បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ៧ ទំ. ១០
  • ព័ត៌មានត្រឹមត្រូវនិងនាំឲ្យជឿជាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព័ត៌មានត្រឹមត្រូវនិងនាំឲ្យជឿជាក់
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • របៀបប្រើសំណួរ
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ៧ ទំ. ១០

ចំណុច​ហាត់​រៀន​ទី​៧

ព័ត៌មាន​ត្រឹម​ត្រូវ​និង​នាំ​ឲ្យ​ជឿ​ជាក់

បទគម្ពីរ

លូកា ១:៣

សេចក្ដី​សង្ខេប: សូម​ប្រើ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ។

របៀប​អនុវត្ត:

  • ប្រើ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ សូម​ពន្យល់​ដោយ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ ហើយ​អាន​ពី​បណ្ដាំ​នោះ​ពេល​ដែល​អាច​ធ្វើ​បាន។ បើ​អ្នក​និយាយ​អំពី​រឿង​វិទ្យា​សាស្ត្រ សារ​ព័ត៌មាន បទ​ពិសោធន៍ ឬ​ភ័ស្តុតាង​ឯ​ទៀត សូម​មើល​ទុក​ជា​មុន​ថា​ព័ត៌មាន​នោះ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ថ្មី​បំផុត។

  • ប្រើ​ប្រភព​ព័ត៌មាន​យ៉ាង​ត្រឹម​ត្រូវ។ ពន្យល់​បទ​គម្ពីរ​ស្រប​តាម​ខ​មុន​និង​ខ​ក្រោយ​បទ​គម្ពីរ​នោះ ស្រប​តាម​សេចក្ដី​បង្រៀន​របស់​គម្ពីរ​ទាំង​មូល និង​ស្រប​តាម​សៀវភៅ​ផ្សេង​ៗ​របស់​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​) សូម​ប្រើ​ប្រភព​ព័ត៌មាន​របស់​ពិភព​លោក​យ៉ាង​ត្រឹម​ត្រូវ​ដោយ​មិន​កែ​អត្ថន័យ​ដើម ឬ​បក​ស្រាយ​ខុស​ពី​គោល​ដៅ​របស់​អ្នក​និពន្ធ។

    យោបល់ល្អ

    កុំ​និយាយ​ពន្លើស​ការ​ពិត​ឬ​ពន្លើស​តួ​លេខ។ សូម​ប្រយ័ត្ន​កុំ​និយាយ​ដោយ​ប្ដូរ​ពាក្យ​«​មនុស្ស​ខ្លះ​»​ ទៅ​ជា​«​មនុស្ស​ភាគ​ច្រើន​»​ ពាក្យ​«​ជួន​កាល​»​ ទៅ​ជា​«​តែង​តែ​»​ និង​ពាក្យ​«​ប្រហែល​»​ ទៅ​ជា​«​មុខ​តែ ឬ​គង់​តែ​»។

  • វែក​ញែក​ភ័ស្តុតាង។ ក្រោយ​អាន​បទ​គម្ពីរ​ឬ​បញ្ជាក់​ប្រភព​ព័ត៌មាន​ណា​មួយ សូម​សួរ​សំណួរ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ចិត្ត ឬ​លើក​ឧទាហរណ៍​ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង។

ក្នុង​កិច្ច​បម្រើ​ផ្សាយ

កាល​ដែល​អ្នក​រៀប​ចំ​ទៅ​ផ្សព្វ​ផ្សាយ សូម​គិត​អំពី​សំណួរ​ដែល​អ្នក​ស្ដាប់​ប្រហែល​នឹង​សួរ ហើយ​ស្រាវ​ជ្រាវ​របៀប​ដែល​អ្នក​អាច​ឆ្លើយ​សំណួរ​នោះ។ បើ​អ្នក​ស្ដាប់​លើក​សំណួរ​ដែល​អ្នក​មិន​ចេះ​ឆ្លើយ សូម​ប្រាប់​គាត់​ថា​អ្នក​នឹង​ព្យាយាម​រក​ចម្លើយ ហើយ​នឹង​ត្រឡប់​មក​វិញ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក