ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែវិច្ឆិកា
it-1-E ទំ. ៨៦២ វ. ៥
ការអភ័យទោស
ការអធិដ្ឋានសុំឲ្យព្រះអភ័យទោសឲ្យអ្នកឯទៀត សូម្បីតែឲ្យក្រុមជំនុំទាំងមូល នោះមិនមែនជាអ្វីខុសទេ។ ម៉ូសេបានធ្វើដូច្នេះសម្រាប់ប្រជាជាតិអ៊ីស្រាអែល ដោយសារភាពអំពើខុសឆ្គងរបស់ប្រជាជាតិ សុំការអភ័យទោស ហើយព្រះយេហូវ៉ាបានអភ័យទោសឲ្យពួកគេ។ (ជន. ១៤:១៩, ២០) ម្យ៉ាងទៀត នៅឯពិធីសម្ពោធវិហារ សាឡូម៉ូនបានអធិដ្ឋានសុំព្រះយេហូវ៉ាអភ័យទោសឲ្យបណ្ដាជនពេលពួកគេធ្វើខុស ហើយវិលត្រឡប់មកលោកវិញ។ (១ព. ៨:៣០, ៣៣-៤០, ៤៦-៥២) អែសរ៉ាតំណាងជនជាតិយូដាដែលបានមកស្រុកវិញ ក្នុងការអធិដ្ឋានសារភាពជាសាធារណៈអំពីអំពើខុសឆ្គងរបស់ពួកគេ។ សេចក្ដីអធិដ្ឋាន និងការដាស់តឿនដ៏កក់ក្ដៅរបស់គាត់បាននាំឲ្យបណ្ដាជនចាត់វិធានការដើម្បីទទួលការអភ័យទោសពីព្រះយេហូវ៉ា។ (អែស. ៩:១៣–១០:៤, ១០-១៩, ៤៤) យ៉ាកុបបានលើកទឹកចិត្តពួកអ្នកដែលឈឺឬលែងមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ឲ្យហៅបុរសចាស់ទុំក្នុងក្រុមជំនុំ ហើយ«ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស»។ (យ៉ា. ៥:១៤-១៦) ក៏ប៉ុន្តែ មាន«ការខុសឆ្គងមួយដែលនាំឲ្យមានទោសដល់ស្លាប់»។ អំពើខុសឆ្គងនោះជាអំពើខុសឆ្គងប្រឆាំងនឹងសកម្មពលបរិសុទ្ធ ហើយប្រព្រឹត្តដោយចេតនា។ អំពើខុសឆ្គងនេះមិនអាចទទួលការអភ័យទោសបានទេ។ គ្រិស្តសាសនិកម្នាក់មិនគួរអធិដ្ឋានឲ្យអ្នកដែលធ្វើអំពើខុសឆ្គងបែបនោះឡើយ។—១យ៉ូន. ៥:១៦; ម៉ាថ. ១២:៣១; ហេ. ១០:២៦, ២៧
ថ្ងៃទី១១-១៧ ខែវិច្ឆិកា
it-2-E ទំ. ២៧៩
ការជប់លៀងសំណេះសំណាលគ្នា
គម្ពីរមិនរៀបរាប់អំពីការជប់លៀងសំណេះសំណាលគ្នាទេ ហើយក៏មិនបញ្ជាក់ថាធ្វើពិធីជប់លៀងនោះញឹកញាប់ប៉ុន្មានដែរ។ (យូ. ១២) លោកយេស៊ូគ្រិស្តមិនបានបង្គាប់ឲ្យធ្វើពិធីជប់លៀងសំណេះសំណាលគ្នាទេ ហើយពួកសាវ័កក៏មិនបានប្រាប់ដែរ។ តាមមើលទៅពិធីជប់លៀងនោះមិនបានត្រូវចាត់ទុកជាពិធីដែលចាំបាច់ ឬត្រូវធ្វើជារៀងរហូតនោះឡើយ។ អ្នកខ្លះនិយាយថា ពិធីជប់លៀងនោះធ្វើដោយគ្រិស្តសាសនិកដែលមានជីវភាពធូរធារ ដើម្បីអញ្ជើញគ្រិស្តសាសនិកគ្នីគ្នាដែលក្រីក្រ។ ក្នុងពិធីនោះ កូនកំព្រា ស្ត្រីមេម៉ាយ អ្នកមាន និងអ្នកមានមធ្យមបានបរិភោគនៅតុជាមួយគ្នាជាបងប្អូនរួមជំនឿ។
it-2-E ទំ. ៨១៦
ផ្ទាំងថ្ម
តាមមើលទៅពាក្យភាសាក្រិចមួយទៀត ស្ពីឡាស សំដៅទៅលើផ្ទាំងថ្មឬថ្មប៉ប្រះទឹកដែលនៅក្រោមផ្ទៃទឹក។ យូដាសបានប្រើពាក្យនេះដើម្បីរៀបរាប់អំពីពួកបុរសមួយចំនួនដែលបានជ្រៀតចូលទៅក្នុងក្រុមជំនុំដោយមានបំណងចិត្តខូចអាក្រក់។ ដូចផ្ទាំងថ្មនៅក្រោមផ្ទៃទឹកដែលបង្កគ្រោះថ្នាក់ដល់សំពៅ នោះពួកបុរសទាំងនោះបង្កគ្រោះថ្នាក់ដល់អ្នកឯទៀតក្នុងក្រុមជំនុំ។ យូដាសនិយាយអំពីពួកគេថា៖ «ពួកគេគឺដូចជាផ្ទាំងថ្មនៅក្រោមផ្ទៃទឹក ពេលដែលគេជប់លៀងសំណេះសំណាលជាមួយនឹងអ្នករាល់គ្នា»។—យូ. ១២
ថ្ងៃទី២៥ ខែវិច្ឆិកា–ថ្ងៃទី១ ខែធ្នូ
wp១៧.៣-E ទំ. ៤ វ. ៣
តើអ្នកជិះសេះបួននាក់គឺជាអ្នកណាខ្លះ?
តើអ្នកជិះសេះសម្បុរសជាអ្នកណា? អត្តសញ្ញាណរបស់គាត់គឺមាននៅក្នុងសៀវភៅដដែល គឺសៀវភៅការបើកបង្ហាញ ដែលក្រោយមកបង្ហាញឲ្យដឹងថាអ្នកជិះសេះនេះជា«បណ្ដាំរបស់ព្រះ»។ (បប. ១៩:១១-១៣) បណ្ដាំរបស់ព្រះជាឋានៈរបស់លោកយេស៊ូគ្រិស្ត ព្រោះលោកមានតួនាទីជាអ្នកនាំពាក្យរបស់ព្រះ។ (យ៉ូន. ១:១, ១៤) បន្ថែមទៅទៀត លោកបានត្រូវហៅថា«ស្តេចលើស្តេចទាំងអស់ និងម្ចាស់លើម្ចាស់ទាំងអស់» ហើយត្រូវរៀបរាប់ថា«គួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់»ដែរ។ (បប. ១៩:១៦) ច្បាស់ណាស់ លោកមានអំណាចជាស្តេចដ៏អង់អាច ហើយលោកមិនប្រើអំណាចរបស់លោកក្នុងផ្លូវខុសឬដោយមិនត្រឹមត្រូវនោះឡើយ។ ប៉ុន្តែ នេះនាំឲ្យមានសំណួរខ្លះថែមទៀត។
wp១៧.៣-E ទំ. ៤ វ. ៥
តើអ្នកជិះសេះបួននាក់គឺជាអ្នកណាខ្លះ?
