លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។
១. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះបង្គាប់នៅចោទិយកថា ១៤:១ ដែលហាមអារសាច់ខ្លួនឯង ក្នុងអំឡុងពេលកាន់ទុក្ខចំពោះមនុស្សស្លាប់? [ថ្ងៃទី៣ ខែវិច្ឆិកា, w០៥ ១/១ ទំ. ៣២ វ. ៤]
២. តើហេតុអ្វីព្រះយេហូវ៉ាបង្គាប់បណ្ដាស្តេចអ៊ីស្រាអែលឲ្យចម្លងក្រិត្យវិន័យរបស់ព្រះ និង«មើលរាល់តែថ្ងៃជានិច្ច អស់១ជីវិត»? (ចោ. ១៧:១៨-២០) [ថ្ងៃទី៣ ខែវិច្ឆិកា, w០២ ១/៩ ទំ. ២០ វ. ៤]
៣. តើគោលការណ៍នៅក្នុងចោទិយកថា ២២:៨ ទាក់ទងនឹងគ្រិស្តសាសនិកយ៉ាងដូចម្ដេច? [ថ្ងៃទី១០ ខែវិច្ឆិកា, w០១ ១/៥ ទំ. ៤, ៥ វ. ៥-៧]
៤. ហេតុអ្វីការទទួលបញ្ចាំ«ថ្មត្បាល់កិន ទោះគ្របឬតួក្ដី»បានត្រូវហាម? (ចោ. ២៤:៦) [ថ្ងៃទី១៧ ខែវិច្ឆិកា, w០៥ ១/១ ទំ. ៣១ វ. ៣]
៥. តើបណ្ដាជនអ៊ីស្រាអែលត្រូវស្ដាប់បង្គាប់ព្រះដោយមានចិត្តគំនិតបែបណា ហើយតើអ្វីគួរជំរុញចិត្តយើងឲ្យបម្រើព្រះយេហូវ៉ា? (ចោ. ២៨:៤៧) [ថ្ងៃទី២៤ ខែវិច្ឆិកា, w១០ ១/៩ ទំ. ១០ វ. ៤]
៦. នៅចោទិយកថា ៣០:១៩, ២០ តើតម្រូវការបីដែលចាំបាច់ដើម្បីទទួលជីវិតគឺជាអ្វី? [ថ្ងៃទី២៤ ខែវិច្ឆិកា, w១០ ១/២ ទំ. ៣២ វ. ១៧]
៧. តើព្រះតម្រូវឲ្យយើងអានគម្ពីរដោយសំឡេងតិចៗចាប់ពីលោកុប្បត្តិដល់ការបើកបង្ហាញឬ? (យ៉ូស. ១:៨) [ថ្ងៃទី៨ ខែធ្នូ, w១៣ ១៥/៤ ទំ. ៧ វ. ៤]
៨. កំណត់ហេតុនៅយ៉ូស្វេ ៥:១៤, ១៥ តើ«អ្នកដែលជាកំពូលលើពួកពលផងព្រះយេហូវ៉ា»ជានរណា ហើយតើយើងទទួលការលើកទឹកចិត្តយ៉ាងណាពីកំណត់ហេតុនេះ? [ថ្ងៃទី៨ ខែវិច្ឆិកា, w០៥ ១/៣ ទំ. ២៩ វ. ២]
៩. តើអ្វីបាននាំឲ្យអេកានធ្វើអំពើខុសឆ្គង ហើយតើយើងអាចទាញមេរៀនអ្វីពីគំរូអាក្រក់របស់គាត់? (យ៉ូស. ៧:២០, ២១) [ថ្ងៃទី១៥ ខែធ្នូ, w១០ ១/៤ ទំ. ២៣-២៤ វ. ២, ៥]
១០. តើតាមរបៀបណាគំរូរបស់កាលែបផ្ដល់ការលើកទឹកចិត្តដល់យើងនៅសព្វថ្ងៃនេះ? (យ៉ូស. ១៤:១០-១៣) [ថ្ងៃទី២៩ ខែធ្នូ, w០៥ ១/៣ ទំ. ៣២ វ. ២]