ចម្រៀងលេខ៤
សាងឈ្មោះល្អចំពោះព្រះ
(សាស្ដា ៧:១)
១. រាល់ ថ្ងៃ យើង ត្រូវ ខំ អស់ ពី ចិន្ដា កាយា
សាង ឈ្មោះ ឲ្យ បាន ល្អ ស្ដាប់ បង្គាប់ ព្រះ ផង ណា៎
បើ យើង ធ្វើ ល្អ ហ្មត់ ហ្មង ដូច ព្រះ យេហូវ៉ា ប៉ង
នោះ យើង ធ្វើ ឲ្យ លោក រីក រាយ កន្លង។
២. ក្នុង ពិភព លោក នេះ បើ ខំ មាន ឈ្មោះ លេច ឮ
ឲ្យ មនុស្ស សរសើរ ឲ្យ ក្លាយ ជា ល្បី រន្ទឺ
ជា ការ អសារ ឥត ការ ព្រោះ បើ ជា មិត្ត លោកា
យើង មិន គាប់ ចិន្ដា ព្រះ យេហូវ៉ា។
៣. យើង ប៉ង ឲ្យ ព្រះ ចាំ កេរ្ដិ៍ ឈ្មោះ នៃ យើង មិន ភ្លេច
ក្នុង សៀវភៅ ជីវិត ចារ ឈ្មោះ យើង ទុក ជា និច្ច
យើង អាច ទុក ចិត្ត ព្រះ បាន ក្ដី ពិត ការ ពារ កុំ ខាន
រក្សា កេរ្ដិ៍ ឈ្មោះ ល្អ លុះ អវសាន៕
(សូមពិនិត្យបន្ថែម លោ. ១១:៤; សុភ. ២២:១; ម៉ាឡ. ៣:១៦; បប. ២០:១៥)