តើនៅពេលណាអ្នកជិះសេះបានចាប់ផ្ដើមជិះសេះរបស់ខ្លួន? សូមកត់សម្គាល់ថាអ្នកជិះសេះទី១ គឺលោកយេស៊ូ។ លោកបានចាប់ផ្ដើមជិះសេះរបស់ខ្លួននៅពេលដែលលោកទទួលមកុដ។ (បប. ៦:២) តើពេលណាលោកពាក់មកុដជាស្តេចនៅស្ថានសួគ៌? គឺមិនមែនពេលដែលលោកត្រឡប់ទៅស្ថានសួគ៌ក្រោយស្លាប់នោះទេ។ គម្ពីរបង្ហាញថា លោកត្រូវរង់ចាំអស់មួយរយៈ។ (ហេ. ១០:១២, ១៣) លោកយេស៊ូបានឲ្យសញ្ញាសម្គាល់ដល់អ្នកកាន់តាមលោកអំពីទីបញ្ចប់នៃរយៈពេលរង់ចាំនោះ និងពេលចាប់ផ្ដើមការគ្រប់គ្រងរបស់លោកនៅស្ថានសួគ៌។ លោកមានប្រសាសន៍ថានៅពេលដែលលោកចាប់ផ្ដើមគ្រប់គ្រង ស្ថានភាពពិភពលោកនឹងប្រែក្លាយទៅជាអាក្រក់ទៅ ដូចជាសង្គ្រាម ការអត់ឃ្លាន និងរោគរាតត្បាត។ (ម៉ាថ. ២៤:៣, ៧; លូក. ២១:១០, ១១) មិនយូរក្រោយពីសង្គ្រាមលោកលើកទី១ផ្ទុះឡើងនៅឆ្នាំ១៩១៤ ឆ្នាំនោះបង្ហាញថាមនុស្សជាតិបានឈានចូលក្នុងគ្រាប្រវត្ដិសាស្ត្រមួយដ៏លំបាក ដែលគម្ពីរហៅថា«គ្រាចុងក្រោយបង្អស់»។—២ធី. ៣:១-៥
wp១៧.៣-E ទំ. ៥ វ. ២
តើអ្នកជិះសេះបួននាក់គឺជាអ្នកណាខ្លះ?
អ្នកជិះសេះនេះជាតំណាងសង្គ្រាម។ សូមកត់សម្គាល់ថាគាត់ដកសន្ដិភាពចេញពីប្រជាជាតិនានា តែមិនមែនប្រជាជាតិពីរបីទេ គឺប្រជាជាតិនៅផែនដីទាំងមូល។ នៅឆ្នាំ១៩១៤ គឺជាលើកទី១នៃប្រវត្ដិសាស្ត្រដែលមានសង្គ្រាមទូទាំងពិភពលោក។ បន្ទាប់ពីនោះ មានសង្គ្រាមលោកលើកទី២ ដែលមានការបំផ្លិចបំផ្លាញច្រើនជាងនោះទៅទៀត។ អ្នកខ្លះប៉ាន់ស្មានថាចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនានានិងការច្បាំងគ្នាតាំងពីឆ្នាំ១៩១៤ សរុបទាំងអស់គឺមានចំនួនជាង១០០លាននាក់! លើសពីនោះ ក៏មានអ្នកផ្សេងទៀតរងទុក្ខវេទនានិងរងរបួសច្រើនរាប់មិនអស់។
wp១៧.៣-E ទំ. ៥ វ. ៤-៥
តើអ្នកជិះសេះបួននាក់គឺជាអ្នកណាខ្លះ?
«មើល! ខ្ញុំឃើញសេះមួយសម្បុរខ្មៅ ហើយអ្នកដែលជិះសេះនោះមានជញ្ជីងនៅដៃ។ រួចមក ខ្ញុំឮសំឡេងមួយហាក់ដូចជាចេញពីចំណោមចេរូប៊ីនទាំងបួនថា៖ ‹ស្រូវសាលីមួយលីត្រតម្លៃមួយឌីណារី ហើយស្រូវបីលីត្រតម្លៃមួយឌីណារី ហើយកុំប៉ះពាល់ប្រេងអូលីវឬស្រាទំពាំងបាយជូរឡើយ›»។—បប. ៦:៥, ៦
អ្នកជិះសេះនេះជាតំណាងការអត់ឃ្លាន។ យើងស្រមៃឃើញមានការខ្វះខាតអាហារជាខ្លាំង ដល់ម្ល៉េះដែលស្រូវសាលីមួយលីត្រមានតម្លៃមួយឌីណារី។ មួយឌីណារីស្មើនឹងប្រាក់ឈ្នួលមួយថ្ងៃនៅសតវត្សរ៍ទី១! (ម៉ាថ. ២០:២) មួយឌីណារីនេះអាចទិញស្រូវបាលីបីលីត្រ ជាស្រូវដែលអន់ជាងស្រូវសាលី។ តើអាចផ្គត់ផ្គង់ក្រុមគ្រួសារធំបានយ៉ាងដូចម្ដេចទៅ? មនុស្សបានត្រូវព្រមានកុំឲ្យខ្ជះខ្ជាយអាហារប្រចាំថ្ងៃ ដែលតំណាងយ៉ាងត្រឹមត្រូវដោយអាហារដ៏ចាំបាច់នៅគ្រានោះគឺប្រេងអូលីវនិងស្រាទំពាំងបាយជូរ។
wp១៧.៣-E ទំ. ៥ វ. ៨-១០
តើអ្នកជិះសេះបួននាក់គឺជាអ្នកណាខ្លះ?
អ្នកជិះសេះទី៤ជាតំណាងសេចក្ដីស្លាប់ សេចក្ដីវេទនានិងគ្រោះថ្នាក់ផ្សេងៗ។ មិនយូរក្រោយពីឆ្នាំ១៩១៤ មានជំងឺគ្រុនផ្ដាសាយអេស្ប៉ាញ៉ុលដែលបានសម្លាប់មនុស្សអស់រាប់រយលាននាក់ ហើយប្រហែលជាមនុស្សប្រមាណ៥០០លាននាក់បានឆ្លង គឺមានម្នាក់ក្នុងចំណោមបីនាក់បានរួចជីវិត!
ប៉ុន្តែ ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញ៉ុលមិនមែនជាជំងឺចុងក្រោយទេ។ ពួកអ្នកជំនាញប៉ាន់ស្មានថាមនុស្សរាប់រយលាននាក់បានស្លាប់ដោយជំងឺអុតធំក្នុងអំឡុងសតវត្សរ៍ទី២០។ រហូតដល់សព្វថ្ងៃនេះ មនុស្សរាប់លាននាក់បានស្លាប់ដោយជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ទោះជាមានការរីកចម្រើនខាងផ្នែកវេជ្ជសាស្ត្រក៏ដោយ។
ទោះជាដោយសារសង្គ្រាម ការអត់ឃ្លាន ឬទុក្ខវេទនាក្ដី លទ្ធផលគឺស្លាប់ដូចគ្នា។ ផ្នូរបានត្របាក់លេបជនរងគ្រោះដោយឥតត្រាប្រណី ហើយគ្មានសេចក្ដីសង្ឃឹមឡើយ។
re-E ទំ. ៧៦-៧៧ វ. ៨
ភាពរុងរឿងអស្ចារ្យនៃបល្ល័ង្ករបស់ព្រះយេហូវ៉ា
៨ យ៉ូហានបានដឹងថាពួកសង្ឃបានត្រូវតែងតាំងឲ្យបម្រើនៅក្នុងត្រសាលរបស់ព្រះនៅសម័យបុរាណ។ ដូច្នេះ គាត់ប្រហែលជាភ្ញាក់ផ្អើលពេលឃើញអ្វីដែលគាត់បានរៀបរាប់ក្រោយមកថា៖ «មានបល្ល័ង្កម្ភៃបួនទៀតនៅជុំវិញបល្ល័ង្កនោះ ហើយមានអ្នកចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះ។ អ្នកចាស់ទុំទាំងនោះមានសម្លៀកបំពាក់ក្រៅពណ៌ស ហើយពាក់មកុដមាសលើក្បាល»។ (បប. ៤:៤) ត្រូវហើយ ជាជាងមានពួកសង្ឃ មានពួកអ្នកចាស់ទុំ២៤នាក់ដែលពាក់មកុដនិងអង្គុយលើបល្ល័ង្កដូចស្តេច។ តើពួកអ្នកចាស់ទុំទាំងនេះជាអ្នកណា? ពួកគាត់គឺជាគ្រិស្តសាសនិកដែលព្រះបានរើសតាំង ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រមទាំងបានទទួលភារកិច្ចដែលព្រះយេហូវ៉ាបានសន្យាប្រគល់ឲ្យនៅស្ថានសួគ៌។ តើយើងដឹងយ៉ាងដូចម្ដេច?
re-E ទំ. ៨០ វ. ១៩
ភាពរុងរឿងអស្ចារ្យនៃបល្ល័ង្ករបស់ព្រះយេហូវ៉ា
១៩ តើបុគ្គលវិញ្ញាណទាំងនេះតំណាងអ្វី? អ្នកប្រកាសទំនាយម្នាក់ទៀតឈ្មោះអេសេគាលបានឃើញអ្វីមួយក្នុងគំនិតដែលអាចជួយយើងរកឃើញចម្លើយចំពោះសំណួរនេះ។ អេសេគាលបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កនៅលើរទេះដែលនៅស្ថានសួគ៌ ហើយមានតួមានជីវិត៤រូបដែលមានលក្ខណៈស្រដៀងនឹងអ្វីដែលយ៉ូហានបានរៀបរាប់។ (អេស. ១:៥-១១, ២២-២៨) ក្រោយមក អេសេគាលបានឃើញបល្ល័ង្កលើរទេះជាមួយនឹងតួមានជីវិត៤រូប។ តែពេលនោះ គាត់បានសំដៅទៅតួមានជីវិត៤រូបថាចេរូប៊ីន។ (អេស. ១០:៩-១៥) បុគ្គលវិញ្ញាណបួនរូបដែលយ៉ូហានបានឃើញ ច្បាស់ជាតំណាងចេរូប៊ីនច្រើនរូបរបស់ព្រះ។ ពួកគាត់មានឋានៈខ្ពស់ក្នុងអង្គការរបស់លោក។ យ៉ូហាននឹងមិនគិតថាការឃើញចេរូប៊ីននៅក្បែរព្រះយេហូវ៉ាជារឿងចម្លែកនោះទេ ព្រោះក្នុងត្រសាលរបស់ព្រះនៅសម័យបុរាណ ក៏មានចេរូប៊ីនពីររូបដែលបានត្រូវដាក់នៅលើហឹបនៃកិច្ចព្រមព្រៀង ដែលជាតំណាងបល្ល័ង្ករបស់ព្រះយេហូវ៉ា។ នៅកណ្ដាលចេរូប៊ីនទាំងពីរនោះ មានសំឡេងព្រះយេហូវ៉ាចេញបង្គាប់ទៅប្រជាជាតិអ៊ីស្រាអែល។—និក្ខ. ២៥:២២; ទំនុក. ៨០:១
cf-E ទំ. ៣៦ វ. ៥-៦
«មើល! លោកដែលជាតោពីកុលសម្ព័ន្ធយូដា»
៥ សត្វតោច្រើនតែទាក់ទងនឹងចិត្តក្លាហាន។ តើអ្នកធ្លាប់ឈរប្រទល់មុខជាមួយនឹងតោឈ្មោលពេញវ័យទេ? អ្នកប្រហែលជាធ្លាប់ឃើញនៅសួនសត្វ ហើយទំនងជាមានសុវត្ថិភាពពេលមានអ្វីមួយខណ្ឌរវាងអ្នកនិងតោនោះ។ បទពិសោធន៍បែបនោះ ប្រហែលជាគួរឲ្យខ្លាចណាស់។ កាលដែលអ្នកសម្លឹងមើលសត្វដ៏ខ្លាំងក្លានិងធំបែបនេះ ហើយវាសម្លឹងមើលអ្នកវិញយ៉ាងមាំ អ្នកមិនអាចស្រមៃគិតថាវានឹងរត់ដោយភ័យខ្លាចពីអ្វីឡើយ។ គម្ពីររៀបរាប់អំពី«សិង្ហ១ជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ»។ (សុភ. ៣០:៣០) នេះហើយជាចិត្តក្លាហានរបស់គ្រិស្ត។
៦ សូមយើងពិចារណារបៀបដែលលោកយេស៊ូបង្ហាញចិត្តក្លាហានដូចជាសត្វតោតាមរបៀបបីយ៉ាង គឺក្នុងការកាន់ជំហរខាងសេចក្ដីពិត ការកាន់ខ្ជាប់យុត្ដិធម៌ និងពេលប្រឈមមុខនឹងការប្រឆាំង។ យើងក៏នឹងពិចារណាផងដែរ អំពីរបៀបដែលយើងទាំងអស់គ្នាអាចយកតម្រាប់តាមលោកយេស៊ូក្នុងការបង្ហាញចិត្តក្លាហាន ទោះជាយើងមានឬមិនមានចិត្តក្លាហានតាំងពីកំណើតក៏ដោយ។