ចម្រៀងលេខ១៦
ចូរពឹងជ្រករាជាណាចក្ររបស់ព្រះ!
(សេផានា ២:៣)
១. ឱ អ្នក រាប សា អើយ! ស្វែង រក ព្រះ យេហូវ៉ា
ស្វែង រក ក្ដី សុភាព និង សេចក្ដី សុចរិត
លុះ មក ដល់ ថ្ងៃ នៃ ពិរោធ ព្រះ យេហូវ៉ា
ប្រហែល អ្នក នឹង បាន រួច ជីវិត។
(បន្ទរ)
ចូរ ពឹង ជ្រក រាជ្យ ព្រះ ជា ទី សង្ឃឹម យើង
ពឹង ការ គ្រប់ គ្រង លោក ទាំង ស្រុង
នោះ លោក នឹង ការ ពារ ហើយ ឲ្យ ពរ ដល់ អ្នក ពិត
តាម បញ្ញត្ដិ លោក កុំ រា រង់។
២. ចូរ មក អ្នក ឃ្លាន យុត្ដិធម៌ ឃ្លាន សេចក្ដី ពិត
អ្នក មិន ចាំ បាច់ ព្រួយ ចិន្ដា ទៀត ឡើយ ណា៎
ស្វែង រក ផ្លូវ ព្រះ ឲ្យ បាន រួច ពី អ្នក ជិះ ជាន់
ហើយ សូម ចុះ ចូល រាជ្យ គ្រិស្ត ផង ណា៎។
(បន្ទរ)
ចូរ ពឹង ជ្រក រាជ្យ ព្រះ ជា ទី សង្ឃឹម យើង
ពឹង ការ គ្រប់ គ្រង លោក ទាំង ស្រុង
នោះ លោក នឹង ការ ពារ ហើយ ឲ្យ ពរ ដល់ អ្នក ពិត
តាម បញ្ញត្ដិ លោក កុំ រា រង់។
៣. ចូរ ងើប មុខ មើល ជុំ វិញ ដោយ មាន ចិត្ត រីក រាយ
ឃើញ ភ័ស្តុតាង ថា រាជ្យ ព្រះ គ្រប់ គ្រង ហើយ ណា៎!
ចូរ ទទួល ពន្លឺ ចាំង ចែង ដែល មក ពី ព្រះ
ចូរ កោត ខ្លាច តែ ព្រះ យេហូវ៉ា!
(បន្ទរ)
ចូរ ពឹង ជ្រក រាជ្យ ព្រះ ជា ទី សង្ឃឹម យើង
ពឹង ការ គ្រប់ គ្រង លោក ទាំង ស្រុង
នោះ លោក នឹង ការ ពារ ហើយ ឲ្យ ពរ ដល់ អ្នក ពិត
តាម បញ្ញត្ដិ លោក កុំ រា រង់៕
(សូមពិនិត្យបន្ថែម ទំនុក. ៥៩:១៦; សុភ. ១៨:១០; ១កូ. ១៦:១៣)