បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៣២
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី២
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ឆ្នាំ១៩១៤ជាឆ្នាំសំខាន់ក្នុងបទទំនាយព្រះគម្ពីរ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៣២
មេរៀនទី៣២។ លោកយេស៊ូគ្រិស្ដជាស្ដេចនៅស្ថានសួគ៌កំពុងកាន់ដំបងរាជ្យ ហើយគ្រប់គ្រងលើផែនដី។

មេ​រៀន​ទី​៣២

រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ!

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤។ ចាប់​ពី​ឆ្នាំ​នោះ ការ​គ្រប់​គ្រង​របស់​មនុស្ស​បាន​ស្ថិត​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់។ ហេតុ​អ្វី​យើង​ដឹង? សូម​ពិចារណា​អំពី​ទំនាយ​ក្នុង​គម្ពីរ អំពី​ស្ថានភាព​ពិភព​លោក និង​អំពី​លក្ខណៈ​របស់​មនុស្ស ដែល​បាន​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាំង​ពី​ឆ្នាំ​១៩១៤។

១. តើ​ទំនាយ​ក្នុង​គម្ពីរ​បាន​ប្រាប់​អំពី​អ្វី​ខ្លះ?

ក្នុង​គម្ពីរ​នៅ​សៀវភៅ​ដានីយ៉ែល​បាន​ប្រាប់​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ចុង​«​៧​គ្រា​»។ (​ដានីយ៉ែល ៤:១៦, ១៧​) អស់​រាប់​សតវត្សរ៍​ក្រោយ​មក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​គ្រា​ដដែល​នោះ​ថា​ជា​«​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​»​ ហើយ​លោក​បាន​បង្រៀន​ថា គ្រា​នោះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ (​លូកា ២១:២៤​) យើង​នឹង​ពិនិត្យ​មើល​ថា ៧​គ្រា​បាន​ចប់​នៅ​ឆ្នាំ​១៩១៤។

២. ចាប់​តាំង​ពី​ឆ្នាំ​១៩១៤ តើ​ពិភព​លោក​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ? ហើយ​តើ​មនុស្ស​មាន​លក្ខណៈ​បែប​ណា?

នៅ​សម័យ​លោក​យេស៊ូ ពួក​អ្នក​កាន់​តាម​លោក​បាន​សួរ​លោក​ថា​៖ ​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ (​ម៉ាថាយ ២៤:៣​) លោក​យេស៊ូ​បាន​ឆ្លើយ​ទៅ​ពួក​គេ ដោយ​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន​ដែល​នឹង​កើត​ឡើង ក្រោយ​ពី​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ ព្រឹត្តិការណ៍​ទាំង​នេះ​រួម​មាន សង្គ្រាម ការ​អត់​ឃ្លាន និង​រញ្ជួយ​ដី។ (​សូម​អាន ម៉ាថាយ ២៤:៧​) គម្ពីរ​ក៏​បាន​ប្រាប់​ទុក​ជា​មុន​ដែរ​ថា លក្ខណៈ​របស់​មនុស្ស​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​»​ នឹង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​«​លំបាក​ខ្លាំង​ណាស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៤ ស្ថានភាព​ក្នុង​ពិភព​លោក​និង​លក្ខណៈ​ទាំង​នេះ​របស់​មនុស្ស បាន​ស​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់។

៣. ចាប់​តាំង​ពី​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង ហេតុ​អ្វី​ស្ថានភាព​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ លោក​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នៅ​ស្ថាន​សួគ៌។ សាថាន​បាន​ចាញ់​សង្គ្រាម​នោះ។ គម្ពីរ​ចែង​ថា​៖ ​«​វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី ហើយ​បណ្ដា​ទេវតា​របស់​វា​ក៏​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ជា​មួយ​នឹង​វា​ដែរ​»។ (​ការ​បើក​បង្ហាញ ១២:​៩, ១០, ១២​) សាថាន​ខឹង​ខ្លាំង​ណាស់ ដោយ​សារ​វា​ដឹង​ថា​វា​នឹង​ត្រូវ​បំផ្លាញ​ចោល។ ដូច្នេះ វា​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ពេញ​ផែនដី។ នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ស្ថានភាព​ក្នុង​ពិភព​លោក​អាក្រក់​ខ្លាំង​ណាស់! រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​បញ្ហា​ទាំង​អស់​នោះ។

បង្កើន​ចំណេះ

សូម​ពិចារណា​ថា តើ​តាម​របៀប​ណា​យើង​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤? ហើយ​តើ​នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

៤. ទំនាយ​ក្នុង​គម្ពីរ​បញ្ជាក់​ថា​ឆ្នាំ​១៩១៤ រាជាណាចក្រ​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ

លេង​វីដេអូ។

វីដេអូ: រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ (​៥:០២​)

ព្រះ​បាន​បណ្ដាល​ឲ្យ​នេប៊ូក្នេសា​ដែល​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​សម័យ​បុរាណ សុបិន​ឃើញ​ទំនាយ​មួយ។ សុបិន​នេះ​និង​ការ​បក​ស្រាយ​របស់​ដានីយ៉ែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​គ្រប់​គ្រង​របស់​នេប៊ូក្នេសា និង​រាជាណាចក្រ​របស់​ព្រះ។​—សូម​អាន ដានីយ៉ែល ៤:១៧a

សូម​អាន ដានីយ៉ែល ៤:២០​-​២៦ រួច​ប្រើ​តារាង​ដើម្បី​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • (​ក​) តើ​ស្ដេច​នេប៊ូក្នេសា​សុបិន​ឃើញ​អ្វី? (​សូម​មើល​ខ​២០​និង​២១​)

  • (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ដើម​ឈើ​នោះ? (​សូម​មើល​ខ​២៣​)

  • (​គ​) តើ​អ្វី​នឹង​កើត​ឡើង​នៅ​ចុង​«​៧​គ្រា​»​? (​សូម​មើល​ខ​២៦​)

របៀប​ដែល​ដើម​ឈើ​ក្នុង​សុបិន​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ

ទំនាយ (​ដានីយ៉ែល ៤:២០​-​៣៦​)

ការ​គ្រប់​គ្រង

​(​ក​) ដើម​ឈើ​ដ៏​ធំ​មួយ

ដើមឈើដ៏ធំខ្ពស់មួយ។

ការ​គ្រប់​គ្រង​បាន​ត្រូវ​ផ្អាក

​(​ខ​) ‹កាប់​ដើម​នោះ› ហើយ​ទុក​«​រហូត​ដល់​គម្រប់​៧​គ្រា​»​

គល់ដើមឈើមួយវ័ណ្ឌដោយដែកនិងស្ពាន់។

ការ​គ្រប់​គ្រង​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ

​(​គ​) ​«​លោក​នឹង​គ្រប់​គ្រង​លើ​រាជាណាចក្រ​របស់​លោក​ម្ដង​ទៀត​»​

ដើមឈើដ៏ធំខ្ពស់មួយ។

ពេល​ទំនាយ​នេះ​ក្លាយ​ជា​ការ​ពិត​លើក​ទី​១ . . .

  • (​ឃ​) តើ​ដើម​ឈើ​តំណាង​អ្នក​ណា? (​សូម​មើល​ខ​២២​)​

  • (​ង​) តើ​ការ​គ្រប់​គ្រង​របស់​គាត់​បាន​ត្រូវ​ផ្អាក​យ៉ាង​ដូច​ម្ដេច?—សូម​អាន ដានីយ៉ែល ៤:២៩​-​៣៣

  • (​ច​) តើ​អ្វី​បាន​កើត​ឡើង​ដល់​នេប៊ូក្នេសា​នៅ​ចុង​«​៧​គ្រា​»​?—សូម​អាន ដានីយ៉ែល ៤:៣៤​-​៣៦

ក្លាយ​ជា​ការ​ពិត​លើក​ទី​១

ការ​គ្រប់​គ្រង

​(​ឃ​) នេប៊ូក្នេសា ស្ដេច​នៃ​ស្រុក​បាប៊ីឡូន

ស្ដេចនេប៊ូក្នេសាឈរទាំងមានអំណួតយ៉ាងខ្លាំង។

ការ​គ្រប់​គ្រង​បាន​ត្រូវ​ផ្អាក

​(​ង​) ក្រោយ​ពី​ឆ្នាំ​៦០៦មុន​គ.ស. នេប៊ូក្នេសា​បាន​បាត់​បង់​សតិ ហើយ​មិន​អាច​គ្រប់​គ្រង​អស់​៧​ឆ្នាំ

នេប៊ូក្នេសាដេកលើដី ហើយហូបស្មៅដូចសត្វ។

ការ​គ្រប់​គ្រង​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ

​(​ច​) នេប៊ូក្នេសា​មាន​សតិ​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​ម្ដង​ទៀត

ស្ដេចនេប៊ូក្នេសាឈរមើលទៅមេឃហើយលើកដៃទាំងពីរឡើង។

ពេល​ទំនាយ​នេះ​ក្លាយ​ជា​ការ​ពិត​លើក​ទី​២ . . .

  • (​ឆ​) តើ​ដើម​ឈើ​តំណាង​អ្នក​ណា?—សូម​អាន ប្រវត្តិហេតុ​ទី​១ ២៩:២៣

  • (​ជ​) តើ​ការ​គ្រប់​គ្រង​របស់​ពួក​គេ​បាន​ត្រូវ​ផ្អាក​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ការ​គ្រប់​គ្រង​នោះ​នៅ​តែ​ផ្អាក​ក្នុង​អំឡុង​ពេល​លោក​យេស៊ូ​នៅ​ផែនដី?—សូម​អាន លូកា ២១:២៤

  • (​ឈ​) តើ​ការ​គ្រប់​គ្រង​នេះ​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ​នៅ​ពេល​ណា និង​នៅ​កន្លែង​ណា?

ក្លាយ​ជា​ការ​ពិត​លើក​ទី​២

ការ​គ្រប់​គ្រង

​(​ឆ​) ស្ដេច​នៃ​អ៊ីស្រាអែល​តំណាង​ការ​គ្រប់​គ្រង​របស់​ព្រះ

ស្ដេចនៃអ៊ីស្រាអែលដែលស្នងរាជ្យកំពុងអង្គុយលើបល្ល័ង្កតៗគ្នា។ មានពន្លឺជះមកលើពួកគេ។

ការ​គ្រប់​គ្រង​បាន​ត្រូវ​ផ្អាក

​(​ជ​) ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ ហើយ​លែង​មាន​ស្ដេច​គ្រប់​គ្រង​នៅ​អ៊ីស្រាអែល​អស់​២.៥២០​ឆ្នាំ

ក្រុងយេរូសាឡិមនៅសម័យបុរាណត្រូវភ្លើងឆេះនៅឆ្នាំ៦០៧មុនគ.ស.។ ក្រោយមក ២.៥២០ឆ្នាំកន្លងផុតទៅ។

ការ​គ្រប់​គ្រង​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ

​(​ឈ​) លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ ក្នុង​ឋានៈ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ

លោកយេស៊ូកំពុងអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌គ្រប់គ្រងលើផែនដីនៅឆ្នាំ១៩១៤គ.ស.។ មានពន្លឺចេញពីលោកមក។

តើ​៧​គ្រា​មាន​រយៈ​ពេល​ប៉ុន្មាន?

ផ្នែក​ខ្លះ​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ផ្នែក​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​ថា បី​គ្រា​កន្លះ ស្មើ​នឹង​១.២៦០​ថ្ងៃ។ (​ការ​បើក​បង្ហាញ ១២:៦, ១៤​) ដូច្នេះ ៧​គ្រា​គឺ​ស្មើ​នឹង​៣​គ្រា​កន្លះ​គុណ​នឹង​ពីរ ឬ​ស្មើ​នឹង​២.៥២០​ថ្ងៃ។ ជួន​កាល​ក្នុង​គម្ពីរ មួយ​ថ្ងៃ​តំណាង​មួយ​ឆ្នាំ។ (​អេសេគាល ៤:៦​) ម្ល៉ោះ​ហើយ ៧​គ្រា​ក្នុង​សៀវភៅ​ដានីយ៉ែល គឺ​ស្មើ​នឹង​២.៥២០​ឆ្នាំ។

៥. ពិភព​លោក​បាន​ប្រែ​ប្រួល​តាំង​ពី​ឆ្នាំ​១៩១៤

លេង​វីដេអូ។

វីដេអូ: ពិភព​លោក​បាន​ប្រែ​ប្រួល​តាំង​ពី​ឆ្នាំ​១៩១៤ (​១:១០​)

លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា ពិភព​លោក​នឹង​មាន​ស្ថានភាព​បែប​ណា​ក្រោយ​ពី​លោក​ទៅ​ជា​ស្ដេច។ សូម​អាន លូកា ២១:៩​-​១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • យោង​តាម​ខ​ទាំង​នោះ តើ​អ្នក​ធ្លាប់​ឃើញ​ឬ​ធ្លាប់​ឮ​អំពី​ស្ថានភាព​ណា​ខ្លះ?

សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​លក្ខណៈ​មនុស្ស​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស។ សូម​អាន ធីម៉ូថេ​ទី​២ ៣:១​-​៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • យោង​តាម​ខ​ទាំង​នោះ តើ​អ្នក​ឃើញ​ថា​មនុស្ស​នៅ​សព្វ​ថ្ងៃ​មាន​លក្ខណៈ​បែប​ណា​ខ្លះ?

បណ្ដុំរូបភាព: ឈុតផ្សេងៗដែលបង្ហាញអំពីស្ថានភាពពិភពលោកនិងចិត្តគំនិតរបស់មនុស្សនៅគ្រាចុងក្រោយបង្អស់។ ១. មេបញ្ជាការយោធាម្នាក់កំពុងលើកដៃឈរស្រែកពីវេទិកា។ ២.អគារផ្សេងៗត្រូវដួលរលំក្រោយពីរញ្ជួយដី។ ៣. យន្តហោះចម្បាំង។ ៤. ក្រុមមនុស្សពាក់ម៉ាស់ដើរនៅខាងក្រៅ។ ៥. អគារភ្លោះនៅក្រុងញូវយ៉កឆេះសន្ធោសន្ធៅបន្ទាប់ពីមានការវាយប្រហារពីពួកភាវជន។ ៦. បុរសម្នាក់ប្រើថ្នាំញៀន។ ៧. ប្ដីកំពុងស្រែកដាក់ប្រពន្ធដែលគាត់បានវាយឲ្យរបួស។ ៨. គ្រឿងញៀននិងស្រាផ្សេងៗ។ ៩. មនុស្សស្រីពីរនាក់ពាក់ខោអាវទាន់សម័យនិងពាក់គ្រឿងអលង្ការថតរូបជាមួយគ្នា។ ១០. បុរសឌីជេម្នាក់កំពុងនាំក្រុមមនុស្សរាំកញ្ឆេងក្នុងការប្រគំតន្ត្រីមួយ។ ១១. បុរសធ្វើកូដកម្មម្នាក់កំពុងគប់អ្វីមួយ។

៦. ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចាត់​វិធានការ

សូម​អាន ម៉ាថាយ ២៤:​៣, ១៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​កិច្ច​ការ​ដ៏​សំខាន់​អ្វី​ដែល​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ?

  • តើ​អ្នក​អាច​រួម​ចំណែក​ក្នុង​កិច្ច​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

ឥឡូវ​រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង ហើយ​ថ្ងៃ​ដែល​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​យ៉ាង​ពេញ​លេញ​លើ​ផែនដី គឺ​ជិត​ដល់​ហើយ។ សូម​អាន ហេប្រឺ ១០:២៤, ២៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​យើង​ម្នាក់​ៗ​គួរ​ធ្វើ​អ្វី ពេល​ដែល​យើង​«​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»​?

បណ្ដុំរូបភាព: ១. សិស្សគម្ពីរម្នាក់ចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ ២. សិស្សគម្ពីរដដែលនោះផ្សព្វផ្សាយដល់អ្នកដែលគាត់ស្គាល់។

ប្រសិន​បើ​អ្នក​បាន​រៀន​អ្វី​មួយ​ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​ឯ​ទៀត តើ​អ្នក​នឹង​ធ្វើ​អ្វី?

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ឧស្សាហ៍​និយាយ​អំពី​ឆ្នាំ​១៩១៤?​»។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ទំនាយ​ក្នុង​គម្ពីរ ព្រឹត្តិការណ៍​តាម​លំដាប់​ពេល និង​ស្ថានភាព​ក្នុង​ពិភព​លោក បញ្ជាក់​ថា​រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ។ យើង​បង្ហាញ​ថា​យើង​ជឿ​រឿង​ទាំង​នេះ ដោយ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ និង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

រៀន​សា​ឡើង​វិញ

  • តើ​អ្វី​បាន​កើត​ឡើង​នៅ​ចុង​៧​គ្រា​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​សៀវភៅ​ដានីយ៉ែល?

  • តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​អ្នក​ជឿ​ថា​រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​អាន​អំពី​របៀប​ដែល​ទំនាយ​នៅ​ម៉ាថាយ ២៤:១៤ មាន​ឥទ្ធិពល​លើ​ជីវិត​របស់​បុរស​ម្នាក់។

​«​ខ្ញុំ​ស្រឡាញ់​កីឡា​ដំបង​វាយ​កូន​បាល់​ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់!​»​ ​(​brwp​១៧០៣​)

តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ទំនាយ​ក្នុង​ដានីយ៉ែល ជំពូក​ទី⁠៤​សំដៅ​លើ​រាជាណាចក្រ​របស់​ព្រះ?

​«​តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? (​ភាគ​ទី​១​)​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា–ធ្នូ ឆ្នាំ​២០១៤​)

តើ​អ្វី​បញ្ជាក់​ថា​«​៧​គ្រា​»​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ដានីយ៉ែល ជំពូក​ទី⁠៤ បាន​ចប់​នៅ​ឆ្នាំ​១៩១៤?

​«​តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? (​ភាគ​ទី​២​)​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា–មីនា ឆ្នាំ​២០១៥​)

a សូម​មើល​អត្ថបទ​ពីរ​ចុង​ក្រោយ​ក្នុង​មេ​រៀន​នេះ នៅ​ផ្នែក​ស្វែង​យល់​ថែម​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក