ចម្រៀងលេខ១
គុណសម្បត្ដិរបស់ព្រះយេហូវ៉ា
១. ព្រះ យេហូវ៉ា ខ្លាំង ក្លា មហិមា
លោក ឲ្យ ជីវ៉ា និង ពន្លឺ យើង រាល់ គ្នា
ស្នា ដៃ នៃ លោក បង្ហាញ ឫទ្ធា តេជះ
ដែល ថ្ងៃ លោក នឹង សម្ដែង យ៉ាង លះ។
២. ដោយ យុត្ដិធម៌ លោក គ្រប់ គ្រង លោកា
ហើយ បទ បញ្ញត្ដិ លោក ក៏ ប្រសើរ ថ្លៃ ថ្លា
បណ្ដាំ លោក បង្ហាញ ដល់ គ្រប់ មនុស្សា
ប្រាជ្ញា នៃ លោក នោះ សែន អស្ចារ្យ។
៣. ក្ដី ស្រឡាញ់ លោក យើង ប្រៀប ផ្ទឹម មិន បាន
អំណោយ ពី លោក ក៏ មាន ច្រើន ពន់ ប្រមាណ
ពី គុណ សម្បត្ដិ និង នាម លោក ល្អ បវរ
យើង ប្រកាស ដោយ ចិន្ដា ត្រេក អរ៕
(សូមពិនិត្យបន្ថែម ទំនុក. ៣៦:៩; ១៤៥:៦-១៣; យ៉ា. ១:១៧)