បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ១ ទំ. ៤-៥
  • តើ​ព្រះ​មាន​នាម​អ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ព្រះ​មាន​នាម​អ្វី?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​ឈ្មោះ​របស់​ព្រះ​គឺ​សំខាន់?
  • តើ​ឈ្មោះ​របស់​ព្រះ​បង្ហាញ​យ៉ាង​ណា​អំពី​លោក?
  • ហេតុអ្វីយើងគួរប្រើនាមរបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរលើកតម្កើងនាមដ៏ឧត្ដមរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការប្រើព្រះនាមរបស់ព្រះ និងអត្ថន័យនៃព្រះនាមទ្រង់
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើលោកអ្នកស្គាល់នាមព្រះហើយប្រើនាមលោកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ១ ទំ. ៤-៥

តើ​ព្រះ​មាន​នាម​អ្វី?

ពេល​អ្នក​ព្យាយាម​ស្គាល់​អ្នក​ណា​ម្នាក់ មុន​គេ​បង្អស់​អ្នក​ទំនង​ជា​សួរ​ថា ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»​ បើ​អ្នក​សួរ​សំណួរ​នេះ​ទៅ​ព្រះ តើ​លោក​នឹង​ឆ្លើយ​យ៉ាង​ណា?

​«​ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ​»។—អេសាយ ៤២:៨

តើ​ឈ្មោះ​នេះ​ថ្មី​សម្រាប់​អ្នក​ឬ​ទេ? ប្រហែល​ជា​ដូច្នេះ​មែន ដោយ​សារ​អ្នក​បក​ប្រែ​គម្ពីរ​ជា​ច្រើន​នាក់​មិន​សូវ​ប្រើ​ឈ្មោះ​របស់​ព្រះ ឬ​មិន​ប្រើ​សោះ​តែ​ម្ដង។ ច្រើន​ដង ពួក​គេ​ជំនួស​ឈ្មោះ​របស់​ព្រះ​ដោយ​ងារ​ថា​«​ព្រះ​អម្ចាស់​»។ ក៏​ប៉ុន្តែ តាម​ពិត​ឈ្មោះ​របស់​ព្រះ​មាន​ជាង​៧.០០០​ដង​ក្នុង​ឯកសារ​គម្ពីរ​ភាសា​ដើម​ទាំង​មូល។ ឈ្មោះ​នោះ​ជា​អក្សរ​ហេប្រឺ​មាន​បួន​តួ​ដែល​បាន​ត្រូវ​តំណាង​ដោយ​អក្សរ យ​ហ​វ​ហ​ឬ​ច​ហ​វ​ហ ហើយ​តាម​ធម្មតា​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​«​យេហូវ៉ា​»។

នាម​របស់​ព្រះ​នៅ​ក្នុង​រមូរ​ភាសា​ហេប្រឺ​ពី​សមុទ្រ​ស្លាប់

Dead Sea Psalms Scroll: Courtesy of the Israel Antiquities Authority

នាម​របស់​ព្រះ​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ធីនដេល​ជា​ភាសា​អង់គ្លេស

សេចក្ដី​បក​ប្រែ​ធីនដេល​នៅ​ឆ្នាំ​១៥៣០ ភាសា​អង់គ្លេស

នាម​របស់​ព្រះ​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​រេនណា វ៉ាឡេរ៉ា​ជា​ភាសា​អេស្ប៉ាញ

សេចក្ដី​បក​ប្រែ​រេនណា វ៉ាឡេរ៉ា​នៅ​ឆ្នាំ​១៦០២ ភាសា​អេស្ប៉ាញ

នាម​របស់​ព្រះ​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​យូញ៉ន​ជា​ភាសា​ចិន

សេចក្ដី​បក​ប្រែ​យូញ៉ន​នៅ​ឆ្នាំ​១៩១៩ ភាសា​ចិន

នាម​របស់​ព្រះ​មាន​នៅ​ក្នុង​ឯកសារ​ភាសា​ហេប្រឺ​និង​សេចក្ដី​បក​ប្រែ​ជា​ច្រើន​ទៀត

ហេតុ​អ្វី​ឈ្មោះ​របស់​ព្រះ​គឺ​សំខាន់?

