ចម្រៀងលេខ១៣៩
សូមស្រមៃឃើញខ្លួននៅពិភពលោកថ្មី
១. សូមស្រមៃឃើញពិភពលោកថ្មី
យើងទាំងអស់គ្នារស់នៅដោយក្ដីរីករាយ
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា
ពេលរស់នៅដោយសាន្តត្រាណផុតទុក្ខា?
មិនមានមនុស្សអាក្រក់ឡើយណា៎
ផែនដីគ្រប់គ្រងដោយព្រះយេហូវ៉ា
នៅទូទាំងផែនដីគ្រប់យ៉ាងបានទៅជាថ្មី
យើងច្រៀងសរសើរព្រះ
ចំពោះស្នាដៃល្អប្រពៃ៖
(បន្ទរ)
«ឱព្រះយេហូវ៉ាយើងខ្ញុំសូមអរគុណ
ក្រោមរាជ្យបុត្រលោកមានក្ដីសុខល្អពេកពន់
យើងច្រៀងសរសើរលោកដោយអស់ពីកាយាចិន្ដា
លោកសមនឹងទទួលកិត្តិយសរុងរឿងអស្ចារ្យ»។
២. សូមស្រមៃឃើញពិភពលោកថ្មី
ហើយឃើញខ្លួនអ្នករស់នៅដោយក្ដីរីករាយ
ទូទាំងផែនដីគ្មានហេតុការណ៍ណា
ធ្វើឲ្យភ័យព្រួយឬរន្ធត់ចិន្ដា
គ្រប់ប្រសាសន៍ព្រះបានកើតឡើងពិត
លោកនៅជាមួយមនុស្សយ៉ាងជិតស្និទ្ធ
ព្រះនឹងប្រោសមនុស្សស្លាប់ឲ្យរស់មានជីវ៉ា
ពួកគេរួមនឹងយើង
ច្រៀងសរសើរអស់ពីចិន្ដា៖
(បន្ទរ)
«ឱព្រះយេហូវ៉ាយើងខ្ញុំសូមអរគុណ
ក្រោមរាជ្យបុត្រលោកមានក្ដីសុខល្អពេកពន់
យើងច្រៀងសរសើរលោកដោយអស់ពីកាយាចិន្ដា
លោកសមនឹងទទួលកិត្តិយសរុងរឿងអស្ចារ្យ»៕
(សូមពិនិត្យបន្ថែម ចសព. ៣៧:១០, ១១; អេ. ៦៥:១៧; យ៉ូន. ៥:២៨; ២ពេ. ៣:១៣)