ជំនឿមិនពិតមួយ បង្កើតជំនឿមិនពិតថែមទៀត
នៅសតវត្សរ៍ទី១ សាវ័កប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងកូរិនថូសថា៖ «ចូរប្រយ័ត្ន»។ ហេតុអ្វីប៉ូលបានព្រមានពួកគាត់? «ក្រែងលោមានអ្នកណាចាប់យក[ពួកគាត់]ធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស»។—កូឡុស ២:៨
ទោះជាមានការព្រមានពីប៉ូលក៏ដោយ តែចាប់ផ្ដើមឆ្នាំ១៥០គ.ស. គ្រិស្តសាសនិកខ្លះបានចាប់ផ្ដើមយកគំនិតរបស់ពួកទស្សនវិទូបុរាណមកធ្វើជាទីសំអាងដើម្បីពន្យល់ជំនឿគ្រិស្តសាសនា។ ហេតុអ្វីពួកគាត់ធ្វើដូច្នេះ? គឺដោយសារពួកគាត់ចង់ឲ្យអ្នកចេះដឹងដែលរស់នៅទឹកដីរ៉ូមទទួលស្គាល់រាប់អានពួកគេ យ៉ាងនោះពួកគាត់អាចទាក់ទាញមនុស្សកាន់តែច្រើនឲ្យចូលសាសនា។
អ្នកល្បីជាងគេម្នាក់ក្នុងចំណោមគ្រិស្តសាសនិកទាំងនោះ ឈ្មោះចាស្ទីនម៉ាទើ ជឿថាអ្នកនាំពាក្យរបស់ព្រះបានលេចមកជួបពួកទស្សនវិទូជនជាតិក្រិច យូរឆ្នាំមុនមានលោកយេស៊ូ។ ចាស្ទីននិងគ្រូឯទៀតដែលមានគំនិតដូចគាត់បានបង្រៀនថា ជំនួយពីទ្រឹស្តីនៃទស្សនវិជ្ជានិងរឿងព្រេងបានធ្វើឲ្យគ្រិស្តសាសនាមានប្រយោជន៍ចំពោះមនុស្សទាំងអស់។
ប្រភេទគ្រិស្តសាសនាដែលចាស្ទីនម៉ាទើបានគាំទ្រនោះ បានទាក់ទាញមនុស្សច្រើនឲ្យចូលសាសនា។ ក៏ប៉ុន្តែការយកជំនឿមិនពិតមួយពីទស្សនវិជ្ជានិងរឿងព្រេង បានបណ្ដាលឲ្យបង្កើតជំនឿមិនពិតឯទៀត ហើយនៅទីបំផុតបានកើតជាសេចក្ដីបង្រៀនដែលមនុស្សចាត់ទុកថាជាជំនឿរបស់គ្រិស្តសាសនា។ ដើម្បីបកអាក្រាតជំនឿមិនពិតទាំងនេះ សូមពិចារណានូវឯកសារយោងដូចតទៅ ហើយប្រៀបធៀបជាមួយនឹងអ្វីដែលគម្ពីរពិតជាបង្រៀន។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Devil: Barrators—Giampolo/The Doré Illustrations For Dante’s Divine Comedy/Dover Publications Inc.; angels: Art Resource, NY; trinity relief: Museo Bardini, Florence