ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សកម្មភាព ៦-៨
ក្រុមជំនុំគ្រិស្តសាសនិកថ្មីបានត្រូវល្បងល
ស្ត្រីមេម៉ាយដែលនិយាយភាសាក្រិច និងទើបតែទទួលការជ្រមុជទឹកបានពន្យារពេលស្នាក់នៅក្រុងយេរូសាឡិម។ ពួកគេបានរងអំពើអយុត្ដិធម៌។ តើអំពើអយុត្ដិធម៌នេះបានធ្វើឲ្យពួកគេជំពប់ដួលឬទេ ឬតើពួកគេរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់ដើម្បីដោះស្រាយបញ្ហា?
ស្ទេផានបានត្រូវគេគប់នឹងដុំថ្ម ហើយក្រោយមកមានការបៀតបៀនយ៉ាងខ្លាំងដែលបានធ្វើឲ្យគ្រិស្តសាសនិកនៅក្រុមជំនុំក្រុងយេរូសាឡិមខ្ចាត់ខ្ចាយនៅតំបន់យូឌាទាំងមូល និងស្រុកសាម៉ារី។ នៅពេលនោះ តើពួកគេបានបន្ថយសកម្មភាពក្នុងកិច្ចបម្រើផ្សាយរបស់ពួកគេឬទេ?
ដោយមានជំនួយពីព្រះយេហូវ៉ា ក្រុមជំនុំគ្រិស្តសាសនិកថ្មីបានស៊ូទ្រាំនឹងការពិបាក ហើយបន្តរីកចម្រើន។—សកម្ម. ៦:៧; ៨:៤
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំកំពុងប្រឈមមុខនឹងទុក្ខលំបាកយ៉ាងដូចម្ដេច?›