ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែវិច្ឆិកា
it-2-E ទំ. ៨៨៤ វ. ៣
ស្បែកផ្សោត
របៀបពួកអ៊ីស្រាអែលអាចរកបាន។ មានសត្វផ្សោតខ្លះរស់នៅតំបន់ត្រជាក់ រីឯខ្លះទៀតចូលចិត្តអាកាសធាតុក្ដៅ។ សព្វថ្ងៃនេះ នៅតែមានសត្វផ្សោតម្យ៉ាងដែលរស់នៅតំបន់សមុទ្រមេឌីទែរ៉ានេ និងកន្លែងខ្លះទៀតជិតៗនោះ។ ក្នុងសម័យគម្ពីរ សត្វទាំងនេះប្រហែលជាមានច្រើននៅក្នុងសមុទ្រមេឌីទែរ៉ានេនិងសមុទ្រក្រហម។
w១៥-E ១៥/៧ ទំ. ២១ វ. ១
តើអ្នកណាយកចិត្តទុកដាក់នឹងកិច្ចការដែលអ្នកធ្វើ?
ពេលត្រសាលបានត្រូវសាងសង់រួច មានពពកមក«គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ»។ (និក្ខ. ៤០:៣៤) នេះបញ្ជាក់យ៉ាងច្បាស់ថាព្រះយេហូវ៉ាពេញចិត្តនឹងការសាងសងនោះមែន! តើអ្នកគិតថាបេតសាលាលនិងអូហូលីអាប់មានអារម្មណ៍យ៉ាងណានៅពេលនោះ? ទោះបីជាឈ្មោះរបស់ពួកគាត់មិនបានត្រូវឆ្លាក់នៅលើរបស់របរដែលពួកគាត់បានធ្វើក៏ដោយ តែពួកគាត់ច្បាស់ជាត្រេកអរដោយដឹងថាព្រះយេហូវ៉ាឲ្យពរការខំប្រឹងរបស់ពួកគាត់។—សុភ. ១០:២២
ថ្ងៃទី៩-១៥ ខែវិច្ឆិកា
it-2-E ទំ. ៥២៥
គ្រឿងបូជា
គ្រឿងបូជាដុត។ គ្រឿងបូជាដុតបានត្រូវដុតទាំងមូលជូនព្រះ ហើយអ្នកគោរពប្រណិប័តន៍មិនត្រូវទុកផ្នែកណាមួយនៃសត្វនោះឡើយ។ (សូមពិនិត្យបន្ថែម ចៅ. ១១:៣០, ៣១, ៣៩, ៤០) គ្រឿងបូជាទាំងនោះតំណាងការអង្វរសុំឲ្យព្រះយេហូវ៉ាទទួល ឬបើបុគ្គលម្នាក់បានជូនគ្រឿងបូជាសម្រាប់ការខុសឆ្គង នេះបង្ហាញថាព្រះយេហូវ៉ាព្រមទទួលយកគ្រឿងបូជានោះ។ លោកយេស៊ូគ្រិស្តដែលប្រៀបដូចជា«គ្រឿងបូជា» បានប្រគល់ខ្លួនលោកទាំងមូល។
it-2-E ទំ. ៥២៨ វ. ៤
គ្រឿងបូជា
គ្រឿងបូជាពីម្សៅឬស្រូវ។ គ្រឿងបូជាពីម្សៅឬស្រូវបានត្រូវជូនជាមួយនឹងគ្រឿងបូជាមេត្រី គ្រឿងបូជាដុត គ្រឿងបូជាសម្រាប់ការខុសឆ្គង ហើយក៏ជាផលដំបូងដែរ។ ជួនកាល គ្រឿងបូជាពីម្សៅឬស្រូវបានត្រូវជូនតែឯង។ (និក្ខ. ២៩:៤០-៤២; លេវី. ២៣:១០-១៣, ១៥-១៨; ជន. ១៥:៨, ៩, ២២-២៤; ២៨:៩, ១០, ២០, ២៦-២៨; ជំ. ២៩) នេះគឺដើម្បីបង្ហាញការដឹងគុណចំពោះពរពីព្រះដែលនាំឲ្យមានភាពចម្រុងចម្រើន។ គ្រឿងបូជានេះរួមបញ្ចូលប្រេងនិងប្រេងក្រអូបធូបស។
ថ្ងៃទី១៦-២២ ខែវិច្ឆិកា
it-2-E ទំ. ៥២៧ វ. ៩
គ្រឿងបូជា
គ្រឿងបូជាសម្រាប់ការរំលងរបស់ខ្លួន។ គ្រឿងបូជាសម្រាប់ការរំលងរបស់ខ្លួនបានត្រូវជូនដោយសារការខុសឆ្គង។ ក្រោមច្បាប់ ការខុសឆ្គងធ្វើឲ្យបុគ្គលនោះមានកំហុស។ គ្រឿងបូជាសម្រាប់ការរំលងរបស់ខ្លួនខុសគ្នាបន្តិចពីគ្រឿងបូជាសម្រាប់ការខុសឆ្គងឯទៀត។ មើលទៅគ្រឿងបូជានោះគឺសម្រាប់ការខុសឆ្គងដែលបុគ្គលម្នាក់ធ្វើចំពោះអ្នកឯទៀត។ បុគ្គលនោះបានធ្វើខុសចំពោះព្រះយេហូវ៉ាឬចំពោះបុគ្គលម្នាក់ទៀត។ គ្រឿងបូជាសម្រាប់ការរំលងរបស់ខ្លួនគឺដើម្បីបំពេញភាពយុត្តិធម៌របស់ព្រះយេហូវ៉ា ឬដើម្បីជួយឲ្យបុគ្គលនោះលែងមានទោសទៀត។—សូមពិនិត្យបន្ថែម អេ. ៥៣:១០
it-1-E ទំ. ១១៣០ វ. ២
ភាពបរិសុទ្ធ
សត្វនិងផល។ ផលដំបូងនិងដង្វាយមួយភាគដប់គឺបរិសុទ្ធដូចជាគ្រឿងបូជាទាំងអស់ដែរ ហើយអំណោយទាំងអស់ក៏ត្រូវតែញែកចេញជាបរិសុទ្ធដើម្បីប្រើនៅទីបរិសុទ្ធ។ (និក្ខ. ២៨:៣៨) អ្វីទាំងអស់ដែលបរិសុទ្ធចំពោះព្រះយេហូវ៉ាគឺពិសិដ្ឋហើយមិនអាចមើលស្រាលឬប្រើតាមរបៀបធម្មតាឬមិនត្រឹមត្រូវនោះឡើយ។ ឧទាហរណ៍មួយគឺច្បាប់ដែលទាក់ទងនឹងដង្វាយមួយភាគដប់។ ឧបមាថា បើបុរសម្នាក់ទុកមួយភាគដប់នៃស្រូវរបស់គាត់ ហើយក្រោយមកគាត់ឬអ្នកផ្ទះរបស់គាត់យកខ្លះពីនោះមកប្រើសម្រាប់ធ្វើម្ហូបដោយអចេតនា នោះបុរសម្នាក់នេះបានបំពានច្បាប់របស់ព្រះស្ដីពីការគោរពអ្វីដែលបរិសុទ្ធហើយ។ ច្បាប់តម្រូវឲ្យគាត់សងទីបរិសុទ្ធនូវតម្លៃដែលស្មើនឹងរបស់បរិសុទ្ធដែលគាត់ត្រូវជូនហើយ២០ភាគរយទៀត ថែមទាំងត្រូវបូជាចៀមឈ្មោលដ៏ល្អឥតខ្ចោះទៀតផង។ ដូច្នេះ នេះនាំឲ្យបណ្ដាជនមានការគោរពយ៉ាងខ្លាំងចំពោះអ្វីដែលបរិសុទ្ធដែលជារបស់ព្រះយេហូវ៉ា។—លេវី. ៥:១៤-១៦
ថ្ងៃទី២៣-២៩ ខែវិច្ឆិកា
it-1-E ទំ. ៨៣៣ វ. ១
ភ្លើង
ទាក់ទងនឹងត្រសាលនិងវិហារ។ ច្បាប់របស់ព្រះតម្រូវឲ្យភ្លើងដែលនៅលើទីបូជាសម្រាប់គ្រឿងបូជាដុតឆេះរហូត។ (លេវី. ៦:១២, ១៣) ជនជាតិយូដាជឿថាព្រះបានធ្វើអព្ភូតហេតុឲ្យមានភ្លើងនៅលើទីបូជានោះ។ ប៉ុន្តែ គម្ពីរមិនគាំទ្រទស្សនៈរបស់ពួកគេឡើយ។ យោងទៅតាមការណែនាំដំបូងរបស់ព្រះយេហូវ៉ាទៅម៉ូសេ កូនៗរបស់អេរ៉ុនត្រូវ«យកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ» មុនដាក់គ្រឿងបូជាលើអាសនាឬទីបូជានោះ។—លេវី. ១:៧, ៨
ថ្ងៃទី៣០ ខែវិច្ឆិកា-ថ្ងៃទី៦ ខែធ្នូ
it-1-E ទំ. ១២០៧
ការតែងតាំងពួកសង្ឃ
ម៉ូសេបានលាងសម្អាតអេរ៉ុន និងកូនៗរបស់អេរ៉ុនឈ្មោះណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ(ឬគាត់បានបង្គាប់ពួកគេឲ្យសម្អាតខ្លួនឯង) នៅចានក្លាំធ្វើពីលង្ហិនក្នុងទីលាននៃត្រសាល ហើយបំពាក់អេរ៉ុនដោយសម្លៀកបំពាក់សម្ដេចសង្ឃដ៏រុងរឿង។ (ជន. ៣:២, ៣) សម្លៀកបំពាក់ដ៏ល្អប្រណីតនេះតំណាងគុណសម្បត្តិនិងភារកិច្ចជាសម្ដេចសង្ឃ។ បន្ទាប់មក ម៉ូសេបានយកប្រេងមកលាបត្រសាលនិងរបស់របរទាំងអស់និងទីបូជាសម្រាប់គ្រឿងបូជាដុត រួមបញ្ចូលចានក្លាំធ្វើពីលង្ហិននិងប្រដាប់ប្រដាផ្សេងៗទៀត។ ការធ្វើដូច្នេះញែកអ្វីទាំងនេះជាបរិសុទ្ធសម្រាប់ប្រើនៅត្រសាលក្នុងការគោរពប្រណិប័តន៍ព្រះតែប៉ុណ្ណោះ។ ទីបំផុត ម៉ូសេបានតែងតាំងអេរ៉ុនដោយចាក់ប្រេងលើក្បាលគាត់។—លេវី. ៨:៦-១២; និក្ខ. ៣០:២២-៣៣; ទំនុក. ១៣៣:២
it-1-E ទំ. ១២០៨ វ. ៨
ការតែងតាំងពួកសង្ឃ
នៅថ្ងៃទី៨ ក្រោយពីពួកសង្ឃបានត្រូវតែងតាំង ពួកគេបានដឹកនាំការជូនគ្រឿងបូជាទៅព្រះជាលើកដំបូង(ដោយគ្មានជំនួយពីម៉ូសេ) សម្រាប់បណ្ដាជនអ៊ីស្រាអែលដើម្បីជម្រះការខុសឆ្គងរបស់ពួកគេ។ នេះគឺមិនគ្រាន់តែដោយសារភាពមិនល្អឥតខ្ចោះប៉ុណ្ណោះទេ តែក៏ដោយសារមិនយូរមុន ពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយធ្វើកូនគោមាសមួយ ហើយធ្វើឲ្យលោកមិនពេញចិត្តនឹងពួកគេ។ (លេវី. ៩:១-៧; និក្ខ. ៣២:១-១០) នៅចុងបញ្ចប់នៃការជូនគ្រឿងបូជាលើកដំបូង ព្រះយេហូវ៉ាបង្ហាញការពេញចិត្តនិងការគាំទ្រឲ្យពួកគាត់បម្រើជាសង្ឃដោយទម្លាក់ភ្លើងពីបង្គោលពពកដើម្បីដុតគ្រឿងបូជាទាំងអស់នៅលើទីបូជា។—លេវី. ៩:២៣, ២៤
it-2-E ទំ. ៤៣៧ វ. ៣
ម៉ូសេ
ព្រះបានតែងតាំងម៉ូសេជាអ្នកសម្រុះសម្រួលរវាងកិច្ចព្រមព្រៀងខាងច្បាប់និងជនជាតិអ៊ីស្រាអែល ហើយនេះជាតំណែងដែលគ្មានអ្នកណាម្នាក់ធ្លាប់មានលើកលែងតែលោកយេស៊ូគ្រិស្តប៉ុណ្ណោះដែលជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី។ ក្នុងតួនាទីជាអ្នកសម្រុះសម្រួល ម៉ូសេមានឯកសិទ្ធិត្រួតពិនិត្យការសាងសង់ត្រសាលនិងប្រដាប់ប្រដារបស់ត្រសាលស្របតាមការណែនាំពីព្រះ ហើយគាត់បានលាបប្រេងវិសេសម្យ៉ាងដើម្បីតែងតាំងពួកសង្ឃ និងអេរ៉ុនជាសម្ដេចសង្ឃ រួមបញ្ចូលត្រសាលផងដែរ។ បន្ទាប់មក គាត់បានមើលការខុសត្រូវក្នុងកិច្ចការដំបូងរបស់ពួកសង្ឃ។—និក្ខ. ជំ. ២៥-២៩; លេវី. ជំ. ៨, ៩