-
កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែកញ្ញា២០១៥ កិច្ចបម្រើព្រះ | កញ្ញា
-
-
កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកញ្ញា
ចម្រៀងលេខ២៥ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៣១ វ. ១-១២ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី២ ២៣–២៥ (៨នាទី)
ទី១: ពង្សាវតារក្សត្រទី២ ២៣:៨-១៥ (៣នាទី ឬខ្លីជាង)
ទី២: សេចក្ដីស្រឡាញ់និងការស្ដាប់បង្គាប់នាំឲ្យមានសុភមង្គល—igw ទំ. ២២ វ. ៤-៦ (៥នាទី)
ទី៣: តើអ្វីពិតជាសំខាន់?—lr ទំ. ៨៧–ទំ. ៨៩ វ. ៣ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។—សកម្ម. ២០:២៤
១០ នាទី: ប៉ូលនិងអ្នករួមបម្រើជាមួយនឹងគាត់បានធ្វើសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អនៅក្រុងភីលីព។ ការពិគ្រោះ។ សូមឲ្យអ្នកស្ដាប់អាន សកម្មភាព ១៦:១១-១៥។ សូមពិចារណារបៀបដែលកំណត់ហេតុនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
២០ នាទី: «ការបង្រៀនគម្ពីរដោយប្រើសៀវភៅស្តើងដំណឹងល្អ»។ សំណួរនិងចម្លើយ។ ក្រោយពិគ្រោះវគ្គ៣ សូមរៀបចំឲ្យមានការសម្ដែងល្អមួយអំពីអ្នកផ្សាយម្នាក់ស្នើផ្ដល់សៀវភៅស្តើងដំណឹងល្អ ហើយពិគ្រោះមួយវគ្គជាមួយម្ចាស់ផ្ទះ។
ចម្រៀងលេខ៣៧ និងសេចក្ដីអធិដ្ឋាន
-
-
ការបង្រៀនគម្ពីរដោយប្រើសៀវភៅស្តើងដំណឹងល្អ២០១៥ កិច្ចបម្រើព្រះ | កញ្ញា
-
-
១. តើសៀវភៅស្តើងដំណឹងល្អបានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច?
១ ដូចបានពិគ្រោះក្នុងឯកសារកិច្ចបម្រើព្រះខែកក្កដាកន្លងមកហើយ បានបញ្ជាក់អំពីឧបករណ៍ជំនួយផ្សេងៗសម្រាប់បង្រៀនគម្ពីរ ក្នុងនោះមានជំនួយសិក្សាសំខាន់មួយ គឺសៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! សៀវភៅស្តើងនេះមានបទគម្ពីរដែលបានត្រូវសរសេរថាសូមអាន ដើម្បីឲ្យម្ចាស់ផ្ទះអាចអាននិងរៀនពីគម្ពីរតែម្ដង។ សៀវភៅសិក្សារបស់យើងជាច្រើនបានត្រូវរៀបចំឡើងដើម្បីឲ្យអ្នកអាន អាចរៀនដោយខ្លួនឯង។ ប៉ុន្តែ ចំពោះសៀវភៅស្តើងនេះវិញ បានត្រូវរៀបចំឡើងដើម្បីឲ្យអ្នកអានពិគ្រោះជាមួយនឹងអ្នកបង្រៀន។ ដូច្នេះ ពេលយើងស្នើផ្ដល់សៀវភៅស្តើងនេះ យើងគួរបង្ហាញម្ចាស់ផ្ទះនូវរបៀបរៀនគម្ពីរដើម្បីឲ្យគាត់ដឹងថា តើការរៀនដំណឹងល្អពីគម្ពីរធ្វើឲ្យគាត់រំភើបចិត្តខ្លាំងយ៉ាងណា។—ម៉ាថ. ១៣:៤៤
-