របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ របៀបឈប់បង្រៀនសិស្សគម្ពីរដែលមិនរីកចម្រើន
ហេតុអ្វីសំខាន់: មនុស្សត្រូវហៅរកនាមរបស់ព្រះយេហូវ៉ាដើម្បីទទួលសេចក្ដីសង្គ្រោះ។ (រ៉ូម ១០:១៣, ១៤) ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ដែលយល់ព្រមសិក្សាគម្ពីរចង់រស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ានោះទេ។ យើងចង់ប្រើពេលវេលាដ៏មានតម្លៃរបស់យើងឲ្យមានប្រយោជន៍ច្រើនបំផុតក្នុងកិច្ចបម្រើផ្សាយ ដោយជួយពួកអ្នកដែលពិតជាចង់ធ្វើការផ្លាស់ប្ដូរក្នុងជីវិតដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា។ បើក្រោយមួយរយៈពេលល្មមហើយ សិស្សគម្ពីរមិនរីកចម្រើនទេ នោះគឺជាការឈ្លាសវៃឲ្យយើងឈប់បង្រៀន ហើយប្រើពេលវេលារបស់យើងដើម្បីជួយពួកអ្នកដែលព្រះយេហូវ៉ាបានទាញនាំមកឯលោកនិងអង្គការរបស់លោក។ (យ៉ូន. ៦:៤៤) មែនហើយ បើក្រោយមក បុគ្គលនោះធ្វើការផ្លាស់ប្ដូរខ្លះៗ ហើយបង្ហាញថាគាត់«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់» នោះយើងសប្បាយចិត្តនឹងបន្តសិក្សាគម្ពីរជាមួយនឹងគាត់។—សកម្ម. ១៣:៤៨
របៀបអនុវត្ត:
សរសើរសិស្សគម្ពីរដែលគាត់ចង់ទទួលចំណេះត្រឹមត្រូវ។—១ធី. ២:៤
លើកបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើតាមអ្វីដែលគាត់បានរៀន។—លូក. ៦:៤៦-៤៩
សូមពិភាក្សាដោយពាក្យសម្ដីស្លូតបូតអំពីឧទាហរណ៍របស់លោកយេស៊ូអំពីអ្នកសាបព្រោះ រួចសុំគាត់ឲ្យគិតអំពីអ្វីដែលប្រហែលជាធ្វើឲ្យគាត់ស្ទាក់ស្ទើរ។—ម៉ាថ ១៣:១៨-២៣
ពន្យល់ដោយប៉ិនប្រសប់អំពីមូលហេតុដែលអ្នកឈប់ការសិក្សាគម្ពីរ
ប្រាប់គាត់ថាអ្នកនឹងទៅជួបគាត់យូរៗម្ដងដើម្បីលើកទឹកចិត្តគាត់ ហើយថាគាត់អាចបន្តការសិក្សានៅថ្ងៃខាងមុខបានបើគាត់រីកចម្រើន
សូមទស្សនាវីដេអូ រួចមកឆ្លើយសំណួរដូចតទៅ៖
ក្នុងការសន្ទនានេះ តើអ្វីបង្ហាញថាសិស្សនោះមិនរីកចម្រើន?
តើតាមរបៀបណាអ្នកផ្សាយជួយសិស្សគម្ពីរឲ្យយល់ថាគាត់ត្រូវធ្វើការផ្លាស់ប្ដូរ?
តើតាមរបៀបណាអ្នកផ្សាយបានទុកឱកាសឲ្យសិស្សអាចបន្តការសិក្សានៅថ្ងៃក្រោយទៀតបាន?