ឈ្មោះ​នោះ​សំខាន់​ចំពោះ​ព្រះ​ផ្ទាល់។ គ្មាន​អ្នក​ណា​ដាក់​ឈ្មោះ​ឲ្យ​ព្រះ​ទេ គឺ​លោក​ជា​អ្នក​ជ្រើស​រើស​ឈ្មោះ​នោះ​ដោយ​ខ្លួន​លោក។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ ​«​នេះ​ជា​នាម​ខ្ញុំ​ជា​រៀង​រហូត ហើយ​តាម​រយៈ​នាម​នេះ បណ្ដា​ជន​គ្រប់​ជំនាន់​នឹង​ស្គាល់​ខ្ញុំ​»។ (​ដំណើរ​ចាក​ចេញ ៣:​១៥​) ក្នុង​គម្ពីរ ព្រះ​មាន​ងារ​ជា​ច្រើន​ដូច​ជា ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត បិតា​នៅ​ស្ថាន​សួគ៌ លោក​ម្ចាស់ ឬ​ព្រះ​ជា​ដើម តែ​ឈ្មោះ​របស់​ព្រះ​មាន​ច្រើន​ជាង​ងារ​របស់​លោក និង​ឈ្មោះ​បុគ្គល​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​គម្ពីរ ដូច​ជា​លោក​យេស៊ូ អាប្រាហាំ ម៉ូសេ ឬ​ដាវីឌ​ជា​ដើម។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ចង់​ឲ្យ​ឈ្មោះ​របស់​លោក​បាន​ឮ​សុសសាយ។ គម្ពីរ​ចែង​ថា​៖ ​«​សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

ឈ្មោះ​នោះ​សំខាន់​ចំពោះ​លោក​យេស៊ូ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ដែល​គេ​ហៅ​ថា​សេចក្ដី​អធិដ្ឋាន​លោក​ម្ចាស់​ឬ​សេចក្ដី​អធិដ្ឋាន​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​ពាក្យ​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) លោក​យេស៊ូ​ផ្ទាល់​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ​«​បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ (​យ៉ូហាន ១២:២៨​) លោក​យេស៊ូ​បាន​ចាត់​ទុក​ការ​លើក​តម្កើង​នាម​របស់​ព្រះ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក ហេតុ​នេះ​ហើយ​បាន​ជា​លោក​អាច​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​នេះ​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​បង្ហាញ​ឲ្យ​ស្គាល់​ត​ទៅ​ទៀត​»។—យ៉ូហាន ១៧:២៦

ឈ្មោះ​នោះ​សំខាន់​ចំពោះ​អ្នក​ដែល​ស្គាល់​ព្រះ។ នៅ​អតីតកាល រាស្ត្រ​របស់​ព្រះ​យល់​ថា​ការ​ការ​ពារ​និង​សេចក្ដី​សង្គ្រោះ​គឺ​ជាប់​ទាក់​ទង​នឹង​នាម​ដ៏​ពិសេស​របស់​ព្រះ។ ​«​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន ពេល​មនុស្ស​សុចរិត​រត់​ចូល​ទៅ គាត់​នឹង​ទទួល​បាន​ការ​ការ​ពារ​»។ (​សុភាសិត ១៨:១០​) ​«​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា នឹង​ត្រូវ​សង្គ្រោះ​»។ (​យ៉ូអែល ២:៣២​) គម្ពីរ​បង្ហាញ​ថា​អ្នក​ដែល​បម្រើ​ព្រះ​ត្រូវ​តែ​ប្រើ​នាម​របស់​លោក។ ​«​ពេល​នោះ ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​កាន់​តាម​ព្រះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ប៉ុន្តែ យើង​នឹង​កាន់​តាម​ព្រះ​យេហូវ៉ា​ជាព្រះ​របស់​យើង​ជា​រៀង​រហូត​ត​ទៅ​»។—មីកា ៤:៥; សកម្មភាព ១៥:១៤

តើ​ឈ្មោះ​របស់​ព្រះ​បង្ហាញ​យ៉ាង​ណា​អំពី​លោក?

