ចម្រៀងលេខ១៤៣
ពន្លឺក្នុងពិភពលោកងងឹត
(កូរិនថូសទី២ ៤:៦)
១. នៅ សម័យ ងងឹត ក្រៃ លែង នេះ
មាន ពន្លឺ ភ្លឺ សន្ធៅ
ដូច ថ្ងៃ រះ ជះ រស្មី ជា ថ្មី
ភាព ងងឹត នឹង ផុត ទៅ។
(បន្ទរ)
ដំណឹង យើង ដូច ពន្លឺ
ភ្លឺ ច្រាល ចេញ ពី ភាព ងងឹត
ផ្ដល់ សេចក្ដី សង្ឃឹម ពិត
ជួយ ឲ្យ មនុស្ស គ្រប់ យ៉ាង
មាន អនាគត ដ៏ ភ្លឺ ស្វាង
ចាក ភាព ងងឹត។
២. អ្នក ក្នុង ភាព ងងឹត ត្រូវ ដឹង ខ្លួន
ពេល វេលា សល់ តិច ទេ
យើង ផ្សាយ ឲ្យ មនុស្ស មាន សង្ឃឹម
និង សុំ ព្រះ ជួយ ពួក គេ។
(បន្ទរ)
ដំណឹង យើង ដូច ពន្លឺ
ភ្លឺ ច្រាល ចេញ ពី ភាព ងងឹត
ផ្ដល់ សេចក្ដី សង្ឃឹម ពិត
ជួយ ឲ្យ មនុស្ស គ្រប់ យ៉ាង
មាន អនាគត ដ៏ ភ្លឺ ស្វាង
ចាក ភាព ងងឹត៕
(សូមពិនិត្យបន្ថែម យ៉ូន. ៣:១៩; ៨:១២; រ៉ូម ១៣:១១, ១២; ១ពេ. ២:៩)