បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សំបុត្រពីការិយាល័យសាខា
    ២០០៨ កិច្ចបម្រើព្រះ | កញ្ញា
    • ​បាន​ឡើង​កំពូល​ថ្មី។ យើង​សូម​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​បន្ត​ជួយ​អស់​អ្នក​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក​នោះ ឲ្យ​បន្ត​រីក​ចម្រើន​ខាង​ចំណេះ​របស់​ព្រះ ដោយ​ដឹង​ថា​មនុស្ស​ទាំង​នោះ​ស​ឲ្យ​ឃើញ​ពី​ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​ដែល​យើង​អាច​មាន​នៅ​ពេល​អនាគត។ ដូច្នេះ​សូម​បន្ត​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​ឲ្យ​អស់​ពី​សមត្ថភាព ពី​ព្រោះ​ដោយ​ធ្វើ​ដូច្នោះ​«​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង​»។—១ធី. ៤:១៦

      ពី​បង​ប្អូន​របស់​អ្នក

      ការិយាល័យ​សាខា​នៅ​ប្រទេស​ជប៉ុន

  • របាយការណ៍ពីកិច្ចបម្រើផ្សាយក្នុងខែឧសភា
    ២០០៨ កិច្ចបម្រើព្រះ | កញ្ញា
    • របាយការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​ក្នុង​ខែ​ឧសភា

      ម៉ ទ.វ ត្រ.ជួប ស.គ

      ចំនួន: មធ្យ មធ្យ មធ្យ មធ្យ

      អ្ន.ត្រួ.ពិ ២១ ១១០,៣ ៣៧,៦ ៥៦,០ ៨,២

      អ្ន.ត្រួ.ពេ ១៤៩ ៦៣,៩ ១៤,២ ២២,៦ ៣,៦

      អ្ន.ត្រួ.ជំ ២០ ៥៣,២ ១១,៨ ១១,១ ២,២

      អ្ន.ផ្ស ១២៩ ១៥,៣ ៤,៧ ៤,៥ ១,១

      សរុប ៣១៩​នាក់

      ចំនួន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក: ៨​នាក់

  • សេចក្ដីជូនដំណឹង
    ២០០៨ កិច្ចបម្រើព្រះ | កញ្ញា
    • សេចក្ដី​ជូនដំណឹង

      ◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​កញ្ញា : សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិតជា​បង្រៀន​យ៉ាង​ណា? ពេល​ជួប​គេ​ជា​លើក​ដំបូង​គួរ​ខំ​ប្រឹង​ព្យាយាម ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បើ​ម្ចាស់ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ សូម​បង្ហាញ​យ៉ាង​ខ្លី​ឲ្យ​គាត់​ដឹង​ថា គាត់​អាច​ទទួល​ប្រយោជន៍​បើ​គាត់​រៀន​គម្ពីរ។ តុលា​ថ្ងៃ​ទី​១​-​ថ្ងៃ​ទី​១៩ : ទស្សនាវដ្ដី​ប៉ម​យាម។ បើ​ម្ចាស់ផ្ទះ​បង្ហាញ​ចំណាប់អារម្មណ៍ សូម​ពិភាក្សា​អំពី​ខិត្តប័ណ្ណ តើ​លោក​អ្នក​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? ដោយ​មាន​គោលបំណង​ចង់​ចាប់ផ្ដើម​បង្រៀន​គម្ពីរ។ តុលា​ថ្ងៃ​ទី​២០​-​វិច្ឆិកា​ថ្ងៃ​ទី​១៦ : ចែកចាយ​នូវ​ខិត្តប័ណ្ណ​ពិសេស​គឺ តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ទេ? វិច្ឆិកា​ថ្ងៃ​ទី​១៧​-​ថ្ងៃ​ទី​៣០ : តើ​ព្រះ​គម្ពីរ​ពិតជា​បង្រៀន​យ៉ាង​ណា? ចូរ​ខំ​ប្រឹង​ដើម្បី​ចាប់ផ្ដើម​បង្រៀន​គម្ពីរ។ ធ្នូ : សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ ប្រសិនបើ​ម្ចាស់ផ្ទះ​ប្រាប់​ថា​ពួក​គាត់​មានកូន សូម​ផ្ដល់​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។

      ◼ នៅ​ខែ​វិច្ឆិកា​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ គឺជា​ខែ​ដ៏​ល្អ​ដើម្បី​ធ្វើ​ត្រួសត្រាយ​ជំនួយ។

      ◼ សុន្ទរកថា​ពិសេស​នៅ​ខែ​ដែល​មានបុណ្យ​រំលឹក​សម្រាប់​ឆ្នាំ​២០០៩ នឹង​ត្រូវ​ថ្លែង​ក្នុង​អំឡុង​សប្ដាហ៍​ថ្ងៃ​ទី​២០ ខែ​មេ​សា ឆ្នាំ​២០០៩។ ប្រធាន​នៃ​សុន្ទរកថា​នឹង​ប្រកាស​នៅ​ពេល​ក្រោយ។ ក្រុម​ជំនុំ​ណា​ដែល​មាន​ទស្សនកិច្ច​របស់​អ្នកត្រួតពិនិត្យ​មណ្ឌល ឬ​មាន​សន្និបាត​នៅ​សប្ដាហ៍​នោះ នឹង​លើក​មក​ថ្លែង​នៅ​សប្ដាហ៍​បន្ទាប់។ មិន​គួរ​ឲ្យ​មាន​ក្រុម​ជំនុំ​ណា​ថ្លែង​សុន្ទរកថា​ពិសេស​នេះ​នៅ​មុន​ថ្ងៃ​ទី​២០ ខែ​មេ​សា​ឡើយ។

      ◼ ក្រុម​ជំនុំ​ទាំងឡាយ​គួរ​ចាប់ផ្ដើម​ស្នើ​សុំ​សៀវភៅ​ទស្សនាវដ្ដី​ប៉មយាម និង​ភ្ញាក់​រលឹក! (​Awake!​) ដែល​ផ្គុំ​ចូល​គ្នា​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០០៨ លិបិក្រម​សៀវភៅ​ប៉មយាម​ឆ្នាំ​២០០៨ (​Watch Tower Publications Index 2008​) និង​បណ្ណាល័យ​ប៉មយាម​ដែល​ជា​ស៊ីឌី​ប្រូ​ក្រាម​ឆ្នាំ​២០០៨ (​Watchtower Library—2008 Edition CD-ROM​) ដែល​ត្រូវ​ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ឧបករណ៍​ផ្សាយ​ជា​បន្ទាប់។ សំបុត្រ​ដែល​ថា ​«​សេចក្ដី​ជូនដំណឹង​ដល់​ក្រុម​ជំនុំ​ទាំងឡាយ​»​ ត្រូវ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ជា​រៀង​រាល់​ខែ​ដោយ​រាយ​នាម​ភាសា​នៃ​ឧបករណ៍​ផ្សាយ​ទាំង​ប៉ុន្មាន​ដែល​អាច​ស្នើ​សុំ​បាន។ សូម​កត់សម្គាល់​ថា បណ្ណាល័យ​ប៉មយាម​សម្រាប់​ឆ្នាំ​២០០៨ គឺ​សម្រាប់​តែ​បង​ប្អូន​ដែល​បាន​ជ្រមុជ​ទឹក​ហើយ និង​អាច​ស្នើ​សុំ​បាន​តាម​រយៈ​ក្រុម​ជំនុំ​តែ​ប៉ុណ្ណោះ។ បើ​អ្នក​ផ្សាយ​ណា​ដែល​ប្រើ​តែ​បណ្ណាល័យ​ប៉ម​យាម​ដែល​ជា​ស៊ីឌី​ប្រូ​ក្រាម មិន​ប្រើ​ទស្សនាវដ្ដី​ដែល​ផ្គុំ​ចូល​គ្នា​សម្រាប់​មួយ​ឆ្នាំ​ៗ សូម​ឈប់​កុម្ម៉ង់។

      ◼ ប្រធាន​ត្រួតពិនិត្យ​គួរ​ចាត់​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​ត្រួតពិនិត្យ​គណនី​របស់​ក្រុម​ជំនុំ​សម្រាប់​ខែ​មិថុនា កក្កដា​និង​សីហា។ រៀង​រាល់​ដង​បុគ្គល​ដែល​ត្រូវ​ត្រួតពិនិត្យ​គណនី ត្រូវ​ឆ្លាស់​គ្នា។ ពេល​កិច្ចការ​នេះ​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុម​ជំនុំ បន្ទាប់​ពី​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនី (​សូម​មើល​ក្រដាស​ណែនាំ​ដើម្បី​ធ្វើ​គណនេយ្យ​ក្រុម​ជំនុំ Instructions for Congregation Accounting—S-27​)។

  • ប្រអប់សំណួរ
    ២០០៨ កិច្ចបម្រើព្រះ | កញ្ញា
    • ប្រអប់​សំណួរ

      ◼ ពេល​ឪពុក​និង​ម្ដាយ​បង្រៀន​កូន​ជា​ទៀង​ទាត់ តើ​ទាំង​ពីរ​នាក់​អាច​រាប់​ម៉ោង​បាន​ទេ?

      គឺ​ប្រាកដ​ហើយ ឪពុក​មាន​ភារកិច្ច​ធ្ងន់​ក្នុង​ការ​បង្ហាត់បង្រៀន​កូន​«​ទៅ​តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​[​ព្រះ​យេហូវ៉ា​]​»។ ឪពុក​និង​ម្ដាយ​ទាំង​ពីរ​នាក់​មាន​ភារកិច្ច​បង្ហាត់បង្រៀន​កូន។ (​អេភ. ៦:៤​) ឱវាទ​ដែល​ចែង​ក្នុង​គម្ពីរ​លើក​ទឹកចិត្ត​ថា​៖ ​«​នែ​កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​របស់​ឪពុក​ចុះ! កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ​»។ (​សុ. ១:៨​) ការ​បង្ហាត់បង្រៀន​ដ៏​សំខាន់​មួយ​ពី​ឪពុក​ម្ដាយ គឺ​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ។

      ពី​មុន បើ​ឪពុក​និង​ម្ដាយ​ទាំង​ពីរ​នាក់​ចូល​រួម​បង្រៀន​កូន​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក គឺ​គ្រាន់តែ​ម្នាក់​ដែល​ជា​អ្នកដឹកនា​បង្រៀន អាច​រាប់​ម៉ោង​បាន។ ប៉ុន្តែ ឥឡូវ​មានការ​ផ្លាស់​ប្ដូរ។ ប្រសិនបើ​ឪពុក​និង​ម្ដាយ ទាំង​ពីរ​នាក់​បង្រៀន​កូន​ជា​មួយ​គ្នា ពួក​គាត់​អាច​រាប់​មួយ​ម៉ោង​ម្នាក់​ក្នុង​មួយ​សប្ដាហ៍​បាន ដូច​ជា​ពួក​គាត់​រាប់​ម៉ោង​ពេល​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​គ្នា​ដែរ។ ពិត​មែន ធម្មតា​ឪពុក​ម្ដាយ​ចំណាយ​ពេល​ច្រើន​ជាង​មួយ​ម៉ោង​ដើម្បី​បង្ហាត់បង្រៀន​កូន​ក្នុង​មួយ​សប្ដាហ៍។ ការ​បង្ហាត់បង្រៀន​កូន គឺ​តម្រូវ​ឲ្យ​ទាំង​ឪពុក​និង​ម្ដាយ​ព្យាយាម​ជា​និច្ច។ (​ចោទិ. ៦:​​៦​-​៩​) ទោះជា​យ៉ាង​ណា​ក៏​ដោយ ពេល​បំពេញ​សេចក្ដី​រាយការណ៍​សម្រាប់​មួយ​ខែ​ៗ​ មិន​គួរ​ពឹង​ទៅ​លើ​ម៉ោង​បង្រៀន​កូន​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​គួរ​ធ្វើ​ច្រើន​ទៅ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ផង​ដែរ។ ដូច្នេះ ទោះបីជា​បាន​បង្រៀន​កូន​លើស​ពី​មួយ​ម៉ោង ឬ​ច្រើន​លើក​ក្នុង​មួយ​សប្ដាហ៍ ឬ​ក៏​បាន​បង្រៀន​កូន​ដោយឡែក​ៗ​ពី​គ្នា​ក្ដី នោះ​ពួក​គាត់​គ្រាន់តែ​រាប់​មួយ​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែ គ្រាន់តែ​ម្នាក់​ឪពុក​ឬ​ម្ដាយ​ប៉ុណ្ណោះ ដែល​អាច​រាប់​ជា​ការ​ត្រឡប់​ទៅ​ជួប​មួយ​ក្នុង​មួយ​សប្ដាហ៍ និង​ជា​សិស្ស​គម្ពីរ​មួយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក