បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w22 ធ្នូ ទំ. ២៨-៣០
  • តើអ្នកត្រៀមខ្លួនទទួល«ផែនដីជាមត៌ក»ហើយឬនៅ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកត្រៀមខ្លួនទទួល«ផែនដីជាមត៌ក»ហើយឬនៅ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​ឬ​ទេ?
  • តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ពួក​អ្នក​ដែល​នឹង​ត្រូវ ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?
  • តើ​អ្នក​ត្រៀម​ខ្លួន​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?
  • មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ!
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? តើពួកគេនឹងរស់នៅឯណា?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ភាគទី១០
    ចូរស្ដាប់ព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
w22 ធ្នូ ទំ. ២៨-៣០
មនុស្សកំពុងកែប្រែផែនដីឲ្យទៅជាសួនឧទ្យាន។ អ្នកខ្លះប្រមូលសំណល់ ខ្លះទៀតសង់ផ្ទះ ហើយអ្នកឯទៀតដាំដុះធ្វើសួន។

តើ​អ្នក​ត្រៀម​ខ្លួន​ទទួល​«​ផែនដី​ជា​មត៌ក​»​ហើយ​ឬ​នៅ?

យើង​ទាំង​អស់​គ្នា​ទន្ទឹង​រង់​ចាំ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូត​បូត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក​»។ (​ម៉ាថ. ៥:៥​) ពួក​អ្នក​រើស​តាំង​នឹង​ទទួល​ផែនដី​ជា​មត៌ក​ដោយ​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​បប. ៥:១០; ២០:៦​) នៅ​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​ភាគ​ច្រើន​ទន្ទឹង​រង់​ចាំ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី ដោយ​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ មាន​សុភមង្គល និង​រស់​នៅ​ដោយ​សុខ​សាន្ត។ ដើម្បី​ឲ្យ​នេះ​កើត​ឡើង​បាន ពួក​គេ​នឹង​មាន​កិច្ច​ការ​សំខាន់​ដែល​ត្រូវ​ធ្វើ។ សូម​គិត​អំពី​កិច្ច​ការ​បី​គឺ​៖ ការ​ជួយ​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ និង​ការ​បង្រៀន​ពួក​អ្នក​ទាំង​នោះ។ សូម​គិត​ផង​ដែរ​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​ថា​សូម្បី​តែ​នៅ​ឥឡូវ​នេះ អ្នក​ចង់​មាន​ចំណែក​ក្នុង​ការ​ធ្វើ​អ្វី​ទាំង​នោះ។

តើ​អ្នក​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​ឬ​ទេ?

ពេល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​មនុស្ស​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ហើយ​ចូរ​គ្រប់​គ្រង​ផែនដី​»​ លោក​បាន​លើក​បញ្ជាក់​ថា​ផែនដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ (​ដក. ១:២៨​) ពួក​អ្នក​ដែល​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែនដី ក៏​នឹង​ត្រូវ​ធ្វើ​តាម​បង្គាប់​នេះ​ដែរ។ ប៉ុន្តែ​ដោយ​សារ​លែង​មាន​សួន​អេដែន នោះ​មិន​មាន​សួន​ឧទ្យាន​ឲ្យ​ធ្វើ​ជា​ទី​ចាប់​ផ្ដើម​ទេ។ ភ្លាម​ៗ​ក្រោយ​ពី​សង្គ្រាម​អាម៉ាគេដូន នឹង​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​សម្អាត​ផែនដី​នៅ​កន្លែង​ណា​ដែល​បាន​ត្រូវ​បង្ខូច។ នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​ការ​ច្រើន។

នេះ​រំលឹក​យើង​អំពី​កិច្ច​ការ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ពេល​ដែល​ពួក​គេ​បាន​ត្រឡប់​មក​ពី​ស្រុក​បាប៊ីឡូន​វិញ។ អស់​៧០​ឆ្នាំ គ្មាន​នរណា​ម្នាក់​បាន​រស់​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ​ឡើយ។ ប៉ុន្តែ អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​ធ្វើ​ឲ្យ​ទឹក​ដី​នោះ​ស្រស់​ស្អាត​ម្ដង​ទៀត។ ទំនាយ​នោះ​ចែង​ថា​៖ ​«​លោក​នឹង​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​នៅ​ទី​នោះ​ទៅ​ជា​ស្រស់​ស្អាត ដូច​ជា​សួន​អេដែន​»។ (​អេ. ៥១:៣​) ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ទៅ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត។ ស្រដៀង​គ្នា​ដែរ ដោយ​មាន​ពរ​ពី​ព្រះ​យេហូវ៉ា ពួក​អ្នក​ដែល​នឹង​ទទួល​ផែនដី​ជា​មត៌ក​អាច​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត។ ម្យ៉ាង​ទៀត សូម្បី​តែ​នៅ​ឥឡូវ​នេះ ក៏​អ្នក​អាច​បង្ហាញ​ថា​អ្នក​ចង់​មាន​ចំណែក​ក្នុង​កិច្ច​ការ​នោះ។

របៀប​មួយ​គឺ​ដោយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ផ្ទះ​និង​ទី​ធ្លា​នៅ​ជុំ​វិញ​ឲ្យ​ស្អាត​បាត​និង​មាន​របៀប​រៀប​រយ។ អ្នក​អាច​ធ្វើ​ដូច្នេះ ទោះ​ជា​អ្នក​ជិត​ខាង​របស់​អ្នក​មិន​ធ្វើ​ក៏​ដោយ។ អ្នក​ក៏​អាច​ជួយ​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ​និង​សាល​សន្និបាត​ផង​ដែរ។ បើ​កាលៈទេសៈ​អនុញ្ញាត អ្នក​ក៏​អាច​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​តំបន់​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ពេល​មាន​មហន្តរាយ។ ពេល​អ្នក​ធ្វើ​ដូច្នេះ នេះ​បង្ហាញ​ថា​អ្នក​ចង់​ជួយ​បង​ប្អូន​រួម​ជំនឿ បើ​មាន​សេចក្ដី​ត្រូវ​ការ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​រៀន​ជំនាញ​ណា​ខ្លះ​ដែល​ខ្ញុំ​អាច​ប្រើ បើ​ខ្ញុំ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី?›។

បងប្អូនប្រុសស្រីមួយក្រុមកំពុងសម្អាតនិងថែទាំសាលប្រជុំ។

តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ពួក​អ្នក​ដែល​នឹង​ត្រូវ ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?

ភ្លាម​ៗ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ប្រោស​កូន​ស្រី​របស់​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​គេ​ឲ្យ​យក​អាហារ​មក​ឲ្យ​កូន​នោះ​បរិភោគ។ (​ម៉ាក. ៥:៤២, ៤៣​) ប្រហែល​ជា​មិន​មែន​ជា​ការ​ពិបាក​ឲ្យ​មើល​ថែ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​នោះ​ឡើយ។ ប៉ុន្តែ សូម​គិត​ថា​កិច្ច​ការ​ដែល​យើង​នឹង​ត្រូវ​ធ្វើ​គឺ​ច្រើន​យ៉ាង​ណា​ទៅ ពេល​លោក​យេស៊ូ​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា​៖ ​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក ហើយ​ចេញ​មក​»។ (​យ៉ូន. ៥:២៨, ២៩​) ទោះ​ជា​គម្ពីរ​មិន​ផ្ដល់​ព័ត៌មាន​ច្រើន​ក្ដី យើង​អាច​ស្រមៃ​ឃើញ​ថា​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ត្រូវ​ការ​ជំនួយ​ដើម្បី​មាន​អាហារ កន្លែង​ស្នាក់​នៅ និង​សម្លៀក​បំពាក់។ សូម្បី​តែ​នៅ​ឥឡូវ​នេះ តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ចង់​ជួយ​ឬ​ទេ? សូម​គិត​អំពី​សំណួរ​ដូច​ត​ទៅ​នេះ។

តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​បង្ហាញ​ថា អ្នក​ត្រៀម​ខ្លួន​ទទួល​ផែនដី​ជា​មត៌ក?

បងប្អូនប្រុសស្រីនៅព្រលានយន្តហោះសប្បាយទទួលស្វាគមន៍ភ្ញៀវដែលមកចូលរួមកម្មវិធីមហាសន្និបាតអន្តរជាតិនៅក្រុងប៉ារីស។

ពេល​មាន​សេចក្ដី​ជូន​ដំណឹង​ថា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​មក​ទស្សនកិច្ច​ក្រុម​ជំនុំ​របស់​អ្នក តើ​អ្នក​អញ្ជើញ​គាត់​ឲ្យ​ពិសា​អាហារ​ជា​មួយ​គ្នា​ឬ​ទេ? ពេល​អ្នក​បម្រើ​ពេញ​ពេល​ពិសេស​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ភារកិច្ច​ពី​បេតអែល​ទៅ​តំបន់​ផ្សាយ ឬ​ពេល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ចប់​អាណត្ដិ​របស់​គាត់​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ តើ​អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​រក​កន្លែង​ស្នាក់​នៅ​ឬ​ទេ? បើ​មហា​សន្និបាត​តាម​ភូមិ​ភាគ​ឬ​មហា​សន្និបាត​ពិសេស​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់​របស់​អ្នក តើ​អ្នក​អាច​ស្ម័គ្រ​ចិត្ត​ជួយ​ធ្វើ​កិច្ច​ការ​មុន​និង​ក្រោយ​កម្ម​វិធី​នោះ​ឬ​ធ្វើ​ជា​អ្នក​ស្វាគមន៍​អ្នក​ចូល​រួម​ឬ​ទេ?

តើ​អ្នក​ត្រៀម​ខ្លួន​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?

យោង​ទៅ​តាម​សកម្មភាព ២៤:១៥ យើង​រំពឹង​ថា​មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​ជា​ច្រើន​មិន​បាន​ស្គាល់​ព្រះ​យេហូវ៉ា​មុន​ដែល​ពួក​គេ​ស្លាប់។ ប៉ុន្តែ ពួក​គេ​នឹង​មាន​ឱកាស​នេះ​ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។a ពួក​អ្នក​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ដែល​មាន​បទ​ពិសោធន៍​នឹង​ជួយ​បង្រៀន​ពួក​គេ។ (​អេ. ១១:៩​) បង​ស្រី​ហ្សាឡឹត​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ទ្វីប​អឺរ៉ុប ទ្វីប​អាម៉េរិក​ខាង​ត្បូង​និង​ទ្វីប​អាហ្វ្រិក ទន្ទឹង​រង់​ចាំ​ធ្វើ​កិច្ច​ការ​នោះ។ គាត់​និយាយ​យ៉ាង​សប្បាយ​ថា​៖ ​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​បង្រៀន​មនុស្ស​ពេល​ដែល​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពេល​ខ្ញុំ​អាន​អំពី​បុគ្គល​ដែល​បាន​រស់​នៅ​សម័យ​មុន ខ្ញុំ​ច្រើន​តែ​គិត​ថា ‹បើ​បុគ្គល​នោះ​បាន​ស្គាល់​ព្រះ​យេហូវ៉ា ជីវិត​គាត់​អាច​ខុស​គ្នា​ឆ្ងាយ›។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ប្រាប់​មនុស្ស​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា ជីវិត​របស់​ពួក​គេ​នឹង​ល្អ​ប្រសើរ​យ៉ាង​ណា​ទៅ​បើ​ពួក​គេ​បម្រើ​លោក​»។

សូម្បី​តែ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​រស់​នៅ​មុន​លោក​យេស៊ូ​មក​ផែនដី ក៏​ត្រូវ​រៀន​ច្រើន​ដែរ។ សូម​ស្រមៃ​គិត​ថា​យើង​នឹង​សប្បាយ​និង​មាន​កិត្តិយស​យ៉ាង​ណា​ដើម្បី​ពន្យល់​ទៅ​ដានីយ៉ែល​អំពី​ការ​សម្រេច​នៃ​ទំនាយ​ដែល​គាត់​បាន​សរសេរ​តែ​មិន​យល់។ (​ដាន. ១២:៨​) ចុះ​យ៉ាង​ណា​ការ​ជួយ​រូថ​និង​ណាអូមី​ឲ្យ​ដឹង​ថា​ពួក​គាត់​ជា​សែស្រឡាយ​នៃ​មេស្ស៊ី? យើង​នឹង​រីករាយ​បង្រៀន​មនុស្ស​នៅ​ទូទាំង​ផែនដី ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ឬ​ការ​បង្វែរ​អារម្មណ៍​ពី​ពិភព​លោក​ដ៏​ទុច្ចរិត​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។

បងស្រីម្នាក់ឲ្យខិត្តប័ណ្ណមួយដល់ស្ត្រីម្នាក់នៅកន្លែងបោកអ៊ុត។

តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ជួយ​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? របៀប​ដ៏​សំខាន់​មួយ​គឺ​ដោយ​ព្យាយាម​បង្កើន​សមត្ថភាព​បង្រៀន​របស់​អ្នក​និង​ដោយ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថ. ២៤:១៤​) ទោះ​ជា​អ្នក​មិន​អាច​ផ្សព្វ​ផ្សាយ​បាន​ច្រើន​ដូច​ដែល​អ្នក​ចង់​ធ្វើ​នៅ​ឥឡូវ​នេះ​ដោយ​សារ​អាយុ​ឬ​មូលហេតុ​ផ្សេង​ទៀត​ក្ដី អ្នក​អាច​បង្ហាញ​ថា​អ្នក​ចង់​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដោយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ឥឡូវ​នេះ។

គឺ​ជា​ការ​ល្អ​ឲ្យ​គិត​អំពី​សំណួរ​សំខាន់​ដូច​ត​ទៅ​នេះ​៖ តើ​អ្នក​ពិត​ជា​ទន្ទឹង​រង់​ចាំ​ទទួល​ផែនដី​ជា​មត៌ក​ឬ​ទេ? តើ​អ្នក​រំភើប​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ព្រម​ទាំង​ជួយ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​និង​បង្រៀន​ពួក​គេ​ឬ​ទេ? អ្នក​អាច​បង្ហាញ​ថា​អ្នក​ត្រៀម​ខ្លួន​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​ដោយ​ចូល​រួម​ក្នុង​កិច្ច​ការ​ដែល​ស្រដៀង​នឹង​កិច្ច​ការ​ដែល​អ្នក​នឹង​ធ្វើ​ពេល​អ្នក​ទទួល​ផែនដី​ជា​មត៌ក។

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​នាំ​មនុស្ស​ជា​ច្រើន​មក​ឯ​សេចក្ដី​សុចរិត​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កញ្ញា ឆ្នាំ​២០២២។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក