បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr19 វិច្ឆិកា ទំ. ១-៣
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១១​-​១៧ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា–ថ្ងៃ​ទី១ ខែ​ធ្នូ
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
mwbr19 វិច្ឆិកា ទំ. ១-៣

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា

it​-​1​-​E ទំ. ៨៦២ វ. ៥

ការ​អភ័យ​ទោស

ការ​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត សូម្បី​តែ​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល នោះ​មិន​មែន​ជា​អ្វី​ខុស​ទេ។ ម៉ូសេ​បាន​ធ្វើ​ដូច្នេះ​សម្រាប់​ប្រជា​ជាតិ​អ៊ីស្រាអែល ដោយ​សារភាព​អំពើ​ខុស​ឆ្គង​របស់​ប្រជា​ជាតិ សុំ​ការ​អភ័យ​ទោស ហើយ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ។ (​ជន. ១៤:១៩, ២០​) ម្យ៉ាង​ទៀត នៅ​ឯ​ពិធី​សម្ពោធ​វិហារ សាឡូម៉ូន​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​បណ្ដា​ជន​ពេល​ពួក​គេ​ធ្វើ​ខុស ហើយ​វិល​ត្រឡប់​មក​លោក​វិញ។ (​១ព. ៨:៣០, ៣៣​-​៤០, ៤៦​-​៥២​) អែសរ៉ា​តំណាង​ជន​ជាតិ​យូដា​ដែល​បាន​មក​ស្រុក​វិញ ក្នុង​ការ​អធិដ្ឋាន​សារភាព​ជា​សាធារណៈ​អំពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។ សេចក្ដី​អធិដ្ឋាន និង​ការ​ដាស់​តឿន​ដ៏​កក់​ក្ដៅ​របស់​គាត់​បាន​នាំ​ឲ្យ​បណ្ដា​ជន​ចាត់​វិធានការ​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ (​អែស. ៩:១៣–១០:៤, ១០​-​១៩, ៤៤​) យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​ឈឺ​ឬ​លែង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ឲ្យ​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ហើយ​«​ប្រសិន​បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ទទួល​ការ​អភ័យ​ទោស​»។ (​យ៉ា. ៥:១៤​-​១៦​) ក៏​ប៉ុន្តែ មាន​«​ការ​ខុស​ឆ្គង​មួយ​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​»។ អំពើ​ខុស​ឆ្គង​នោះ​ជា​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​សកម្មពល​បរិសុទ្ធ ហើយ​ប្រព្រឹត្ត​ដោយ​ចេតនា។ អំពើ​ខុស​ឆ្គង​នេះ​មិន​អាច​ទទួល​ការ​អភ័យ​ទោស​បាន​ទេ។ គ្រិស្ត​សាសនិក​ម្នាក់​មិន​គួរ​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​បែប​នោះ​ឡើយ។—១យ៉ូន. ៥:១៦; ម៉ាថ. ១២:៣១; ហេ. ១០:២៦, ២៧

ថ្ងៃ​ទី​១១​-​១៧ ខែ​វិច្ឆិកា

it​-​2​-​E ទំ. ២៧៩

ការ​ជប់​លៀង​សំណេះសំណាល​គ្នា

គម្ពីរ​មិន​រៀប​រាប់​អំពី​ការ​ជប់​លៀង​សំណេះសំណាល​គ្នា​ទេ ហើយ​ក៏​មិន​បញ្ជាក់​ថា​ធ្វើ​ពិធី​ជប់​លៀង​នោះ​ញឹក​ញាប់​ប៉ុន្មាន​ដែរ។ (​យូ. ១២​) លោក​យេស៊ូ​គ្រិស្ត​មិន​បាន​បង្គាប់​ឲ្យ​ធ្វើ​ពិធី​ជប់​លៀង​សំណេះសំណាល​គ្នា​ទេ ហើយ​ពួក​សាវ័ក​ក៏​មិន​បាន​ប្រាប់​ដែរ។ តាម​មើល​ទៅ​ពិធី​ជប់​លៀង​នោះ​មិន​បាន​ត្រូវ​ចាត់​ទុក​ជា​ពិធី​ដែល​ចាំ​បាច់ ឬ​ត្រូវ​ធ្វើ​ជា​រៀង​រហូត​នោះ​ឡើយ។ អ្នក​ខ្លះ​និយាយ​ថា ពិធី​ជប់​លៀង​នោះ​ធ្វើ​ដោយ​គ្រិស្ត​សាសនិក​ដែល​មាន​ជីវភាព​ធូរ​ធារ ដើម្បី​អញ្ជើញ​គ្រិស្ត​សាសនិក​គ្នី​គ្នា​ដែល​ក្រី​ក្រ។ ក្នុង​ពិធី​នោះ កូន​កំព្រា ស្ត្រី​មេ​ម៉ាយ អ្នក​មាន និង​អ្នក​មាន​មធ្យម​បាន​បរិភោគ​នៅ​តុ​ជា​មួយ​គ្នា​ជា​បង​ប្អូន​រួម​ជំនឿ។

it​-​2​-​E ទំ. ៨១៦

ផ្ទាំង​ថ្ម

តាម​មើល​ទៅ​ពាក្យ​ភាសា​ក្រិច​មួយ​ទៀត ស្ពីឡាស សំដៅ​ទៅ​លើ​ផ្ទាំង​ថ្ម​ឬ​ថ្ម​ប៉ប្រះ​ទឹក​ដែល​នៅ​ក្រោម​ផ្ទៃ​ទឹក។ យូដាស​បាន​ប្រើ​ពាក្យ​នេះ​ដើម្បី​រៀប​រាប់​អំពី​ពួក​បុរស​មួយ​ចំនួន​ដែល​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​ដោយ​មាន​បំណង​ចិត្ត​ខូច​អាក្រក់។ ដូច​ផ្ទាំង​ថ្ម​នៅ​ក្រោម​ផ្ទៃ​ទឹក​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សំពៅ នោះ​ពួក​បុរស​ទាំង​នោះ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ យូដាស​និយាយ​អំពី​ពួក​គេ​ថា​៖ ​«​ពួក​គេ​គឺ​ដូច​ជា​ផ្ទាំង​ថ្ម​នៅ​ក្រោម​ផ្ទៃ​ទឹក ពេល​ដែល​គេ​ជប់​លៀង​សំណេះសំណាល​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។—យូ. ១២

ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា–ថ្ងៃ​ទី១ ខែ​ធ្នូ

wp​១៧.៣​-​E ទំ. ៤ វ. ៣

តើ​អ្នក​ជិះ​សេះ​បួន​នាក់​គឺ​ជា​អ្នក​ណា​ខ្លះ?

តើ​អ្នក​ជិះ​សេះ​សម្បុរ​ស​ជា​អ្នក​ណា? អត្តសញ្ញាណ​របស់​គាត់​គឺ​មាន​នៅ​ក្នុង​សៀវភៅ​ដដែល គឺ​សៀវភៅ​ការ​បើក​បង្ហាញ ដែល​ក្រោយ​មក​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ជិះ​សេះ​នេះ​ជា​«​បណ្ដាំ​របស់​ព្រះ​»។ (​បប. ១៩:១១​-​១៣​) បណ្ដាំ​របស់​ព្រះ​ជា​ឋានៈ​របស់​លោក​យេស៊ូ​គ្រិស្ត ព្រោះ​លោក​មាន​តួនាទី​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ។ (​យ៉ូន. ១:១, ១៤​) បន្ថែម​ទៅ​ទៀត លោក​បាន​ត្រូវ​ហៅ​ថា​«​ស្តេច​លើ​ស្តេច​ទាំង​អស់ និង​ម្ចាស់​លើ​ម្ចាស់​ទាំង​អស់​»​ ហើយ​ត្រូវ​រៀប​រាប់​ថា​«​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់​»​ដែរ។ (​បប. ១៩:១៦​) ច្បាស់​ណាស់ លោក​មាន​អំណាច​ជា​ស្តេច​ដ៏​អង់អាច ហើយ​លោក​មិន​ប្រើ​អំណាច​របស់​លោក​ក្នុង​ផ្លូវ​ខុស​ឬ​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ប៉ុន្តែ នេះ​នាំ​ឲ្យ​មាន​សំណួរ​ខ្លះ​ថែម​ទៀត។

wp​១៧.៣​-​E ទំ. ៤ វ. ៥

តើ​អ្នក​ជិះ​សេះ​បួន​នាក់​គឺ​ជា​អ្នក​ណា​ខ្លះ?

តើ​នៅ​ពេល​ណា​អ្នក​ជិះ​សេះ​បាន​ចាប់​ផ្ដើម​ជិះ​សេះ​របស់​ខ្លួន? សូម​កត់​សម្គាល់​ថា​អ្នក​ជិះ​សេះ​ទី១ គឺ​លោក​យេស៊ូ។ លោក​បាន​ចាប់ផ្ដើម​ជិះ​សេះ​របស់​ខ្លួន​នៅ​ពេល​ដែល​លោក​ទទួល​មកុដ។ (​បប. ៦:២​) តើ​ពេល​ណា​លោក​ពាក់​មកុដ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌? គឺ​មិន​មែន​ពេល​ដែល​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​ក្រោយ​ស្លាប់​នោះ​ទេ។ គម្ពីរ​បង្ហាញ​ថា លោក​ត្រូវ​រង់​ចាំ​អស់​មួយ​រយៈ។ (​ហេ. ១០:១២, ១៣​) លោក​យេស៊ូ​បាន​ឲ្យ​សញ្ញា​សម្គាល់​ដល់​អ្នក​កាន់​តាម​លោក​អំពី​ទី​បញ្ចប់​នៃ​រយៈ​ពេល​រង់​ចាំ​នោះ និង​ពេល​ចាប់​ផ្ដើម​ការ​គ្រប់​គ្រង​របស់​លោក​នៅ​ស្ថាន​សួគ៌។ លោក​មាន​ប្រសាសន៍​ថា​នៅ​ពេល​ដែល​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង ស្ថានភាព​ពិភព​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​អាក្រក់​ទៅ ដូច​ជា​សង្គ្រាម ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។ (​ម៉ាថ. ២៤:៣, ៧; លូក. ២១:១០, ១១​) មិន​យូរ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩១៤ ឆ្នាំ​នោះ​បង្ហាញ​ថា​មនុស្សជាតិ​បាន​ឈាន​ចូល​ក្នុង​គ្រា​ប្រវត្ដិសាស្ត្រ​មួយ​ដ៏​លំបាក ដែល​គម្ពីរ​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។—២ធី. ៣:១​-​៥

wp​១៧.៣​-​E ទំ. ៥ វ. ២

តើ​អ្នក​ជិះ​សេះ​បួន​នាក់​គឺ​ជា​អ្នក​ណា​ខ្លះ?

អ្នក​ជិះ​សេះ​នេះ​ជា​តំណាង​សង្គ្រាម។ សូម​កត់​សម្គាល់​ថា​គាត់​ដក​សន្ដិ​ភាព​ចេញ​ពី​ប្រជា​ជាតិ​នា​នា តែ​មិន​មែន​ប្រជា​ជាតិ​ពីរ​បី​ទេ គឺ​ប្រជា​ជាតិ​នៅ​ផែន​ដី​ទាំង​មូល។ នៅ​ឆ្នាំ​១៩១៤ គឺ​ជា​លើក​ទី១​នៃ​ប្រវត្ដិសាស្ត្រ​ដែល​មាន​សង្គ្រាម​ទូ​ទាំង​ពិភព​លោក។ បន្ទាប់​ពី​នោះ មាន​សង្គ្រាម​លោក​លើក​ទី២ ដែល​មាន​ការ​បំផ្លិច​បំផ្លាញ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ អ្នក​ខ្លះ​ប៉ាន់​ស្មានថា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​សង្គ្រាម​នា​នា​និង​ការ​ច្បាំង​គ្នា​តាំង​ពី​ឆ្នាំ​១៩១៤ សរុប​ទាំង​អស់​គឺ​មាន​ចំនួន​ជាង​១០០​លាន​នាក់! លើស​ពី​នោះ ក៏​មាន​អ្នក​ផ្សេង​ទៀត​រង​ទុក្ខ​វេទនា​និង​រង​របួស​ច្រើន​រាប់​មិន​អស់។

wp​១៧.៣​-​E ទំ. ៥ វ. ៤​-​៥

តើ​អ្នក​ជិះ​សេះ​បួន​នាក់​គឺ​ជា​អ្នក​ណា​ខ្លះ?

​«​មើល! ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ខ្មៅ ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ជញ្ជីង​នៅ​ដៃ។ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​ហាក់​ដូច​ជា​ចេញ​ពី​ចំណោម​ចេរូប៊ីន​ទាំង​បួន​ថា​៖ ‹ស្រូវ​សាលី​មួយ​លីត្រ​តម្លៃ​មួយ​ឌីណារី ហើយ​ស្រូវ​បី​លីត្រ​តម្លៃ​មួយ​ឌីណារី ហើយ​កុំ​ប៉ះ​ពាល់​ប្រេង​អូលីវ​ឬ​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ›​»។—បប. ៦:៥, ៦

អ្នក​ជិះ​សេះ​នេះ​ជា​តំណាង​ការ​អត់​ឃ្លាន។ យើង​ស្រមៃ​ឃើញ​មាន​ការ​ខ្វះ​ខាត​អាហារ​ជា​ខ្លាំង ដល់​ម្ល៉េះ​ដែល​ស្រូវ​សាលី​មួយ​លីត្រ​មាន​តម្លៃ​មួយ​ឌីណារី។ មួយ​ឌីណារី​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ​នៅ​សតវត្សរ៍​ទី១! (​ម៉ាថ. ២០:២​) មួយ​ឌីណារី​នេះ​អាច​ទិញ​ស្រូវ​បាលី​បី​លីត្រ ជា​ស្រូវ​ដែល​អន់​ជាង​ស្រូវ​សាលី។ តើ​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ធំ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? មនុស្ស​បាន​ត្រូវ​ព្រមាន​កុំ​ឲ្យ​ខ្ជះ​ខ្ជាយ​អាហារ​ប្រចាំ​ថ្ងៃ ដែល​តំណាង​យ៉ាង​ត្រឹម​ត្រូវ​ដោយ​អាហារ​ដ៏​ចាំ​បាច់​នៅ​គ្រា​នោះ​គឺ​ប្រេង​អូលីវ​និង​ស្រា​ទំពាំង​បាយ​ជូរ។

wp​១៧.៣​-​E ទំ. ៥ វ. ៨​-​១០

តើ​អ្នក​ជិះ​សេះ​បួន​នាក់​គឺ​ជា​អ្នក​ណា​ខ្លះ?

អ្នក​ជិះ​សេះ​ទី​៤​ជា​តំណាង​សេចក្ដី​ស្លាប់ សេចក្ដី​វេទនា​និង​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ មិន​យូរ​ក្រោយ​ពី​ឆ្នាំ​១៩១៤ មាន​ជំងឺ​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ៉ុល​ដែល​បាន​សម្លាប់​មនុស្ស​អស់​រាប់​រយ​លាន​នាក់ ហើយ​ប្រហែល​ជា​មនុស្ស​ប្រមាណ​៥០០​លាន​នាក់​បាន​ឆ្លង គឺ​មាន​ម្នាក់​ក្នុង​ចំណោម​បី​នាក់​បាន​រួច​ជីវិត!

ប៉ុន្តែ ជំងឺ​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ៉ុល​មិន​មែន​ជា​ជំងឺ​ចុង​ក្រោយ​ទេ។ ពួក​អ្នក​ជំនាញ​ប៉ាន់​ស្មានថា​មនុស្ស​រាប់​រយ​លាន​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​អុត​ធំ​ក្នុង​អំឡុង​សតវត្សរ៍​ទី​២០។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុន​ចាញ់ ទោះ​ជា​មាន​ការ​រីក​ចម្រើន​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ក៏​ដោយ។

ទោះ​ជា​ដោយ​សារ​សង្គ្រាម ការ​អត់​ឃ្លាន ឬ​ទុក្ខ​វេទនា​ក្ដី លទ្ធផល​គឺ​ស្លាប់​ដូច​គ្នា។ ផ្នូរ​បាន​ត្របាក់​លេប​ជន​រង​គ្រោះ​ដោយ​ឥត​ត្រា​ប្រណី ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​ឡើយ។

re​-​E ទំ. ៧៦​-​៧៧ វ. ៨

ភាព​រុង​រឿង​អស្ចារ្យ​នៃ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា

៨ យ៉ូហាន​បាន​ដឹង​ថា​ពួក​សង្ឃ​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​នៅ​ក្នុង​ត្រសាល​របស់​ព្រះ​នៅ​សម័យ​បុរាណ។ ដូច្នេះ គាត់​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​អ្វី​ដែល​គាត់​បាន​រៀប​រាប់​ក្រោយ​មក​ថា​៖ ​«​មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ ហើយ​មាន​អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ។ អ្នក​ចាស់​ទុំ​ទាំង​នោះ​មាន​សម្លៀក​បំពាក់​ក្រៅ​ពណ៌​ស ហើយ​ពាក់​មកុដ​មាស​លើ​ក្បាល​»។ (​បប. ៤:៤​) ត្រូវ​ហើយ ជា​ជាង​មាន​ពួក​សង្ឃ មាន​ពួក​អ្នក​ចាស់​ទុំ​២៤​នាក់​ដែល​ពាក់​មកុដ​និង​អង្គុយ​លើ​បល្ល័ង្ក​ដូច​ស្តេច។ តើ​ពួក​អ្នក​ចាស់​ទុំ​ទាំង​នេះ​ជា​អ្នក​ណា? ពួក​គាត់​គឺ​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​បាន​ទទួល​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ប្រគល់​ឲ្យ​នៅ​ស្ថាន​សួគ៌។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច?

re​-​E ទំ. ៨០ វ. ១៩

ភាព​រុង​រឿង​អស្ចារ្យ​នៃ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា

១៩ តើ​បុគ្គល​វិញ្ញាណ​ទាំង​នេះ​តំណាង​អ្វី? អ្នក​ប្រកាស​ទំនាយ​ម្នាក់​ទៀត​ឈ្មោះ​អេសេគាល​បាន​ឃើញ​អ្វី​មួយ​ក្នុង​គំនិត​ដែល​អាច​ជួយ​យើង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ។ អេសេគាល​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​នៅ​លើ​រទេះ​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​មាន​តួ​មាន​ជីវិត​៤​រូប​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្វី​ដែល​យ៉ូហាន​បាន​រៀប​រាប់។ (​អេស. ១:៥​-​១១, ២២​-​២៨​) ក្រោយ​មក អេសេគាល​បាន​ឃើញ​បល្ល័ង្ក​លើ​រទេះ​ជា​មួយ​នឹង​តួ​មាន​ជីវិត​៤​រូប។ តែ​ពេល​នោះ គាត់​បាន​សំដៅ​ទៅ​តួ​មាន​ជីវិត​៤​រូប​ថា​ចេរូប៊ីន។ (​អេស. ១០:៩​-​១៥​) បុគ្គល​វិញ្ញាណ​បួន​រូប​ដែល​យ៉ូហាន​បាន​ឃើញ ច្បាស់​ជា​តំណាង​ចេរូប៊ីន​ច្រើន​រូប​របស់​ព្រះ។ ពួក​គាត់​មាន​ឋានៈ​ខ្ពស់​ក្នុង​អង្គ​ការ​របស់​លោក។ យ៉ូហាន​នឹង​មិន​គិត​ថា​ការ​ឃើញ​ចេរូប៊ីន​នៅ​ក្បែរ​ព្រះ​យេហូវ៉ា​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ក្នុង​ត្រសាល​របស់​ព្រះ​នៅ​សម័យ​បុរាណ ក៏​មាន​ចេរូប៊ីន​ពីរ​រូប​ដែល​បាន​ត្រូវ​ដាក់​នៅ​លើ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ដែល​ជា​តំណាង​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា។ នៅ​កណ្ដាល​ចេរូប៊ីន​ទាំង​ពីរ​នោះ មាន​សំឡេង​ព្រះ​យេហូវ៉ា​ចេញ​បង្គាប់​ទៅ​ប្រជា​ជាតិ​អ៊ីស្រាអែល។—និក្ខ. ២៥:២២; ទំនុក. ៨០:១

cf​-​E ទំ. ៣៦ វ. ៥​-​៦

​«​មើល! លោក​ដែល​ជា​តោ​ពី​កុលសម្ព័ន្ធ​យូដា​»​

៥ សត្វ​តោ​ច្រើន​តែ​ទាក់​ទង​នឹង​ចិត្ត​ក្លាហាន។ តើ​អ្នក​ធ្លាប់​ឈរ​ប្រទល់​មុខ​ជា​មួយ​នឹង​តោ​ឈ្មោល​ពេញ​វ័យ​ទេ? អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​នៅ​សួន​សត្វ ហើយ​ទំនង​ជា​មាន​សុវត្ថិភាព​ពេល​មាន​អ្វី​មួយ​ខណ្ឌ​រវាង​អ្នក​និង​តោ​នោះ។ បទ​ពិសោធន៍​បែប​នោះ ប្រហែល​ជា​គួរ​ឲ្យ​ខ្លាច​ណាស់។ កាល​ដែល​អ្នក​សម្លឹង​មើល​សត្វ​ដ៏​ខ្លាំង​ក្លា​និង​ធំ​បែប​នេះ ហើយ​វា​សម្លឹង​មើល​អ្នក​វិញ​យ៉ាង​មាំ អ្នក​មិន​អាច​ស្រមៃ​គិត​ថា​វា​នឹង​រត់​ដោយ​ភ័យ​ខ្លាច​ពី​អ្វី​ឡើយ។ គម្ពីរ​រៀប​រាប់​អំពី​«​សិង្ហ​១​ជា​សត្វ​ខ្លាំង​ពូកែ​លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ​»។ (​សុភ. ៣០:៣០​) នេះ​ហើយ​ជា​ចិត្ត​ក្លាហាន​របស់​គ្រិស្ត។

៦ សូម​យើង​ពិចារណា​របៀប​ដែល​លោក​យេស៊ូ​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​ជា​សត្វ​តោ​តាម​របៀប​បី​យ៉ាង គឺ​ក្នុង​ការ​កាន់​ជំហរ​ខាង​សេចក្ដី​ពិត ការ​កាន់​ខ្ជាប់​យុត្ដិធម៌ និង​ពេល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង។ យើង​ក៏​នឹង​ពិចារណា​ផង​ដែរ អំពី​របៀប​ដែល​យើង​ទាំង​អស់​គ្នា​អាច​យក​តម្រាប់​តាម​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ចិត្ត​ក្លាហាន ទោះ​ជា​យើង​មាន​ឬ​មិន​មាន​ចិត្ត​ក្លាហាន​តាំង​ពី​កំណើត​ក៏​ដោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក