បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ll ភាគទី ១ ទំ. ៤-៥
  • តើយើងស្ដាប់ព្រះយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងស្ដាប់ព្រះយ៉ាងដូចម្ដេច?
  • ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • អត្ថបទស្រដៀងគ្នា
  • ភាគទី១
    ចូរស្ដាប់ព្រះ
  • គម្ពីរជាសៀវភៅដែលមកពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើសេចក្ដីពិតនៅតែសំខាន់ទេ?
    ប្រធានបទឯទៀត
  • តើគម្ពីរបង្ហាញយ៉ាងណាអំពីអ្នកនិពន្ធផ្ទាល់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
ll ភាគទី ១ ទំ. ៤-៥

ភាគ​ទី​១

តើ​យើង​ស្ដាប់​ព្រះ​យ៉ាង​ដូច​ម្ដេច?

ព្រះ​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​គម្ពីរ។ ធីម៉ូថេ​ទី​២ ៣:១៦

ពីបល្ល័ង្ករបស់ព្រះយេហូវ៉ានៅស្ថានសួគ៌ លោកបានដឹកនាំមនុស្សឲ្យសរសេរគម្ពីរបរិសុទ្ធ

ព្រះ​ដែល​ជា​ព្រះ​ពិត បាន​ដឹក​នាំ​បុរស​ខ្លះ​ឲ្យ​សរសេរ​គំនិត​របស់​លោក​ក្នុង​សៀវភៅ​បរិសុទ្ធ​មួយ ហៅ​ថា​គម្ពីរ​បរិសុទ្ធ។ ក្នុង​សៀវភៅ​នោះ​មាន​ព័ត៌មាន​សំខាន់​ដែល​ព្រះ​ចង់​ឲ្យ​លោក​អ្នក​ស្គាល់។

ព្រះ​ជ្រាប​អំពី​វិធី​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ជីវិត ហើយ​លោក​អាច​ផ្ដល់​ប្រាជ្ញា​ពិត​ប្រាកដ​ឲ្យ​យើង។ បើ​លោក​អ្នក​ស្ដាប់​ព្រះ លោក​អ្នក​ពិត​ជា​នឹង​មាន​ប្រាជ្ញា។—សុភាសិត ១:៥

គម្ពីរបានត្រូវបកប្រែជាភាសាផ្សេងៗជាច្រើន។ បុរសម្នាក់កំពុងអានគម្ពីរជាភាសារបស់គាត់

ព្រះ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​អាន​គម្ពីរ។ គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា​នៅ​សព្វ​ថ្ងៃ​នេះ។

បើ​លោក​អ្នក​ចង់​ស្ដាប់​ព្រះ លោក​អ្នក​ត្រូវ​អាន​និង​ត្រូវ​យល់​គម្ពីរ។

មនុស្ស​នៅ​គ្រប់​កន្លែង​កំពុង​ស្ដាប់​ប្រសាសន៍​របស់​ព្រះ។ ម៉ាថាយ ២៨:១៩

សាក្សីព្រះយេហូវ៉ាម្នាក់កំពុងអានបទគម្ពីរឲ្យបុរសម្នាក់ស្ដាប់។ រួចមក ពួកគាត់សិក្សាគម្ពីរជាមួយគ្នា

សាក្សី​ព្រះ​យេហូវ៉ា​អាច​ជួយ​លោក​អ្នក​ឲ្យ​យល់​គម្ពីរ។

ពួក​គាត់​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ នៅ​ទូទាំង​ពិភព​លោក។

កិច្ចប្រជុំនៅឯសាលប្រជុំសាក្សីព្រះយេហូវ៉ា

លោក​អ្នក​មិន​ចាំ​បាច់​បង់​លុយ​ដើម្បី​ឲ្យ​ពួក​គាត់​បង្រៀន​លោក​អ្នក​ទេ។ លោក​អ្នក​ក៏​អាច​រៀន​អំពី​ព្រះ​នៅ​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​តំបន់​របស់​លោក​អ្នក​ដែរ។

  • បណ្ដាំ​របស់​ព្រះ​ជា​សេចក្ដី​ពិត។—យ៉ូហាន ១៧:១៧

  • ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ព្រះ​បាន?—ជំរឿន​បណ្ដា​ជន ២៣:១៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក