ចម្រៀងលេខ២៥
ភ័ស្តុតាងដែលសម្គាល់អ្នកកាន់តាមគ្រិស្ត
(យ៉ូហាន ១៣:៣៤,៣៥)
១. មាន បង្គាប់ យើង គ្រប់ រូប ត្រូវ គោរព
បើ ផ្លូវ នៃ គ្រិស្ត យើង ដើរ ឥត ឈប់
នេះ ជា បង្គាប់ ស្តេច ឲ្យ ពី សួគ៌ា
តាម គំរូ គ្រិស្ត យើង ស្រឡាញ់ គ្នា
គ្រិស្ត ស្រឡាញ់ យើង រហូត ដល់ ពេញ ចិត្ត
លោក បាន មេត្ដា បូជា ជីវិត
ឲ្យ យើង ដើរ តាម លំអាន លោក ឥត បោះ បង់
ធ្វើ ជា អ្នក កាន់ តាម គ្រិស្ត ពិត ត្រង់។
២. ក្ដី ស្រឡាញ់ ពិត មិន សាប សូន្យ ឡើយ ណា៎
នាំ ជួយ អ្នក ថយ កម្លាំង ចិន្ដា
ក្ដី ស្រឡាញ់ ជា បំណុល យើង ត្រូវ សង
ដោយ បម្រើ រាល់ ថ្ងៃ យ៉ាង ស្មោះ ត្រង់
គ្មាន កន្លែង ណា ទៀត យើង អាច រក បាន
ក្ដី ស្រឡាញ់ នេះ ពី មិត្ត កល្យាណ
គឺ មិត្តភាព នេះ ដែល ឋិត ថេរ ជា និច្ច
សូម តាម ផ្លូវ ក្ដី ស្រឡាញ់ ឥត គេច៕
(សូមពិនិត្យបន្ថែម រ៉ូម ១៣:៨; ១កូ. ១៣:៨; យ៉ា. ២:៨; ១យ៉ូន. ៤:១០, ១១)