ចម្រៀងលេខ១៣៤
កូនៗជាអំណោយមកពីព្រះ
(ចម្រៀងសរសើរព្រះ ១២៧:៣-៥)
១. បុត្រធីតាជាអំណោយពីព្រះ
ចំពោះមាតានិងបិតាគ្រប់កាយា
ប្រៀបដូចសម្បត្តិលោកផ្ញើនឹងពួកគាត់
ពួកគាត់ត្រូវខំបីបាច់រក្សា
អំណោយនោះមកពីព្រះយេហូវ៉ា
ជារង្វាន់ឲ្យពួកគាត់ថែថួនស្រឡាញ់
លោកឲ្យការណែនាំមាតាបិតា
ដើម្បីចិញ្ចឹមអប់រំដោយប្រាជ្ញា។
(បន្ទរ)
អ្នកបានទទួលអំណោយដ៏ពិសិដ្ឋ
គឺបុត្រធីតាអ្នកត្រូវរក្សា
បង្ហាត់បង្រៀនអប់រំចិត្តគំនិត
ឲ្យតាមបណ្ដាំព្រះយេហូវ៉ា។
២. គ្រប់បង្គាប់នៃព្រះយេហូវ៉ា
ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច
អ្នកត្រូវប្រិតប្រៀនខំបង្រៀនកូនៗ
ជាភារកិច្ចអ្នកមិនត្រូវភ្លេច
និយាយប្រាប់កូនក្នុងកាលដើរតាមផ្លូវ
ក្នុងកាលអ្នកដេកនិងកាលអ្នកក្រោករាល់ថ្ងៃ
សូមឲ្យគេចាំជាយូរអង្វែងទៅ
សូមគេនៅស្មោះត្រង់បានពរថ្លាថ្លៃ។
(បន្ទរ)
អ្នកបានទទួលអំណោយដ៏ពិសិដ្ឋ
គឺបុត្រធីតាអ្នកត្រូវរក្សា
បង្ហាត់បង្រៀនអប់រំចិត្តគំនិត
ឲ្យតាមបណ្ដាំព្រះយេហូវ៉ា៕
(សូមពិនិត្យបន្ថែម បច. ៦:៦, ៧; អេភ. ៦:៤; ១ធី. ៤:១៦)