ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ១-៥
«ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា»
«នៅជាន់ក្រោយបង្អស់» |
គ្រាដែលយើងកំពុងរស់នៅ |
«ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា» |
ការគោរពប្រណិប័តន៍ពិតដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា |
«អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ» |
អ្នកដែលទទួលយកការគោរពប្រណិប័តន៍ពិត ជួបជុំគ្នាដោយសាមគ្គីភាព |
«ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា» |
អ្នកគោរពប្រណិប័តន៍ពិតអញ្ជើញអ្នកឯទៀតឲ្យចូលរួមជាមួយនឹងពួកគាត់ |
«ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ» |
តាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក ព្រះយេហូវ៉ាបង្ហាត់បង្រៀនយើង ហើយជួយយើងឲ្យដើរតាមផ្លូវរបស់លោក |
«ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ» |
អេសាយបានពណ៌នាអំពីការកែច្នៃគ្រឿងសស្ដ្រាវុធឲ្យទៅជាឧបករណ៍កសិកម្មវិញ។ នេះបញ្ជាក់ថារាស្ត្ររបស់ព្រះយេហូវ៉ានឹងខំប្រឹងធ្វើឲ្យមានសន្ដិភាព។ តើមានគ្រឿងសស្ដ្រាវុធអ្វីខ្លះនៅសម័យអេសាយ? |
‹ដាវទៅជាផាលនង្គ័ល› |
១ ផាលនង្គ័លគេប្រើសម្រាប់ភ្ជួរដី។ ផាលបានត្រូវធ្វើពីដែក។—១សាំ. ១៣:២០ |
‹លំពែងធ្វើជាដង្កាវវិញ› |
២ ដង្កាវប្រហែលមានផ្លែដែករាងកោង ដែលមានដងសម្រាប់កាន់។ ឧបករណ៍នេះប្រើសម្រាប់កាត់វល្លិរុក្ខជាតិ។—អេ. ១៨:៥ |