បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៧៨
  • អក្សរដៃនៅលើជញ្ជាំង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អក្សរដៃនៅលើជញ្ជាំង
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • អក្សរលេចនៅលើជញ្ជាំង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៧៨

៧៨

អក្សរ​ដៃ​នៅ​លើ​ជញ្ជាំង

តើ​អ្វី​កំពុង​តែ​កើត​ឡើង​នៅ​ទី​នេះ? មនុស្ស​ទាំង​នេះ​កំពុង​តែ​ធ្វើ​ពិធី​ជប់​លៀង​យ៉ាង​ធំ​មួយ។ ស្តេច​នៃ​សាសន៍​បាប៊ីឡូន​បាន​អញ្ជើញ​ពួក​ភ្ញៀវ​សំខាន់ៗ​មួយ​ពាន់​នាក់។ ពួក​គេ​កំពុង​តែ​ប្រើ​ពែង​មាស និង​ពែង​ប្រាក់ ហើយ​ចាន​ដែល​បាន​យក​ពី​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ មួយ​រំពេច​នោះ មាន​ម្រាម​ដៃ​នៃ​មនុស្ស​លេច​ចេញ​មក ហើយ​ក៏​ចាប់​ផ្ដើម​សរសេរ​នៅ​លើ​ជញ្ជាំង។ មនុស្ស​គ្រប់​គ្នា​បាន​ភិត​ភ័យ​ណាស់។

បេលសាសារ​ដែល​ជា​ចៅ​របស់​ស្តេច​នេប៊ូក្នេសា ឥឡូវ​នេះ​ជា​ស្តេច។ ទ្រង់​ក៏​ស្រែក​ហៅ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​ឲ្យ​ចូល​មក។ ស្តេច​មាន​បន្ទូល​ថា៖ ‹អ្នក​ណា​ដែល​អាច​មើល​អក្សរ​នេះ​បាន ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ដឹង នឹង​ត្រូវ​ជូន​រង្វាន់​ជា​ច្រើន ហើយ​និង​តាំង​ឡើង​ជា​អ្នក​គ្រប់​គ្រង​ដ៏​សំខាន់​ទី​បី​ក្នុង​ព្រះ​រាជាណាចក្រ​នេះ›។ ប៉ុន្តែ គ្មាន​អ្នក​ប្រាជ្ញ​ណា​មួយ​អាច​មើល​អក្សរ​នៅ​លើ​ជញ្ជាំង ឬ​ក៏​អាច​ប្រាប់​ន័យ​នោះ​បាន​ឡើយ។

មាតា​របស់​ស្តេច​បាន​ឮ​សម្រែក​នោះ ហើយ​ក៏​ចូល​មក​ក្នុង​បន្ទប់​ជប់​លៀង។ នាង​ទូល​ប្រាប់​ស្តេច​ថា៖ ‹សូម​ទ្រង់​កុំ​មាន​ព្រះ​ទ័យ​ខ្លាច​អ្វី​ឡើយ។ ដ្បិត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ទ្រង់ មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​ស្គាល់​ព្រះ​បរិសុទ្ធ។ ក្នុង​កាល​ដែល​ជីតា​ទ្រង់ នេប៊ូក្នេសា​សោយ​រាជ្យ​ជា​ស្តេច​នោះ ទ្រង់​បាន​តាំង​លោក​នោះ​ជា​អធិបតី​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់។ លោក​ឈ្មោះ​ដានីយ៉ែល។ សូម​ចាត់​ឲ្យ​លោក​មក ហើយ​លោក​នឹង​ទូល​ប្រាប់​សេចក្ដី​ទាំង​នេះ​ថ្វាយ​ទ្រង់›។

ដូច្នេះ​គេ​ក៏​នាំ​លោក​ដានីយ៉ែល​មក​ភ្លាម។ ក្រោយ​ពី​បាន​បដិសេធ​នូវ​រង្វាន់​ទាំង​នោះ​ហើយ លោក​ដានីយ៉ែល​ក៏​ចាប់​ផ្ដើម​ទូល​ប្រាប់​នូវ​ហេតុ ដែល​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ស្តេច​នេប៊ូក្នេសា​ជា​ជីតា​របស់​ស្តេច​បេលសាសារ​ចុះ​ពី​បល្ល័ង្ក​រាជ្យ។ លោក​ដានីយ៉ែល​ទូល​ថា៖ ‹ទ្រង់​មាន​សេចក្ដី​អំនួត​ណាស់ ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដល់​ទ្រង់›។

លោក​ដានីយ៉ែល​ទូល​ប្រាប់​ស្តេច​បេលសាសារ​ទៀត​ថា៖ ‹តែ​ទ្រង់​វិញ បាន​ជ្រាប​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ទ្រង់ ហើយ​នៅ​តែ​មាន​សេចក្ដី​អំនួត​ដូច​ស្តេច​នេប៊ូក្នេសា​ទៀត។ ទ្រង់​បាន​យក​ពែង ហើយ​និង​ចាន​ពី​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​សោយ​ពី​របស់​ទាំង​នោះ។ ទ្រង់​បាន​សរសើរ​ដល់​ព្រះ​ដែល​ធ្វើ​ពី​ឈើ​ហើយ​ពី​ថ្ម ហើយ​ទ្រង់​មិន​បាន​គោរព​អ្នក​បង្កើត​ដ៏​ខ្ពង់​បំផុត​របស់​យើង​នោះ​ទេ។ ហេតុ​នោះ​ហើយ បាន​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដៃ​នេះ​សរសេរ​ពាក្យ​ទាំង​នេះ។

លោក​ដានីយ៉ែល​ទូល​ថា៖ ‹ឯ​ពាក្យ​ដែល​បាន​សរសេរ​នោះ គឺ​ថា៖ ‹មេនេ មេនេ ទេកិល អ៊ូផារស៊ីន›។

‹មេនេ មាន​ន័យ​ថា​ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ។ ទេកិល មាន​ន័យ​ថា​ទ្រង់​បាន​ត្រូវ​ថ្លឹង​នឹង​ជញ្ជីង ហើយ​ឃើញ​ថា​មិន​ល្អ​សោះ។ អ៊ូផារស៊ីន នោះ​មាន​ន័យ​ថា ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ត្រូវ​បែងចែក​ឲ្យ​ទៅ​ពួក​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ›។

សូម្បី​តែ​ក្នុង​កាល​ដែល​លោក​ដានីយ៉ែល​កំពុង​តែ​ទូល​នោះ ពួក​សាសន៍​មេឌី​និង​សាសន៍​ពើស៊ី​បាន​ចាប់​ផ្ដើម​វាយលុក​ក្រុង​បាប៊ីឡូន​ហើយ។ ពួក​គេ​ចាប់​យក​ក្រុង​នោះ ហើយ​ធ្វើ​គត់​ដល់​ស្តេច​បេលសាសារ​ទៅ។ អត្ថន័យ​នៃ​អក្សរ​ដៃ​នៅ​លើ​ជញ្ជាំង​នោះ បាន​កើត​ពិត​មែន​នៅ​វេលា​យប់​នោះ! ប៉ុន្តែ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ប្រជាជន​អ៊ីស្រាអែល​ឥឡូវ​នេះ? បន្ដិច​ទៀត​យើង​នឹង​ពិនិត្យ​មើល​នូវ​រឿង​នោះ ប៉ុន្តែ ជា​បឋម​សូម​ឲ្យ​យើង​មើល​នូវ​អ្វី​ដែល​កើត​ឡើង​ដល់​លោក​ដានីយ៉ែល​សិន។

ដានីយ៉ែល ៥:១​-​៣១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក