បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៣៦
  • ចូរធ្វើការទាំងអស់ដោយទៀងត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើការទាំងអស់ដោយទៀងត្រង់
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • ចូរធ្វើការទាំងអស់ដោយទៀងត្រង់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ហេតុអ្វីការប្រព្រឹត្តទៀងត្រង់មានប្រយោជន៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • គុណសម្បត្ដិមួយដែលមកពីព្រះដែលមានតម្លៃជាងពេជ្រ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ហេតុ​អ្វី​គួរ​ប្រព្រឹត្ត​ទៀង​ត្រង់?
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៣៦
មេរៀនទី៣៦។ បុគ្គលម្នាក់កំពុងចុះហត្ថលេខាលើឯកសារមួយ។

មេ​រៀន​ទី​៣៦

ចូរ​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

មនុស្ស​ម្នាក់​ៗ​ចង់​មាន​មិត្ត​ភក្តិ​ដែល​ទៀង​ត្រង់។ ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​មិត្ត​ភក្តិ​របស់​លោក​មាន​ភាព​ទៀង​ត្រង់​ដែរ។ ប៉ុន្តែ ការ​មាន​ភាព​ទៀង​ត្រង់ គឺ​មិន​ងាយ​ស្រួល​ទេ​ក្នុង​ពិភព​លោក​ដែល​មាន​មនុស្ស​ជា​ច្រើន​មិន​ទៀង​ត្រង់។ តើ​ការ​មាន​ភាព​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ នាំ​ឲ្យ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១. ហេតុ​អ្វី​ការ​មាន​ភាព​ទៀង​ត្រង់​គឺ​សំខាន់​ម្ល៉េះ?

ពេល​យើង​ទៀង​ត្រង់​ចំពោះ​អ្នក​ឯ​ទៀត យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​និង​គោរព​លោក។ សូម​ពិចារណា: ព្រះ​យេហូវ៉ា​ដឹង​អ្វី​ទាំង​អស់​ដែល​យើង​គិត​និង​ធ្វើ។ (​ហេប្រឺ ៤:១៣​) ពេល​លោក​ឃើញ​យើង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ លោក​សប្បាយ​ចិត្ត​ណាស់។ បណ្ដាំ​របស់​លោក​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​ជន​ដែល​មាន​ល្បិច​កល តែ​លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​មនុស្ស​ទៀង​ត្រង់​»។​—សុភាសិត ៣:៣២

២. ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ តើ​យើង​អាច​បង្ហាញ​ថាយើង​ទៀង​ត្រង់​តាម​របៀប​ណា​ខ្លះ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​«​និយាយ​ពាក្យ​ពិត​ចំពោះ​គ្នា​»។ (​សាការី ៨:១៦, ១៧​) តើ​នេះ​មាន​ន័យ​អ្វី? នេះ​មាន​ន័យ​ថា​ពេល​យើង​និយាយ​ជា​មួយ​ក្រុម​គ្រួសារ អ្នក​រួម​ការ​ងារ បង​ប្អូន​រួម​ជំនឿ ឬ​ពួក​អាជ្ញាធរ យើង​មិន​ត្រូវ​និយាយ​កុហក​ឬ​ផ្ដល់​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ទេ។ មនុស្ស​ទៀង​ត្រង់​មិន​លួច​ឬ​កេង​បន្លំ​អ្នក​ឯ​ទៀត​ឡើយ។ (​សូម​អាន សុភាសិត ២៤:២៨ និង​អេភេសូរ ៤:២៨​) ម្យ៉ាង​ទៀត ពួក​គេ​បង់​ពន្ធ​ទាំង​អស់​ទៅ​អ្នក​ណា​ដែល​តម្រូវ​ឲ្យ​បង់​ពន្ធ។ (​រ៉ូម ១៣:៥​-​៧​) ក្នុង​រឿង​ទាំង​នេះ​និង​រឿង​ផ្សេង​ទៀត យើង​«​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។​—ហេប្រឺ ១៣:១៨

៣. តើ​ការ​មាន​ភាព​ទៀង​ត្រង់​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

ពេល​យើង​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​ទៀង​ត្រង់ នោះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទុក​ចិត្ត​យើង។ ភាព​ទៀង​ត្រង់​របស់​យើង​ជួយ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់​គ្នា​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ពេល​នៅ​ក្នុង​ក្រុម​ជំនុំ ប្រៀប​ដូច​ជា​អារម្មណ៍​ដែល​ពួក​គាត់​មាន​ពេល​នៅ​ក្នុង​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត ភាព​ទៀង​ត្រង់​របស់​យើង​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស និង​អាច​ធ្វើ​ឲ្យ​«​សេចក្ដី​បង្រៀន​របស់​ព្រះ​ជា​អ្នក​សង្គ្រោះ​យើង ទាក់​ទាញ​ចិត្ត​មនុស្ស​កាន់​តែ​ខ្លាំង​»​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចង់​ស្គាល់​ព្រះ​យេហូវ៉ា។​—ទីតុស ២:១០

បង្កើន​ចំណេះ

សូម​ពិចារណា​ថា​ភាព​ទៀង​ត្រង់​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ព្រះ​យេហូវ៉ា​និង​រូប​អ្នក​ផ្ទាល់។ សូម​រៀន​ដែរ​អំពី​របៀប​ដែល​អ្នក​អាច​ទៀង​ត្រង់​ក្នុង​ស្ថានភាព​ផ្សេង​ៗ។

៤. ភាព​ទៀង​ត្រង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៤:២១ និង​ម៉ាឡាគី ៣:១៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តាម​ទស្សនៈ​របស់​អ្នក ហេតុ​អ្វី​យើង​មិន​គួរ​គិត​ថា យើង​អាច​លាក់​បាំង​ការ​ពិត​ពី​ព្រះ​យេហូវ៉ា?

  • សូម្បី​តែ​ពេល​ខ្លះ​ពិបាក​ឲ្យ​យើង​និយាយ​ការ​ពិត តែ​បើ​យើង​និយាយ​ការ​ពិត តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា?

ក្មេងស្រីម្នាក់កំពុងនិយាយទៅឪពុកដែលបានលុតជង្គង់ស្ដាប់នាង។ មានទឹកក្រូចមួយកែវនៅលើតុបានកំពប់ហូរចុះមក។

ពេល​កូន​ប្រាប់​ការ​ពិត កូន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត។ ពេល​យើង​ប្រាប់​ការ​ពិត យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត

៥. ចូរ​ប្រព្រឹត្ត​ទៀង​ត្រង់​គ្រប់​ពេល​វេលា

មនុស្ស​ជា​ច្រើន​គិត​ថា​ភាព​ទៀង​ត្រង់​មិន​តែង​តែ​មាន​ប្រយោជន៍​ទេ។ ប៉ុន្តែ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​ទៀង​ត្រង់​គ្រប់​ពេល​វេលា។ លេង​វីដេអូ។

វីដេអូ: តើ​អ្វី​នាំ​ឲ្យ​មាន​អំណរ? ពោល​គឺ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ​(​២:៣២​)

ឈុតមួយពីវីដេអូ‹តើអ្វីនាំឲ្យមានអំណរ? ពោលគឺសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស›។ បន្ទាប់ពីបេនសារភាពប្រាប់ចៅហ្វាយថាគាត់បានធ្វើកំហុសមួយដោយអចេតនា ពួកគាត់ចាប់ដៃគ្នា។

សូម​អាន ហេប្រឺ ១៣:១៨ រួច​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​ទៀង​ត្រង់ . . .

  • នៅ​ក្នុង​ក្រុម​គ្រួសារ។

  • នៅ​កន្លែង​ធ្វើ​ការ​ឬ​សាលា​រៀន។

  • នៅ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត។

៦. ភាព​ទៀង​ត្រង់​នាំ​ឲ្យ​មាន​ប្រយោជន៍

ភាព​ទៀង​ត្រង់​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខ្លះ។ ប៉ុន្តែ ការ​ប្រកាន់​ខ្ជាប់​ភាព​ទៀង​ត្រង់​តែង​តែ​ជា​អ្វី​ដែល​ល្អ​បំផុត។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៤:១២​-​១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ការ​មាន​ភាព​ទៀង​ត្រង់​ធ្វើ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

ក. ប្ដីប្រពន្ធនិយាយជាមួយគ្នា ពេលកំពុងផឹកកាហ្វេ។ ខ. បុគ្គលិកជាងម៉ាស៊ីនម្នាក់ដែលធ្វើការក្នុងហាងជួសជុលមួយកំពុងត្រូវចៅហ្វាយរបស់ខ្លួនសរសើរ។ គ. បុរសម្នាក់នៅក្នុងឡានកំពុងបង្ហាញអត្តសញ្ញាណប័ណ្ណឲ្យប៉ូលិសមើល។
  1. ក. ប្ដី​ប្រពន្ធ​ដែល​ទៀង​ត្រង់​ចំពោះ​គ្នា ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ

  2. ខ. បុគ្គលិក​ដែល​ទៀង​ត្រង់​នាំ​ឲ្យ​ចៅហ្វាយ​ទុក​ចិត្ត

  3. គ. ពលរដ្ឋ​ដែល​ទៀង​ត្រង់​ទទួល​ការ​សរសើរ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​កុហក​បន្តិច​បន្តួច​គ្មាន​បញ្ហា​ទេ​»។

  • ហេតុ​អ្វី​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​ស្អប់​ពាក្យ​កុហក​ទាំង​អស់?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ត​របស់​លោក​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ គឺ​ទាំង​ពាក្យ​សម្ដី​ទាំង​ការ​ប្រព្រឹត្ត។

រៀន​សា​ឡើង​វិញ

  • តើ​យើង​អាច​បង្ហាញ​ភាព​ទៀង​ត្រង់​តាម​របៀប​ណា​ខ្លះ?

  • ហេតុ​អ្វី​យើង​មិន​គួរ​គិត​ថា យើង​អាច​លាក់​បាំង​ការ​ពិត​ពី​ព្រះ​យេហូវ៉ា?

  • ហេតុ​អ្វី​យើង​ចង់​ទៀង​ត្រង់​គ្រប់​ពេល​វេលា?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​ឪពុក​ម្ដាយ​អាច​បង្រៀន​កូន​ឲ្យ​មាន​ភាព​ទៀង​ត្រង់​យ៉ាង​ដូច​ម្ដេច?

ចូរ​និយាយ​សេចក្ដី​ពិត (១:៤៤)

តើ​ការ​ធ្វើ​តាម​ពាក្យ​សន្យា​នាំ​ឲ្យ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

ការ​ធ្វើ​តាម​ពាក្យ​សន្យា​នាំ​ឲ្យ​ទទួល​ពរ (៩:០៩)

តើ​អ្វី​ជំរុញ​ឲ្យ​បុរស​ម្នាក់​ដែល​ធ្លាប់​មាន​របៀប​រស់​នៅ​មិន​ទៀង​ត្រង់ ទៅ​ជា​មនុស្ស​ទៀង​ត្រង់​វិញ?

​«​ខ្ញុំ​បាន​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​មេត្តា​ករុណា​និង​ចេះ​អភ័យ​ទោស​»​ (​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា–កញ្ញា ឆ្នាំ​២០១៥​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក