-
ដំណើរចាកចេញ ៣១:២-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «មើល! ខ្ញុំបានជ្រើសរើសបេសាលែល+ជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+ ៣ ខ្ញុំនឹងឲ្យឫទ្ធានុភាពរបស់ខ្ញុំដល់គាត់ ព្រមទាំងឲ្យប្រាជ្ញា ការយល់ដឹង និងចំណេះសព្វគ្រប់ក្នុងការធ្វើអ្វីៗដោយដៃ។ ៤ គាត់នឹងចេះធ្វើក្បាច់រចនា ចេះធ្វើគ្រឿងផ្សេងៗពីមាស ពីប្រាក់ និងពីស្ពាន់។ ៥ គាត់ចេះច្នៃនិងដាំត្បូង+ ថែមទាំងចេះធ្វើឧបករណ៍ផ្សេងៗពីឈើផងដែរ។+
-
-
ដំណើរចាកចេញ ៣៥:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ បន្ទាប់មក ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «មើល! ព្រះយេហូវ៉ាបានជ្រើសរើសបេសាលែលជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+
-
-
ដំណើរចាកចេញ ៣៦:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៦ «ដូច្នេះ បេសាលែលនឹងធ្វើការជាមួយនឹងអូហូលាភ ព្រមទាំងជាមួយនឹងជាងជំនាញឯទៀត។ ព្រះយេហូវ៉ាបានឲ្យប្រាជ្ញានិងការយល់ដឹងដល់ពួកជាងទាំងនោះ ដើម្បីឲ្យពួកគេអាចធ្វើកិច្ចការទាំងអស់សម្រាប់កិច្ចបម្រើបរិសុទ្ធ តាមបង្គាប់ព្រះយេហូវ៉ា»។+
-