ឈ្មោះ​នោះ​បង្ហាញ​អំពី​លក្ខណៈ​របស់​ព្រះ។ បណ្ឌិត​ជា​ច្រើន​នាក់​សន្និដ្ឋាន​ថា​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​មាន​អត្ថន័យ​ថា ​«​លោក​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​»។ ព្រះ​យេហូវ៉ា​បាន​ពន្យល់​អត្ថន័យ​នៃ​ឈ្មោះ​របស់​លោក ពេល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ដែល​ជា​អ្នក​បម្រើ​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​»។ (​ដំណើរ​ចាក​ចេញ ៣:​១៤​) ដូច្នេះ ឈ្មោះ​របស់​ព្រះ​មិន​ត្រឹម​តែ​ប្រាប់​យើង​ថា​លោក​គឺ​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់​ប៉ុណ្ណោះ​ទេ តែ​ឈ្មោះ​របស់​លោក​ក៏​បញ្ជាក់​អំពី​សមត្ថភាព​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​ផ្ទាល់​និង​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ កាល​ដែល​ងារ​ផ្សេង​ៗ​បញ្ជាក់​អំពី​ឋានៈ អំណាច ឬ​ឫទ្ធានុភាព​របស់​ព្រះ មាន​តែ​ឈ្មោះ​របស់​លោក​ប៉ុណ្ណោះ​ដែល​បញ្ជាក់​អំពី​សមត្ថភាព​ទាំង​អស់​របស់​លោក​និង​អ្វី​ដែល​លោក​អាច​សម្រេច។

ឈ្មោះ​នោះ​បង្ហាញ​ថា​ព្រះ​ចាប់​អារម្មណ៍​យើង។ អត្ថន័យ​នៃ​ឈ្មោះ​របស់​ព្រះ​ស​ឲ្យ​ឃើញ​ថា​លោក​តែង​តែ​ស្រឡាញ់​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត រួម​ទាំង​យើង​ផង​ដែរ។ លើស​ពី​នេះ​ទៀត ការ​ដែល​ព្រះ​បានធ្វើ​ឲ្យ​ឈ្មោះ​របស់​លោក​បាន​ឮ​សុសសាយ​បញ្ជាក់​ថា​លោក​ចង់​ឲ្យ​យើង​ស្គាល់​លោក។ ហេតុ​នេះ​ហើយ លោក​បាន​ប្រាប់​ឈ្មោះ​របស់​លោក​ដល់​យើង មុន​យើង​សួរ​រក​ឈ្មោះ​របស់​លោក​ទៅ​ទៀត។ យើង​ឃើញ​ច្បាស់​ថា ព្រះ​ចង់​ឲ្យ​យើង​ចាត់​ទុក​ថា​លោក​ជា​បុគ្គល​ពិត​មួយ​រូប​ដែល​យើង​អាច​ចូល​ទៅ​ជិត​បាន មិន​មែន​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ​មិន​អាច​ស្គាល់​បាន​នោះ​ទេ។—ចម្រៀង​សរសើរ​ព្រះ ៧៣:២៨

ការ​ប្រើ​ឈ្មោះ​របស់​ព្រះ​បង្ហាញ​ថា​យើង​ចាប់អារម្មណ៍ចំពោះលោក។ ជាឧទាហរណ៍ អ្នក​បាន​សុំ​មិត្ត​របស់​អ្នក​ឲ្យ​ហៅ​ឈ្មោះ​របស់​អ្នក​ផ្ទាល់។ ប៉ុន្តែ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​គាត់​មិន​ព្រម​ប្រើ​ឈ្មោះរបស់​អ្នក? អ្នក​ទំនង​ជា​នឹង​ឆ្ងល់​ថា​តើ​បុគ្គល​នោះ​ពិត​ជា​ចង់​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ឬ​យ៉ាង​ណា។ ដូច្នេះ ព្រះ​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឈ្មោះ​របស់​លោក​ដល់​មនុស្សជាតិ ហើយ​លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​ឈ្មោះ​នោះ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​កត់​សម្គាល់​«​អស់​អ្នក​ដែល​រំពឹង​គិត​អំពី​នាម​របស់​លោក​»​ដែរ។—ម៉ាឡាគី ៣:១៦

ការ​រៀន​អំពី​ឈ្មោះ​របស់​ព្រះ​គឺ​ជា​ជំហាន​សំខាន់​ដំបូង​ដើម្បី​ស្គាល់​លោក។ ក៏​ប៉ុន្តែ យើង​មិន​ត្រូវ​ឈប់​ត្រឹម​នេះ​ឡើយ។ យើង​ក៏​ត្រូវ​រៀន​ថា​តើ​លោក​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដែរ។

តើ​ព្រះ​មាន​នាម​អ្វី? នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ នាម​ដ៏​ពិសេស​នោះ​បញ្ជាក់​អំពី​លក្ខណៈ​របស់​លោក​ថា​ជា​បុគ្គល​មួយ​រូប​ដែល​អាច​សម្រេច​គោល​បំណង​ទាំង​អស់​របស់​លោក

តើ​អ្នក​ណា​បង្កើត​ព្រះ?

មនុស្ស​ជា​ច្រើន​ឆ្ងល់​អំពី​សំណួរ​នេះ។ ប្រហែល​ជា​អ្នក​ក៏​ដូច​គ្នា​ដែរ។ និយាយ​ឲ្យ​ស្រួល​យល់ បើ​សកល​លោក​នេះ​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​សកល​លោក​បញ្ជាក់​ថា​មាន​អ្នក​បង្កើត ដូច្នេះ​តើ​អ្នក​ណា​បង្កើត​ព្រះ?

ជា​ធម្មតា អ្នក​វិទ្យា​សាស្ត្រ​យល់​ស្រប​ថា​សកល​លោក​នេះ​មាន​ទី​ចាប់​ផ្ដើម។ សម​ស្រប​នឹង​រឿង​នេះ ខ​ទី​១​នៅ​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែន​ដី​»។—ដើម​កំណើត ១:១

សកល​លោក​មិន​អាច​បង្កើត​ខ្លួន​ឯង ឬ​កើត​ឡើង​ដោយ​ឯកឯង​បាន​ឡើយ។ ដើម្បី​មាន​អ្វី​មួយ​ត្រូវ​តែ​មាន​អ្នក​ណា​ម្នាក់​បង្កើត​វា។ បើ​គ្មាន​អ្នក​បង្កើត នោះ​គ្មាន​អ្វី​សោះ រួម​ទាំង​យើង​ផង​ដែរ។ ហេតុ​នេះ ច្បាស់​ជា​ត្រូវ​មាន​អ្នក​ដែល​បង្កើត​អ្វី​ៗ​ទាំង​អស់! អ្នក​បង្កើត​នោះ​គឺ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​និង​មាន​ប្រាជ្ញា ហើយ​នាម​របស់​លោក​គឺ​យេហូវ៉ា។—យ៉ូហាន ៤:២៤

គម្ពីរ​ចែង​អំពី​ព្រះ​ថា​៖ ​«​មុន​លោក​ធ្វើ​ឲ្យ​ភ្នំ​ផុស​ឡើង មុន​លោក​បង្កើត​ផែន​ដី​និង​ដី​ដែល​សម្បូរ​ភោគ​ផល គឺ​មាន​លោក​ហើយ​ជា​ព្រះ លោក​គ្មាន​ទី​ចាប់​ផ្ដើម និង​គ្មាន​ទី​បញ្ចប់​»។ (​ចម្រៀង​សរសើរ​ព្រះ ៩០:២​) ដូច្នេះ គ្មាន​អ្នក​ណា​បង្កើត​ព្រះ​ទេ ហើយ​តែង​តែ​មាន​លោក​ជា​និច្ច។ យ៉ាង​នេះ ​«​កាល​ដើម​ដំបូង​ឡើយ​»​ លោក​បាន​បង្កើត​សកល​លោក​ទាំង​មូល​នេះ។—ការ​បើក​បង្ហាញ ៤:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក