ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៦-១០
យ៉ូបបានប្រាប់អំពីទុក្ខវេទនារបស់គាត់
យ៉ូបបានធ្លាក់ខ្លួនក្រ កូនស្លាប់ ថែមទាំងមានជំងឺធ្ងន់ធ្ងរទៀតផង។ ទោះជាយ៉ាងនោះក៏ដោយ គាត់នៅតែស្មោះត្រង់ចំពោះព្រះ។ ម្ល៉ោះហើយ សាថានបានព្យាយាមប្រើការធ្លាក់ទឹកចិត្ត ដើម្បីធ្វើឲ្យយ៉ូបលែងមានចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះ។ ខណៈនោះ ‹មិត្ត›បីនាក់របស់យ៉ូបបានទៅជួបគាត់។ ដំបូង ពួកគេបានបង្ហាញជាសាធារណៈនូវក្ដីអាណិតអាសូរចំពោះយ៉ូប។ បន្ទាប់មក ពួកគេបានអង្គុយជាមួយនឹងយ៉ូបអស់រយៈពេល៧ថ្ងៃ ដោយមិននិយាយសម្រាលទុក្ខគាត់មួយម៉ាត់សោះ។ ក្រោយមក ពួកគេនិយាយទៅកាន់យ៉ូបសុទ្ធតែពាក្យសម្ដីចោទប្រកាន់ធ្ងន់ៗ។
យ៉ូបបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ទោះបីរងសម្ពាធយ៉ាងខ្លាំងក៏ដោយ
៦:៣; ៧:១៦; ៩:២០-២២; ១០:១, ១២
ការកើតទុក្ខយ៉ាងខ្លាំងបានបណ្ដាលឲ្យយ៉ូបមានទស្សនៈមិនត្រឹមត្រូវ។ យ៉ូបបានសន្និដ្ឋានខុសថាព្រះមិនខ្វល់ទេ ទោះជាគាត់រក្សាជំនឿទៅលើលោកឬមិនរក្សាក៏ដោយ
ដោយសារធ្លាក់ទឹកចិត្ត យ៉ូបមិនបានគិតអំពីមូលហេតុផ្សេងទៀតដែលធ្វើឲ្យគាត់រងទុក្ខវេទនាទេ
ទោះជាយ៉ូបកើតទុក្ខខ្លាំងក៏ដោយ គាត់នៅតែនិយាយអំពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ា ទៅកាន់អ្នកដែលបានចោទប្រកាន់គាត់