ចម្រៀងលេខ១១៤
‹ចូរមានចិត្តអត់ធ្មត់›
(យ៉ាកុប ៥:៨)
១. ព្រះយេហូវ៉ាជាម្ចាស់យើង
នាមលោកបរិសុទ្ធពន់ប្រមាណ
លោកមានចិត្តប៉ងប្រាថ្នាក្រៃ
ជម្រះឲ្យអស់ការចោទប្រកាន់
អស់កាលជាយូរលង់មកហើយ
លោកអត់ធន់ស៊ូទ្រាំទាំងអស់
ដោយចិត្តអត់ធ្មត់ទាំងស្រឡាញ់
លោកមិនដែលនឿយណាយសោះ
លោកមានបំណងឲ្យមនុស្ស
ទទួលសេចក្ដីសង្គ្រោះគ្រប់ប្រាណ
ចិត្តអត់ធ្មត់របស់បិតា
នឹងនាំឲ្យបានប្រយោជន៍មិនខាន។
២. ចិត្តអត់ធ្មត់ក៏នឹងជួយយើង
ស្ដាប់បង្គាប់ព្រះយើងគ្រប់វេលា
ជួយយើងឲ្យបានស្ងប់ចិន្ដា
កុំឲ្យខឹងនាំឲ្យព្រះផ្ដន្ទា
ចិត្តអត់ធ្មត់ជួយយើងរកឃើញ
គុណសម្បត្តិនៃអ្នកឯទៀត
ជួយយើងរក្សាលំនឹងដែរ
ពេលមានទុក្ខាញាំញី
រួមនឹងគុណសម្បត្តិឯទៀត
ឫទ្ធានុភាពព្រះយើងអាចផ្ដល់
ចិត្តអត់ធ្មត់នឹងជួយយើងឲ្យ
ធ្វើតាមគំរូព្រះយើងដិតដល់៕
(សូមពិនិត្យបន្ថែម ដច. ៣៤:១៤; អេ. ៤០:២៨; ១កូ. ១៣:៤, ៧; ១ធី. ២:៤)