បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការនិយាយស្ទាត់ មានបែបបទជាការសន្ទនា និងការបន្លឺសូរស័ព្ទ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • [សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

  • ការរៀបចំសាច់រឿងនៃសុន្ទរកថាឲ្យទាក់ទងគ្នា
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី១១

      ការ​រៀបចំ​សាច់​រឿង​នៃ​សុន្ទរកថា​ឲ្យ​ទាក់ទង​គ្នា

      ១ សុន្ទរកថា​ដែល​មាន​សាច់​រឿង​ទាក់ទង​គ្នា គឺ​ងាយ​ស្ដាប់​ងាយ​យល់​សំរាប់​អ្នក​ស្ដាប់។ ប៉ុន្តែ បើ​គោល​ចំណុច​នៃ​សាច់​រឿង​មិន​ទាក់ទង​គ្នា​វិញ នោះ​មិន​យូរ​ប៉ុន្មាន អ្នក​ស្ដាប់​នឹង​លែង​ប្រុង​ស្មារតី។ យ៉ាង​ច្បាស់​ណាស់ នេះ​គឺ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត ពេល​យើង​រៀបចំ​សុន្ទរកថា។ ដូច្នេះ ការ«ប្រើ​ពាក្យ​ភ្ជាប់​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា»ជា​លក្ខណៈ​មួយ​ដែល​ត្រូវ​រួម​បញ្ចូល​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់។

      ២ ការ​រៀបចំ​សាច់​រឿង​នៃ​សុន្ទរកថា​ឲ្យ​ទាក់ទង​គ្នា មាន​ន័យ​ថា យើង​រៀបចំ​គោល​ចំណុច​និ​មួយៗឲ្យ​ជាប់​គ្នា​ហូរហែ ដើម្បី​បញ្ជាក់​ពី​គោល​រឿង​តែ​មួយ​ដែល​សម​ហេតុ​សម​ផល។ ជួន​កាល​យើង​អាច​រៀបចំ​ចំណុច​នានា​តាម​លំដាប់​លំដោយ។ ប៉ុន្តែ ក្នុង​សុន្ទរកថា​ភាគ​ច្រើន មាន​ផ្នែក​ផ្សេងៗដែល​មិន​មែន​ជា​ចំណុច​ដែល​ជាប់​គ្នា​តាម​លំដាប់​លំដោយ​ប៉ុណ្ណោះ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ចំណុច​នោះ​ជាប់​គ្នា​វិញ។ ក្នុង​ករណី​នេះ ការ​រៀបចំ​សាច់​រឿង​ឲ្យ​ទាក់ទង​គ្នា តម្រូវ​ឲ្យ​យើង​ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ចំណុច​និ​មួយៗជាប់​គ្នា​យ៉ាង​ហូរហែ។ បើ​មាន​គំនិត​ណា​ដ៏​ពិបាក​យល់ ដោយសារ​យើង​ចង់​ប្ដូរ​ទស្សនៈ ឬ​ចង់​និយាយ​សំដៅ​ទៅ​លើ​គ្រា​ផ្សេង​ទៀត នោះ​យើង​គួរ​ប្រើ​ពាក្យ​ឬ​ឃ្លា​ដើម្បី​បង្ហាញ​នូវ​របៀប​ដែល​ចំណុច​ថ្មី​ទាក់ទង​នឹង​ចំណុច​ដែល​យើង​ទើប​តែ​បាន​ពិគ្រោះ​ហើយ។ បើ​ធ្វើ​ដូច្នេះ យើង​អាច​បង្គ្រប់​គំនិត​បាន។ នេះ​គឺ​ជា​ការ​ប្រើ​ពាក្យ​ភ្ជាប់​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា។

      ៣ ជា​ឧទាហរណ៍ ពាក្យ​ផ្ដើម តួ​សេចក្ដី និង​សេចក្ដី​បញ្ចប់ គឺ​ជា​ផ្នែក​ផ្សេង​គ្នា​ក្នុង​សុន្ទរកថា។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​ឲ្យ​ផ្នែក​ទាំង​នេះ​ជាប់​ទាក់ទង​គ្នា​ដោយ​ប្រើ​ពាក្យ​ភ្ជាប់។ បន្ថែម​ទៅ​ទៀត យើង​ក៏​ត្រូវ​ធ្វើ​ឲ្យ​គោល​ចំណុច​ផ្សេងៗទាក់ទង​គ្នា​ដែរ ជា​ពិសេស​បើ​គោល​ចំណុច​នោះ​មិន​និយាយ​ចំៗនឹង​សាច់​រឿង។ ឬ​ជួន​កាល​យើង​ត្រូវ​ភ្ជាប់​តែ​ប្រយោគ​ឬ​វគ្គ​ប៉ុណ្ណោះ​ទេ។

      ៤ ការ​ប្រើ​ពាក្យ​ភ្ជាប់​ឃ្លា: តាម​ធម្មតា យើង​អាច​ធ្វើ​ឲ្យ​គោល​គំនិត​និ​មួយៗទាក់ទង​គ្នា​បាន ដោយ​ប្រើ​ពាក្យ​ឬ​ឃ្លា​ភ្ជាប់។ មាន​ពាក្យ​ភ្ជាប់​ឃ្លា​ខ្លះ​ដូច​ជា៖ ម្យ៉ាង​ទៀត បន្ថែម​ទៅ​ទៀត ដូច​គ្នា​ដែរ មួយ​វិញ​ទៀត ស្រដៀង​គ្នា​នេះ ដូច្នោះ បើ​ដូច្នេះ ដូច្នោះ​ហើយ អ៊ីចឹង ហេតុ​នេះ យ៉ាង​នេះ ហេតុ​ដូច្នេះ​ហើយ ហេតុ​នេះ​ហើយ​បាន​ជា អាស្រ័យ​ហេតុ​នេះ មូលហេតុ​នេះ​ហើយ ផ្ទុយ​ទៅ​វិញ រួច​ហើយ ក្រោយ​មក បន្ទាប់​មក ប៉ុន្តែ ក៏​ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ម្យ៉ាង​វិញ​ទៀត និង​យ៉ាង​ណា​មិញ​ជា​ដើម។ ពាក្យ​ទាំង​នេះ​អាច​ភ្ជាប់​ឃ្លា​និង​វគ្គ​បាន​យ៉ាង​ល្អ។

      ៥ ប៉ុន្តែ ពេល​ហាត់​លក្ខណៈ​នេះ​នៃ​ការ​និយាយ គឺ​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ច្រើន​ជាង​មិន​គ្រាន់​តែ​ប្រើ​ពាក្យ​ភ្ជាប់​ស្រួលៗដូច​ខាង​លើ​នេះ​ប៉ុណ្ណោះ​ទេ។ ជួន​ណា​យើង​ក៏​គួរ​ប្រើ​វិធី​ភ្ជាប់​គំនិត​ផង ដើម្បី​នាំ​អ្នក​ស្ដាប់​ឲ្យ​យល់​នូវ​ទំនាក់ទំនង​នៃ​គោល​គំនិត​ជា​មួយ​នឹង​សាច់​រឿង។ វិធី​ធ្វើ​នេះ​គឺ​ដោយ​ប្រើ​ឃ្លា​មួយ​ឲ្យ​ភ្ជាប់​គំនិត ឬ​យើង​ក៏​អាច​បន្ថែម​គំនិត​ដែល​នឹង​ធ្វើ​ឲ្យ​សាច់​រឿង​ជាប់​គ្នា​បាន​ហូរហែ​ជាង។

      ៦ វិធី​មួយ​ដែល​យើង​អាច​ភ្ជាប់​គោល​គំនិត​ឬ​គោល​ចំណុច​ជា​មួយ​គ្នា គឺ​ដោយ​ធ្វើ​ឲ្យ​ការ​ពន្យល់​នៃ​ចំណុច​មុន រួម​ជា​ផ្នែក​នៃ​ការ​ចាប់​ផ្ដើម​ពន្យល់​នូវ​ចំណុច​ជា​បន្ទាប់។ តាម​ធម្មតា យើង​ធ្វើ​ដូច្នេះ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

      ៧ ម្យ៉ាង​ទៀត យើង​មិន​គ្រាន់​តែ​ភ្ជាប់​ចំណុច​ណា​ដែល​មាន​តៗគ្នា​ប៉ុណ្ណោះ​ទេ តែ​ជួន​កាល​យើង​ក៏​គួរ​ភ្ជាប់​ចំណុច​ខ្លះ​ជា​មួយ​ចំណុច​ឯ​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ដែរ។ ជា​ឧទាហរណ៍ យើង​ចង់​ធ្វើ​ឲ្យ​សេចក្ដី​បញ្ចប់​នៃ​សុន្ទរកថា​ជាប់​ទាក់ទង​នឹង​សេចក្ដី​ផ្ដើម។ ប្រហែល​ជា​យើង​បាន​ប្រាប់​អំពី​ចំណុច​ណា​មួយ​ឬ​រឿង​ប្រៀបប្រដូច​ជាក់លាក់​ណា​មួយ​នៅ​ពេល​ផ្ដើម​សេចក្ដី។ ក្រោយ​មក ក្នុង​សេចក្ដី​បញ្ចប់​វិញ យើង​ក៏​ចង់​លើក​បញ្ជាក់​ហើយ​ពន្យល់​អំពី​ចំណុច​នោះ​ម្ដង​ទៀត ដើម្បី​ជំរុញ​ទឹក​ចិត្ត ឬ​បង្ហាញ​ថែម​ទៀត​ថា រឿង​ប្រៀបប្រដូច​ឬ​គំនិត​នោះ​ទាក់ទង​ជា​មួយ​នឹង​គោល​បំណង​នៃ​សុន្ទរកថា​យ៉ាង​ណា។ ការ​បញ្ជាក់​ឡើង​វិញ​នូវ​ចំណុច​ណា​មួយ​នៃ​រឿង​ប្រៀបប្រដូច​ឬ​គំនិត​នោះ គឺ​ជា​របៀប​ធ្វើ​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា។

      ៨ ការ​ភ្ជាប់​សាច់​រឿង​សម​ស្រប​តាម​អ្នក​ស្ដាប់: តើ​យើង​ត្រូវ​រៀបចំ​សាច់​រឿង​នៃ​សុន្ទរកថា​ឲ្យ​ទាក់ទង​គ្នា​ច្រើន​ប៉ុន​ណា? នេះ​គឺ​អាស្រ័យ​លើ​អ្នក​ស្ដាប់។ នេះ​មិន​បាន​សេចក្ដី​ថា អ្នក​ស្ដាប់​ខ្លះ​ឥត​ត្រូវ​ការ​ពាក្យ​ភ្ជាប់​សាច់​រឿង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ស្ដាប់​ខ្លះ​ត្រូវ​ការ​ពាក្យ​ភ្ជាប់​ច្រើន​ជាង ដោយសារ​ពួក​គេ​មិន​សូវ​ដឹង​ថា គំនិត​ណា​ត្រូវ​ទាក់ទង​គ្នា​នោះ។ ជា​ឧទាហរណ៍ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តែង​ប្រើ​បទ​គម្ពីរ​ដែល​ចែង​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ថា​ទាក់ទង​នឹង​បទ​គម្ពីរ​ដែល​ចែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ ចំពោះ​អ្នក​ខ្លះ​ដែល​ចាត់​ទុក​ព្រះ​រាជាណាចក្រ​គ្រាន់​តែ​ជា​អ្វី​ដែល​មាន​ក្នុង​គំនិត​ឬ​មាន​ក្នុង​ចិត្ត​ប៉ុណ្ណោះ នោះ​គាត់​ពុំ​អាច​យល់​នូវ​ទំនាក់ទំនង​គ្នា​នៃ​សាច់​រឿង​នេះ​ទេ។ ដូច្នេះ​ហើយ​យើង​ត្រូវ​ប្រើ​គំនិត​ថែម​ទៀត​ដែល​បង្ហាញ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក