ចម្រៀងលេខ៨០
«ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»
១. យើងមានចិត្តត្រេកអរបម្រើព្រះ
ការផ្សព្វផ្សាយជាឯកសិទ្ធិថ្លាថ្លៃ
យើងប្រើគ្រប់ឱកាសខំប្រឹងអស់ពីចិត្ត
ព្រោះយើងត្រូវផ្សាយដល់ជនច្រើនក្រៃ។
(បន្ទរ)
បណ្ដាំព្រះចែងថា៖ ‹ចូរភ្លក់ឲ្យដឹង
ដឹងថាព្រះយេហូវ៉ាល្អ›
ភក្ដីភាពនឹងព្រះនាំយើងបានពរ
ព្រោះយើងបានធ្វើការបវរ។
២. បងប្អូនដែលបម្រើព្រះពេញពេល
យើងទទួលបានពរច្រើនលើសលប់
ដោយទុកចិត្តថាព្រះផ្ដល់អ្វីយើងត្រូវការ
យើងតែងមានចិត្តស្កប់ស្កល់ពេកពន់។
(បន្ទរ)
បណ្ដាំព្រះចែងថា៖ ‹ចូរភ្លក់ឲ្យដឹង
ដឹងថាព្រះយេហូវ៉ាល្អ›
ភក្ដីភាពនឹងព្រះនាំយើងបានពរ
ព្រោះយើងបានធ្វើការបវរ៕
(សូមពិនិត្យបន្ថែម ម៉ាក. ១៤:៨; លូក. ២១:២; ១ធី. ១:១២; ៦:៦)