ទរកថា​ដោយ​អាន​កំណត់ លើក​លែង​តែ​ត្រូវ​ការ​ប៉ុណ្ណោះ។ នៅ​ពេល​យើង​ថ្លែង​សុន្ទរកថា យើង​នឹង​មាន​អារម្មណ៍​ស្រួល​ជាង ហើយ​មនុស្ស​គ្រប់​គ្នា​នឹង​ស្ដាប់​ដោយ​គោរព​យ៉ាង​ខ្លាំង​ដែរ។

  • ការនិយាយស្ទាត់ មានបែបបទជាការសន្ទនា និងការបន្លឺសូរស័ព្ទ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី១០

      ការ​និយាយ​ស្ទាត់ មាន​បែប​បទ​ជា​ការ​សន្ទនា និង​ការ​បន្លឺ​សូរ​ស័ព្ទ

      ១ ពេល​យើង​ថ្លែង​សុន្ទរកថា​នៅ​ពី​មុខ​អ្នក​ស្ដាប់ តើ​យើង​តែង​តែ​នឹក​ពាក្យ​មិន​ឃើញ​ឬ? ពេល​អាន​ឲ្យ​ឮៗ តើ​យើង​អាន​ពាក្យ​ឬ​ឃ្លា​ខ្លះ​ទាក់​ឬ​ទេ? បើ​ដូច្នេះ​មែន យើង​មាន​បញ្ហា​ក្នុង​ការ​និយាយ​ស្ទាត់។ មនុស្ស​ដែល​និយាយ​ស្ទាត់ គឺ​ជា​បុគ្គល​ដែល​និយាយ​បាន​យ៉ាង​ស្រួល។ គាត់​មិន​មែន​ជា​មនុស្ស​ដែល​និយាយ​ហូរហែ​ដោយ​ឥត​មាន​ខ្លឹមសារ​នោះ​ទេ។ តែ​គាត់​ចេះ​ថ្លែង​យ៉ាង​ពីរោះ​ក្បោះក្បាយ​ឥត​រអាក់រអួល។ ការ​និយាយ​ស្ទាត់​ត្រូវ​បាន​កត់​ទុក​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ ហើយ​នេះ​ជា​ចំណុច​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស។

      ២ មូលហេតុ​ធម្មតា​ដែល​មនុស្ស​ខ្លះ​មិន​សូវ​ចេះ​និយាយ​ស្ទាត់ គឺ​ដោយសារ​ពួក​គេ​មិន​មាន​គំនិត​ច្បាស់​លាស់ និង​មិន​បាន​រៀបចំ​ពត៌មាន​ឲ្យ​បាន​ល្អ​ទុក​ជា​មុន។ មនុស្ស​ខ្លះ​ក៏​មិន​ចេះ​ពាក្យ​ច្រើន​ប៉ុន្មាន ឬ​ជ្រើសរើស​ពាក្យ​មិន​ត្រឹម​ត្រូវ។ ចំពោះ​ការ​អាន​មិន​ស្ទាត់​វិញ គឺ​ច្រើន​តែ​មក​ពី​យើង​មិន​បាន​ហាត់​អាន​ឲ្យ​ឮៗ ហើយ​ការ​មិន​សូវ​ចេះ​ពាក្យ​ច្រើន​ប៉ុន្មាន​ក៏​នាំ​ឲ្យ​យើង​អាន​អាក់ៗ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក