លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ មានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. ហេតុអ្វីបានជាចំណងមិត្តភាពរវាងរូថនិងន៉ាអូមីរឹងមាំនិងស្ថិតស្ថេរយូរអង្វែង ហើយតើយើងអាចទាញមេរៀនអ្វី? (រស់. ១:១៦, ១៧) [ថ្ងៃទី២ ខែមីនា, w០៩ ១/១០ ទំ. ២៥ វ. ៥]
២. តើអ្វីបាននាំឲ្យរូថមានកេរ្ដិ៍ឈ្មោះ«ជាស្ត្រីល្អត្រឹមត្រូវណាស់»? (រស់. ៣:១១) [ថ្ងៃទី២ ខែមីនា, w០៥ ១/៦ ទំ. ៣១ វ. ៧]
៣. នៅពេលយើងជួបនឹងបញ្ហា តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ហាណា? (១សាំ. ១:៨, ១៦-១៨) [ថ្ងៃទី៩ ខែមីនា, w១១ ១/១០ ទំ. ២៥ វ. ១៣]
៤. ដូចសាំយូអែល តើយើងអាចទៅជា«ទីគាប់ព្រះហឫទ័យ»ដល់ព្រះនិងមនុស្សយ៉ាងដូចម្ដេច? (១សាំ. ២:២៦; ៣:៥-៨, ១៥, ១៩) [ថ្ងៃទី៩ ខែមីនា, w០៥ ១/៧ ទំ. ៣០ វ. ៥]
៥. ពេលដែល«ពួកពាលអនាថា»បដិសេធមិនទទួលយកសូលជាស្តេច គាត់មិនបានប្រព្រឹត្តមិនសមរម្យទៅលើពួកគេទេ។ តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់គាត់? (១សាំ. ១០:២២, ២៧) [ថ្ងៃទី២៣ ខែមីនា, w០៥ ១/៧ ទំ. ៣១, វ. ២]
៦. សូលបានគិតថាការជូនគ្រឿងបូជាគឺស្មើនឹងការស្ដាប់បង្គាប់ព្រះយេហូវ៉ា តើយើងអាចទាញមេរៀនដ៏សំខាន់អ្វីពីកំហុសរបស់គាត់? (១សាំ. ១៥:២២, ២៣) [ថ្ងៃទី៣០ ខែមីនា, w០៧ ១/៧ ទំ. ១៧ វ. ៣-៤]
៧. ព្រះយេហូវ៉ា«ទតចំពោះក្នុងចិត្ត»របស់មនុស្ស តើយើងអាចយកតម្រាប់លោកយ៉ាងដូចម្ដេច? (១សាំ. ១៦:៦, ៧) [ថ្ងៃទី៦ ខែមេសា, w០៥ ១/៧ ទំ. ៣២ វ. ២]
៨. យោងទៅតាមសុភាសិត ១:៤ ពេលយើងប្រឈមមុខនឹងស្ថានភាពពិបាក តើព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើអ្វី? (១សាំ. ២១:១២, ១៣) [ថ្ងៃទី១៣ ខែមេសា, w០៥ ១/៧ ទំ. ៣២ វ. ៥]
៩. ហេតុអ្វីយើងអាចនិយាយថា អ្វីដែលអ័ប៊ីកែលបានធ្វើមិនមែនជាការខុស? (១សាំ. ២៥:១០, ១១, ១៨, ១៩) [ថ្ងៃទី២០ ខែមេសា, w១០ ១/៥ ទំ. ២១ វ. ១៨]
១០. អ័ប៊ីកែលបានសុំអភ័យទោសចំពោះអ្វីដែលនាងមិនបានធ្វើ។ តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់នាង? (១សាំ. ២៥:២៤) [ថ្ងៃទី២០ ខែមេសា, w០៣ ១/២ ទំ. ៥ វ. ១, ៤]