បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៦៨
  • ក្មេងប្រុសពីរនាក់ដែលរស់ឡើងវិញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្មេងប្រុសពីរនាក់ដែលរស់ឡើងវិញ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • កូនប្រុសស្ត្រីមេម៉ាយរស់ឡើងវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • តើអ្នកណានឹងរួចរស់ជីវិតនៅ«ថ្ងៃនៃព្រះយេហូវ៉ា»?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតបានទទួលពរដោយសារជំនឿរបស់នាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៦៨

៦៨

ក្មេង​ប្រុស​ពីរ​នាក់​ដែល​រស់​ឡើង​វិញ

ប្រ​សិន​​ជា​អ្នក​ស្លាប់​ទៅ រួច​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ តើ​ម្ដាយ​របស់​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ? គាត់​ច្បាស់​ជា​នឹង​សប្បាយ​ចិត្ត​ណាស់! ប៉ុន្តែ តើ​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន​ទេ? តើ​ការ​នេះ​មាន​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន​មក​ទេ?

សូម​ក្រឡេក​មើល​បុរស ស្ត្រី​និង​ក្មេង​ប្រុស​តូច​នៅ​កន្លែង​នេះ។ បុរស​នេះ​ជា​ព្យា​ការី​អេលីយ៉ា។ រីឯ​ស្ត្រី​នេះ​ជា​មេម៉ាយ​ពី​ក្រុង​សារិបតា ហើយ​ក្មេង​ប្រុស​នេះ​ជា​កូន​របស់​នាង។ នៅ​ថ្ងៃ​មួយ កូន​នេះ​ក៏​ចាប់​ឈឺ​កាន់​តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ទី​បំផុត​ក៏​ត្រូវ​ស្លាប់​ទៅ។ បន្ទាប់​មក លោក​អេលីយ៉ា​ប្រាប់​ស្ត្រី​នេះ​ថា៖ ‹សូម​ឲ្យ​ក្មេង​ប្រុស​នេះ​មក​ខ្ញុំ​ចុះ›។

លោក​អេលីយ៉ា​យក​កូន​ស្លាប់​នេះ​ឡើង​ទៅ​បន្ទប់​លើ រួច​ផ្ដេក​វា​នៅ​លើ​គ្រែ។ បន្ទាប់​មក លោក​អធិស្ឋាន​ថា៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ព្រះ​អង្គ​ប្រោស​ក្មេង​នេះ​ឲ្យ​រស់​ឡើង​វិញ​ផង›។ រួច​ក្មេង​នោះ​ក៏​ចាប់​ដក​ដង្ហើម​វិញ! ខណៈ​នោះ លោក​អេលីយ៉ា​ក៏​យក​កូន​នោះ​ចុះ​ទៅ​ក្រោម​វិញ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ស្ត្រី​ថា៖ ‹មើល កូន​របស់​អ្នក​នៅ​រស់​ទេ​តើ›! នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ម្ដាយ​មាន​ចិត្ត​សប្បាយ​ណាស់​នោះ។

ព្យា​ការី​ដ៏​សំខាន់​ម្នាក់​ទៀត​នៃ​ព្រះ​យេហូវ៉ា​ឈ្មោះ​អេលីសេ។ លោក​ជា​អ្នក​ជំនួយ​ដល់​លោក​អេលីយ៉ា។ ប៉ុន្តែ នៅ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​ក៏​ប្រើ​លោក​អេលីសេ​ឲ្យ​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន​ដែរ។ ថ្ងៃ​មួយ​លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ​ឯ​ក្រុង​ស៊ូណែម ដែល​មាន​ស្ត្រី​ម្នាក់​មាន​ចិត្ត​សប្បុរស​ណាស់​ចំពោះ​លោក។ ក្រោយ​មក ស្ត្រី​ម្នាក់​នេះ​សំរាល​បាន​កូន​ប្រុស​មួយ។

នៅ​វេលា​ព្រឹក​មួយ ក្រោយ​ពី​កូន​នោះ​បាន​ធំ​ហើយ នោះ​វា​ក៏​ចេញ​ទៅ​ចូល​រួម​ជា​មួយ​ឪពុក​របស់​វា​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ឯ​វាល​ចំ​ការ។ ស្រាប់​តែ​ភ្លាម​នោះ ក្មេង​នោះ​ស្រែក​ឡើង​ថា៖ ‹ក្បាល​ខ្ញុំ​ឈឺ​ណាស់›! ក្រោយ​ពី​គេ​បាន​យក​វា​មក​ដល់​ផ្ទះ ក្មេង​ប្រុស​នោះ​ក៏​ស្លាប់​ទៅ។ នេះ​ធ្វើ​ឲ្យ​ម្ដាយ​មាន​ចិត្ត​ស្រងូត​ស្រងាត់​ណាស់! នោះ​នាង​ក៏​ទៅ​ជំរាប​លោក​អេលីសេ​ភ្លាម។

កាល​ដែល​លោក​អេលីសេ​មក​ដល់ លោក​ក៏​យក​ក្មេង​ស្លាប់​នោះ​ចូល​ទៅ​ក្នុង​បន្ទប់។ លោក​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា រួច​ក៏​ផ្ដេក​ខ្លួន​លោក​ទៅ​លើ​កាយ​ក្មេង​នោះ។ មួយ​រំពេច​នោះ កាយ​ក្មេង​នោះ​ក៏​ចាប់​មាន​កំដៅ​ឡើង ហើយ​វា​កណ្ដាស់​ប្រាំ​ពីរ​ដង។ ម្ដាយ​កូន​នោះ​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់ កាល​ដែល​ចូល​មក​ឃើញ​កូន​ខ្លួន​បាន​រស់​ឡើង​វិញ!

មនុស្ស​ជា​ច្រើន​អនេក​បាន​ស្លាប់​ទៅ។ នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​និង​មិត្ត​របស់​គេ​ស្រងូត​ស្រងាត់​ចិត្ត​ណាស់។ យើង​ពុំ​មាន​ឥទ្ធិពល​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ឥទ្ធិពល​នឹង​ធ្វើ​ការ​នេះ​បាន។ នៅ​ពេល​ក្រោយ យើង​នឹង​រៀន​អំពី​របៀប​ដែល​ទ្រង់​នឹង​ប្រោស​មនុស្ស​រាប់​លាន​នាក់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។

ពង្សាវតារក្សត្រទី១ ១៧:៨​-​២៤; ពង្សាវតារក្សត្រទី២ ៤:៨​-​៣៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក