បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ១០៧
  • គំរូរបស់ព្រះអំពីការបង្ហាញសេចក្ដីស្រឡាញ់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គំរូរបស់ព្រះអំពីការបង្ហាញសេចក្ដីស្រឡាញ់
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ១០៧

ចម្រៀងលេខ១០៧

គំរូ​របស់​ព្រះ​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

(​យ៉ូហាន​ទី​១ ៤:១៩​)

  1. ១. ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ក្ដី​ស្រឡាញ់

    បង្ហាញ​ផ្លូវ​យើង​គួរ​ទៅ

    គ្រប់​ការ​ដែល​លោក​ធ្វើ​គ្រប់​ទង្វើ​បាន​បង្ហាញ

    សេចក្ដី​ស្រឡាញ់​លោក​ដល់​ឥឡូវ

    លោក​បាន​ឲ្យ​បុត្រា​ជា​បុត្រ​សំណព្វ​ថ្លៃ​ថ្លា

    ដើម្បី​លុប​កំហុស​ភាព​ខុស​ឆ្គង​យើង​ដែរ​ណា៎

    នេះ​ហើយ​គឺ​ជា​ក្ដី​ស្រឡាញ់​ដ៏​សែន​អស្ចារ្យ

    ភាព​ពិត​នៃ​ព្រះ​ព្រះ​នៃ​ក្ដី​ស្រឡាញ់។

  2. ២. បើ​យើង​ធ្វើ​តាម​ព្រះ​យើង​ស្រឡាញ់​គ្នី​គ្នា​ផង

    អស់​ពី​ចិត្ត​ឥត​មាយា

    ដោយ​ជួយ​យក​អាសា​បង​ប្អូន​យើង​ដោយ​ចិត្ត​ប៉ង

    ទាំង​ចាស់​ទាំង​ថ្មី​គឺ​ទាំង​អស់​គ្នា

    យើង​ស្រឡាញ់​ព្រះ​និង​ស្រឡាញ់​បង​ប្អូន​ដោយ​ស្មោះ

    យើង​ស្រឡាញ់​ដូច​គ្នា​ដោយ​មិន​ខ្វះ​ណា​មួយ​សោះ

    កំហុស​អ្នក​ឯ​ទៀត​យើង​បម្រុង​អភ័យ​ទោស

    គឺ​យើង​ស្រឡាញ់​ស្រឡាញ់​បង​ប្អូន​យើង។

  3. ៣. បើ​ស្រឡាញ់​ដូច​ព្រះ​យើង​មាន​សាមគ្គី​ភាព

    យើង​គឺ​ជា​ក្រុម​គ្រួសារ

    បិតា​នៅ​ស្ថាន​សួគ៌​ប្រាប់​យើង​យ៉ាង​កក់​ក្ដៅ​ថា៖

    ‹នេះ​ជា​វិធី​មាន​សាមគ្គី›

    បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​ជា​ទី​សម្គាល់​យើង

    ឫទ្ធានុភាព​និង​បណ្ដាំ​ព្រះ​ក៏​ជួយ​យើង

    បង​ប្អូន​និង​សម្លាញ់​តែង​តែ​រំលឹក​យើង​ថា

    ព្រះ​យេហូវ៉ា​ជា​ព្រះ​ក្ដី​ស្រឡាញ់៕

(​សូម​ពិនិត្យ​បន្ថែម រ៉ូម ១២:១០; អេភ. ៤:៣; ២​ពេ. ១:៧​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក