បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើបំណងប្រាថ្នារបស់ព្រះជាអ្វី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • តើ​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​អ្វី?

      ព្រះ​ចង់​ឲ្យ​យើង​រស់​នៅ​ដោយ​សុខសាន្ត​និង​មាន​សុភមង្គល​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី​ជា​រៀង​រហូត

      ដូច្នេះ លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា ‹តើ​បំណង​ប្រាថ្នា​របស់​ព្រះ​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?›។ គម្ពីរ​ចែង​ថា រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​នោះ​សម្រេច ហើយ​ព្រះ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​រៀន​អំពី​រាជាណាចក្រ និង​គោល​បំណង​ដែល​លោក​មាន​ចំពោះ​យើង។—ទំនុកតម្កើង ៣៧:១១, ២៩; អេសាយ ៩:៧

      ព្រះ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍

      ដូច​ឪពុក​ដ៏​ល្អ​ម្នាក់​ដែល​ចង់​ឲ្យ​កូន​ៗ​របស់​គាត់​មាន​សុភមង្គល​ច្រើន​បំផុត នោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ក៏​ចង់​ឲ្យ​យើង​មាន​សុភមង្គល​ជា​រៀង​រហូត​ដែរ។ (​អេសាយ ៤៨:១៧, ១៨​) លោក​បាន​សន្យា​ថា៖ «អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​»។—យ៉ូហានទី១ ២:១៧

      ព្រះ​ចង់​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​របស់​លោក

      គម្ពីរ​ចែង​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​ចង់ ​«​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់​»​ ដើម្បី​យើង​អាច​«​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។ (​អេសាយ ២:២, ៣​) លោក​បាន​រៀបចំ​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»​ ដើម្បី​ឲ្យ​មនុស្ស​ទូ​ទាំង​ផែនដី​ស្គាល់​អំពី​បំណង​ប្រាថ្នា​របស់​លោក។—សកម្មភាព ១៥:១៤

      ព្រះ​ចង់​ឲ្យ​យើង​មាន​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក

      សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ធ្វើ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​ពិត​ចំពោះ​ព្រះ​យេហូវ៉ា​មាន​សាមគ្គី​ភាព មិន​មែន​ធ្វើ​ឲ្យ​បែកបាក់​គ្នា​ទេ។ (​យ៉ូហាន ១៣:៣៥​) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​បង្រៀន​មនុស្ស​គ្រប់​ទី​កន្លែង​អំពី​របៀប​បម្រើ​ព្រះ​ដោយ​មាន​សាមគ្គី​ភាព? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​រក​ចម្លើយ​តាម​រយៈ​សៀវភៅ​ស្តើង​នេះ។

      ដើម្បី​រៀន​ថែម​ទៀត

      សូម​រៀន​គម្ពីរ​ជា​មួយ​យើង តើ​លោក​អ្នក​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​ឬ​នៅ? បើ​មិន​ទាន់​ទេ តើ​លោក​អ្នក​ចង់​រៀន​គម្ពីរ​ឬ​ទេ? រៀន​ដោយ​ឥត​គិត​ថ្លៃ។ លោក​អ្នក​នឹង​ឃើញ​ថា ការ​រៀន​គម្ពីរ​គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ។

      លោក​អ្នក​អាច​ទទួល​សៀវភៅ​ដោយ​ឥត​គិត​ថ្លៃ លោក​អ្នក​អាច​ទៅសាលប្រជុំក្នុងតំបន់របស់លោកអ្នក ឬសួរសាក្សីព្រះយេហូវ៉ាណាម្នាក់ ហើយ​ស្នើ​សុំ​សៀវភៅ​មួយ​ជា​ភាសា​របស់​លោក​អ្នក​ដែល​នឹង​ជួយ​លោក​អ្នក​ឲ្យ​យល់​ដឹង​អំពី​គម្ពីរ។

      សូម​រៀន​អំពី​យើង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត សូម​មើល​គេហទំព័រ​ជា​ផ្លូវ​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ក្នុង​គេហទំព័រ​www.jw.org/km លោក​អ្នក​អាច​អាន​គម្ពីរ ហើយ​បោះពុម្ព​ឬ​មើល​សៀវភៅ​របស់​យើង​ដែល​មាន​ជាង​៧៥០​ភាសា។

  • តើសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១

      តើ​សាក្សី​ព្រះ​យេហូវ៉ា​ជា​មនុស្ស​បែប​ណា?

      សាក្សីព្រះយេហូវ៉ាម្នាក់នៅប្រទេសដាណឺម៉ាក

      ដាណឺម៉ាក

      សាក្សីព្រះយេហូវ៉ានៅប្រទេសតៃវ៉ាន់

      តៃវ៉ាន់

      សាក្សីព្រះយេហូវ៉ានៅប្រទេសវេណេស៊ូអេឡា

      វេណេស៊ូអេឡា

      សាក្សីព្រះយេហូវ៉ានៅប្រទេសឥណ្ឌា

      ឥណ្ឌា

      តើ​លោក​អ្នក​ស្គាល់​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុន្មាន​នាក់? សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ប្រហែលជា​អ្នក​ជិត​ខាង​របស់​លោក​អ្នក ជា​អ្នក​រួម​ការងារ ជា​មិត្ត​រួម​ថ្នាក់ ឬ​ប្រហែលជា​ធ្លាប់​ពិភាក្សា​គម្ពីរ​ជា​មួយ​លោក​អ្នក។ តើ​យើង​ជា​អ្នក​ណា? ហើយ​ហេតុ​អ្វី​យើង​ប្រាប់​ជំនឿ​របស់​យើង​ដល់​អ្នក​ឯ​ទៀត?

      យើង​ជា​មនុស្ស​ធម្មតា។ យើង​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា ហើយ​មាន​ប្រវត្ដិ​ខុស​គ្នា។ កាល​ពី​មុន​អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ធ្លាប់​កាន់​សាសនា​ផ្សេង រីឯ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទៅ​លើ​ព្រះ​ទេ។ ក៏​ប៉ុន្តែ មុន​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ទាំង​អស់​គ្នា​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​យ៉ាង​ហ្មត់​ចត់។ (​សកម្មភាព ១៧:​១១​) យើង​យល់​ស្រប​នឹង​អ្វី​ដែល​យើង​បាន​រៀន បន្ទាប់​មក​យើង​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

      យើង​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​គម្ពីរ។ ដូច​មនុស្ស​ឯ​ទៀត យើង​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ ហើយ​ត្រូវ​ខំ​យក​ឈ្នះ​គុណ​វិបត្ដិ​របស់​ខ្លួន​ដែរ។ ប៉ុន្តែ​ដោយ​ព្យាយាម​ធ្វើ​តាម​គោលការណ៍​គម្ពីរ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នោះ​យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។ (​ទំនុកតម្កើង ១២៨:១, ២​) នោះ​ជា​មូលហេតុ​មួយ​ដែល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ល្អ​ៗ​ដែល​យើង​បាន​រៀន​ពី​គម្ពីរ។

      យើង​រស់​នៅ​តាម​គោលការណ៍​សីលធម៌​របស់​ព្រះ។ គោលការណ៍​សីលធម៌​ទាំង​នេះ​ដែល​យើង​បាន​រៀន​ពី​គម្ពីរ​ជួយ​យើង​ឲ្យ​មាន​សុភមង្គល និង​ឲ្យ​គោរព​អ្នក​ឯ​ទៀត ព្រម​ទាំង​អប់រំ​ខ្លួន​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​ជា ចិត្ត​ទៀង​ត្រង់ និង​ចិត្ត​សប្បុរស។ គោល​ការណ៍​ទាំង​នេះ​ក្នុង​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​មាន​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ល្អ ដែល​មាន​ប្រយោជន៍​ដល់​សង្គម ព្រម​ទាំង​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​ឲ្យ​មាន​សាមគ្គី​ភាព និង​មាន​សីលធម៌​ល្អ។ ដោយ​សារ​យើង​ជឿ​ជាក់​ថា​«​ព្រះ​មិន​រើស​មុខ​ទេ​»​ នោះ​យើង​ជា​បង​ប្អូន​រួម​ជំនឿ​ដែល​មក​ពី​សាសន៍​ផ្សេង​ៗ ហើយ​ដែល​មិន​ប្រកាន់​ពូជ​សាសន៍​និង​និន្នាការ​នយោបាយ។ ទោះ​ជា​យើង​ម្នាក់​ៗ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ យើង​រួម​គ្នា​ជា​មនុស្ស​មួយ​ក្រុម​ដ៏​ពិសេស។—សកម្មភាព ៤:១៣; ១០:៣៤, ៣៥

      • តើ​សាក្សី​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត​មាន​អ្វី​ដែល​ស្រដៀង​គ្នា?

      • តើ​គោលការណ៍​សីលធម៌​របស់​អ្នក​ណា​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​រៀន​ពី​គម្ពីរ? ហើយ​តើ​នេះ​នាំ​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍​អ្វី?

  • ហេតុអ្វីយើងមានឈ្មោះសាក្សីព្រះយេហូវ៉ា?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​២

      ហេតុ​អ្វី​យើង​មាន​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា?

      ណូអេ

      ណូអេ

      អាប្រាហាំ និង​សារ៉ា

      អាប្រាហាំ និង​សារ៉ា

      ម៉ូសេ

      ម៉ូសេ

      លោក​យេស៊ូ​គ្រិស្ដ

      លោក​យេស៊ូ​គ្រិស្ត

      មនុស្ស​ជា​ច្រើន​គិត​ថា សាក្សី​ព្រះ​យេហូវ៉ា​គឺជា​ឈ្មោះ​នៃ​សាសនា​ថ្មី​មួយ។ ក៏​ប៉ុន្តែ ជាង​២.៧០០​ឆ្នាំ​មុន ព្រះ​ពិត​តែ​មួយ​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ថា​«​ស្មរបន្ទាល់​»​ឬ​សាក្សី។ (​អេសាយ ៤៣:១០​-​១២​) រហូត​ដល់​ឆ្នាំ​១៩៣១ មនុស្ស​ជា​ទូទៅ​ស្គាល់​យើង​ថា​ជា​និស្សិត​គម្ពីរ។ ហេតុ​អ្វី​យើង​បាន​ដាក់​ឈ្មោះ​ថា​សាក្សី​ព្រះ​យេហូវ៉ា?

      ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​បញ្ជាក់​អំពី​ព្រះ​របស់​យើង។ យោង​ទៅ​តាម​ឯកសារ​ពី​សម័យ​បុរាណ យេហូវ៉ា​ដែល​ជា​នាម​របស់​ព្រះ​មាន​រាប់​ពាន់​ដង​ក្នុង​គម្ពីរ។ ការ​បក​ប្រែ​ជា​ច្រើន​បាន​ដាក់​ឋានៈ​ដូច​ជា​ព្រះ​អម្ចាស់ ឬ​ព្រះ​ជំនួស​ឈ្មោះ​នេះ។ ក៏​ប៉ុន្តែ ព្រះ​ពិត​បាន​ប្រាប់​ម៉ូសេ​ឲ្យ​ស្គាល់​នាម​របស់​លោក​គឺ​យេហូវ៉ា ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​កល្ប​ជា​និច្ច​»។ (​និក្ខមនំ ៣:១៥​) តាម​របៀប​នេះ លោក​បាន​ធ្វើ​ឲ្យ​ឃើញ​ថា​លោក​ខុស​ពី​ព្រះ​ក្លែង​ក្លាយ​ទាំង​អស់។ យើង​មាន​មោទនភាព​តំណាង​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ។

      ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​បញ្ជាក់​អំពី​ភារកិច្ច​របស់​យើង។ នៅ​សម័យ​បុរាណ ចាប់​តាំង​ពី​អេបិល​មក មនុស្ស​ជា​ច្រើន​តំណ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ជំនឿ​របស់​ពួក​គេ​លើ​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​ជា​ច្រើន​សតវត្សរ៍ ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ ដាវីឌ និង​អ្នក​ឯ​ទៀត​បាន​ចូល​រួម​ជា​មួយ​នឹង​«​សាក្សី​មួយ​ក្រុម​ធំ​»​នេះ។ (​ហេប្រឺ ១១:​៤–១២:១​) ដូច​បុគ្គល​ម្នាក់​អាច​ធ្វើ​ជា​សាក្សី​នៅ​មុខ​តុលាការ​ដើម្បី​ជួយ​ជន​ស្លូត​ត្រង់​ម្នាក់ នោះ​យើង​តាំង​ចិត្ត​ប្រកាស​សេចក្ដី​ពិត​អំពី​ព្រះ​របស់​យើង។

      យើង​កំពុង​យក​តម្រាប់​តាម​លោក​យេស៊ូ។ គម្ពីរ​ហៅ​លោក​ថា​ជា​«​សាក្សី​ស្មោះ​ត្រង់​និង​ពិត​ត្រង់​»។ (​ការ​បើក​បង្ហាញ ៣:១៤​) លោក​យេស៊ូ​បាន​និយាយ​អំពី​ខ្លួន​លោក​ថា លោក​‹បាន​សម្ដែង​ឲ្យ​ស្គាល់​នាម​របស់​ព្រះ› ហើយ​បាន​បន្ត​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត​»​អំពី​ព្រះ។ (​យ៉ូហាន ១៧:២៦; ១៨:៣៧​) ដូច្នេះ អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត​ត្រូវ​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ប្រកាស​នាម​នោះ។ នេះ​ជា​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ព្យាយាម​ធ្វើ។

      • ហេតុ​អ្វី​និស្សិត​គម្ពីរ​ដាក់​ឈ្មោះ​ថា​សាក្សី​ព្រះ​យេហូវ៉ា?

      • តើ​ព្រះ​យេហូវ៉ា​មាន​សាក្សី​នៅ​ផែនដី​តាំង​ពី​ពេល​ណា​មក?

      • តើ​អ្នក​ណា​ជា​សាក្សី​ដ៏​ឧត្តម​បំផុត​របស់​ព្រះ​យេហូវ៉ា?

      ដើម្បី​រៀន​ថែម​ទៀត

      កាល​ណា​លោក​អ្នក​ជួប​សមាជិក​ក្រុម​ជំនុំ​របស់​យើង សូម​ព្យាយាម​ស្គាល់​ពួក​គាត់​ឲ្យ​បាន​ច្បាស់​ជាង។ សូម​សួរ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា?​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក