ចម្រៀងលេខ៣៣
កុំខ្លាចពួកគេឡើយ!
(ម៉ាថាយ ១០:២៨)
១. ឱ រាស្ត្រ ខ្ញុំ អើយ! ទៅ ផ្សាយ អំពី រាជាណាចក្រ ដោយ ហានក្លា
កុំ ខ្លាច សត្រូវ យើង ឡើយ ណា៎ ឲ្យ ជន ទៀង ត្រង់ បាន ដឹង ថា
គ្រិស្ត យេស៊ូ បុត្រ ខ្ញុំ គ្រប់ គ្រង ហើយ បាន ទម្លាក់ ខ្មាំង មក ផែន ដី
មិន យូរ ទៀត នឹង ចាប់ ចង សាថាន ឲ្យ ជន រង គ្រោះ បាន សេរី។
(បន្ទរ)
កុំ ខ្លាច គេ ឡើយ អ្នក សំណព្វ ខ្ញុំ
ទោះ ពួក គេ អួត អាង យ៉ាង ណា
ខ្ញុំ នឹង រក្សា អស់ អ្នក ស្មោះ ត្រង់
ដូច រក្សា ការ ពារ នេត្រា។
២. ទោះ សត្រូវ មាន គ្នា ច្រើន យ៉ាង ណា ទោះ គេ ប្រមាថ ហើយ គំរាម
ទោះ គេ មាន ឧបាយ លាក់ លៀម រក បញ្ឆោត អ្នក ដែល ឥត ត្រៀម
ទ័ព ស្មោះ ត្រង់ ខ្ញុំ អើយ កុំ ខ្លាច ឡើយ ទោះ គេ បៀត បៀន យ៉ាង កោង កាច
ព្រោះ ខ្ញុំ នឹង ការ ពារ អ្នក ស្មោះ ត្រង់ លុះ ដល់ បាន ជោគ ជ័យ សម្រេច។
(បន្ទរ)
កុំ ខ្លាច គេ ឡើយ អ្នក សំណព្វ ខ្ញុំ
ទោះ ពួក គេ អួត អាង យ៉ាង ណា
ខ្ញុំ នឹង រក្សា អស់ អ្នក ស្មោះ ត្រង់
ដូច រក្សា ការ ពារ នេត្រា។
៣. កុំ ខ្លាច ខ្ញុំ ភ្លេច ឬ ចោល ឯ កា ខ្ញុំ ឲ្យ កម្លាំង និង ការ ពារ
ទោះ សត្រូវ សម្លាប់ ពាធា ក្ដី ស្លាប់ ខ្ញុំ ក៏ អាច រាំង រា
កុំ ខ្លាច អ្នក សម្លាប់ តែ រូប កាយ តែ ព្រលឹង មិន អាច ប្រហារ
ចូរ ស្មោះ ត្រង់ ដល់ ទី បំផុត ខ្ញុំ នឹង ជួយ អ្នក ឲ្យ បាន ជីវ៉ា។
(បន្ទរ)
កុំ ខ្លាច គេ ឡើយ អ្នក សំណព្វ ខ្ញុំ
ទោះ ពួក គេ អួត អាង យ៉ាង ណា
ខ្ញុំ នឹង រក្សា អស់ អ្នក ស្មោះ ត្រង់
ដូច រក្សា ការ ពារ នេត្រា៕
(សូមពិនិត្យបន្ថែម ចោ. ៣២:១០; នេហ. ៤:១៤; ទំនុក. ៥៩:១; ៨៣:២, ៣)