បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើយើងអាចជួយអ្នកដែលចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
    ២០០៨ កិច្ចបម្រើព្រះ | មីនា
    • តើ​យើង​អាច​ជួយ​អ្នក​ដែល​ចូល​រួម​ពិធី​បុណ្យ​រំលឹក​យ៉ាង​ដូច​ម្ដេច?

      ១ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៨ មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក​នឹង​រៀន​អំពី​អ្វី​មួយ​ដែល​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ចិត្ត​គំនិត​របស់​ពួក​គេ។ អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រំលឹក​នឹង​រៀន​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់​របស់​ព្រះ​ក្នុង​ការ​ផ្ដល់​ថ្លៃ​លោះ​មនុស្ស​ជាតិ។ (​យ៉ូន. ៣:១៦​) ពួក​គេ​នឹង​រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ​រាជាណាចក្រ​នោះ​ដើម្បី​ឲ្យ​គោល​បំណង​របស់​ទ្រង់​សម្រាប់​ផែនដី​បាន​សម្រេច។ (​ម៉ាថ. ៦:៩, ១០​) ពួក​គេ​នឹង​ឃើញ​ដោយ​ភ្នែក​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គី​ភាព​នៃ​រាស្ត្រ​របស់​ព្រះ ថែម​ទាំង​មាន​អារម្មណ៍​កក់ក្ដៅ​ដោយសារ​យើង​រាក់ទាក់​ជា​មួយ​ពួក​គេ។—ទំនុក. ១៣៣:១

      ២ សិស្ស​គម្ពីរ : មនុស្ស​ខ្លះ​ដែល​ទើប​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​យើង​នឹង​ចូល​រួម​ពិធី​បុណ្យ​រំលឹក។ សូម​ណែនាំ​ឲ្យ​គាត់​ស្គាល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ សូម​ប្រាប់​ពួក​គាត់​អំពី​កិច្ច​ប្រជុំ​ដែល​យើង​មាន​ប្រចាំ​សប្ដាហ៍ ហើយ​នាំ​គាត់​ទៅ​មើល​សាល​ប្រជុំ​របស់​យើង។ អ្នក​ថ្លែង​សុន្ទរកថា​នៅ​ពិធី​បុណ្យ​រំលឹក​នឹង​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​ព្យាយាម​បណ្ដុះ​នូវ​ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត។ យើង​អាច​ប្រើ​ព័ត៌មាន​ពី​សុន្ទរកថា​នោះ​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​របស់​យើង។

      ៣ អ្នក​អសកម្ម : អ្នក​ខ្លះ​ដែល​នឹង​ចូល​រួម​គឺ​ជា​អ្នក​ផ្សាយ​ដែល​អសកម្ម។ សូម​ចាត់​វិធានការ​ជា​មុន​ដើម្បី​ស្វាគមន៍​គាត់​យ៉ាង​កក់ក្ដៅ។ ពេល​ស្វាគមន៍​គាត់ សូម​ជៀស​វាង​ពី​ការ​សួរ​សំណួរ​ឬ​និយាយ​ពាក្យ​ណា​ដែល​ធ្វើ​ឲ្យ​គាត់​ខ្មាស។ មិន​យូរ​ក្រោយ​ពី​ថ្ងៃ​បុណ្យ​រំលឹក គប្បី​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ទៅ​លេង​នឹង​សរសើរ​បង​ប្អូន​អសកម្ម​ដែល​បាន​ឆ្លៀត​ពេល​ចូល​រួម​ពិធី​នោះ ថែម​ទាំង​អញ្ជើញ​ពួក​គាត់​ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​លើក​ក្រោយ។

      ៤ អ្នក​ថ្មី : អ្នក​ខ្លះ​ដែល​នឹង​មាន​វត្តមាន​នៅ​ពិធី​បុណ្យ​រំលឹក​គឺ​ជា​អ្នក​ដែល​យើង​ស្គាល់​ឬ​សាច់​ញាតិ​ដែល​យើង​បាន​អញ្ជើញ​ដោយ​ផ្ទាល់។ អ្នក​ខ្លះ​ប្រហែល​បាន​ទទួល​លិខិត​អញ្ជើញ​ក្នុង​អំឡុង​កម្មវិធី​ចែក​ចាយ​ពិសេស។ ប្រសិន​បើ​យើង​ឃើញ​បុគ្គល​ដែល​យើង​មិន​ស្គាល់ សូម​ចាត់​វិធានការ​ជា​មុន​ដើម្បី​ស្វាគមន៍​គាត់។ ប្រហែល​ជា​គាត់​មិន​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​យើង​ពី​មុន​មក​ទេ។ ពេល​យើង​និយាយ​ជា​មួយ​គាត់ ប្រហែល​ជា​យើង​អាច​សុំ​អាសយដ្ឋាន ឬ​លេខ​ទូរស័ព្ទ​របស់​គាត់។ ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​រំលឹក សូម​ទៅ​លេង​ឬ​ទូរស័ព្ទ​គាត់ ហើយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រៀន​ថែម​ទៀត​ដោយ​អញ្ជើញ​គាត់​ឲ្យ​សិក្សា​គម្ពីរ។

      ៥ សុន្ទរកថា​នៅ​ពិធី​បុណ្យ​រំលឹក មាន​ព័ត៌មាន​ដែល​យើង​អាច​ប្រើ​ដើម្បី​បង្ហាញ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ពេល​យើង​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប។ ជា​ឧទាហរណ៍ អ្នក​ថ្លែង​នឹង​អាន​បទ​គម្ពីរ​នៅ​អេសាយ ៦៥:​២១​-​២៣។ ពេល​ត្រឡប់​ទៅ​ជួប យើង​អាច​និយាយ​អំពី​សុន្ទរកថា​ដោយ​ថា ​«​ខ្ញុំ​សូម​បង្ហាញ​ពរ​ឯ​ទៀត​ដែល​យើង​អាច​ទទួល​ពី​ថ្លៃ​លោះ​»។ បន្ទាប់​មក​សូម​បើក​ទៅ​ទំព័រ​ទី​៤​-​៥​នៅ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ហើយ​មើល​ជា​មួយ​គ្នា។ ណា​មួយ​ទៀត​យើង​អាច​និយាយ​ថា ​«​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា តើ​ទំនាយ​នៅ​សៀវភៅ​អេសាយ​នឹង​សម្រេច​នៅ​ពេល​ណា?​»។ បន្ទាប់​មក​សូម​បើក​ទៅ​ជំពូក​ទី​៩ វគ្គ​១​-​៣ ហើយ​មើល​ជា​មួយ​គ្នា។ វិធី​មួយ​ដែល​យើង​អាច​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ គឺ​ដោយ​លើក​ចំណុច​ពី​សុន្ទរកថា​បុណ្យ​រំលឹក ហើយ​ក្រោយ​មក​បង្ហាញ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ថែម​ទាំង​របៀប​សិក្សា​គម្ពីរ។

      ៦ សូម​ឲ្យ​យើង​ម្នាក់​ៗ​ព្យាយាម​រក​ឱកាស​ដើម្បី​ជួយ​សិស្ស​គម្ពីរ អ្នក​អសកម្ម ហើយ​អ្នក​ថ្មី​ដែល​នឹង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រំលឹក។ (​លូ. ២២:​១៩​) ការ​បង្កើន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​យើង​ជា​ពិត​ប្រាកដ។

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៨ កិច្ចបម្រើព្រះ | មីនា
    • អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មីនា

      ​«​មនុស្ស​ជា​ច្រើន​ចេះ​តែ​ឆាប់​ខឹង ហើយ​ពូកែ​ជេរ​ប្រមាថ។ ពេល​គេ​ប្រព្រឹត្ត​បែប​នេះ​មក​លើ​យើង ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ណាស់ មែន​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] ពេល​មាន​កាលៈទេសៈ​នេះ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ចិត្ត​ស្ងប់​វិញ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] សូម​កត់​សម្គាល់​យោបល់​ដ៏​ល្អ​នេះ។ [​អាន កូល៉ុស ៣:១៣​] ទស្សនាវដ្ដី​នេះ​ក៏​មាន​យោបល់​ឯ​ទៀត​ដែរ ដែល​បញ្ជាក់​ពី​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្ងប់​»។

      ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មេសា

      ​«​រាល់​ថ្ងៃ​យើង​ឮ​ដំណឹង​អំពី​ការ​ឈឺ​ចាប់ ជំងឺ និង​សេចក្ដី​ស្លាប់។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា នឹង​មាន​អ្វី​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​រួច​ពី​បញ្ហា​ទាំង​នេះ​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] ខ​គម្ពីរ​នេះ​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​រាប់​លាន​នាក់។ [​អាន យ៉ូហាន ៣:​១៦​] ចំណុច​នេះ​បាន​ត្រូវ​បកស្រាយ​នៅ​ក្នុង​ទស្សនាវដ្ដី​នេះ ដែល​មាន​ចំណង​ជើង​ថា ‹ម្នាក់​ស៊ូ​ស្លាប់​ដើម្បី​សង្គ្រោះ​យើង› ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក