-
ដំណើរចាកចេញ ១៤:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ រួចម៉ូសេក៏លើកដៃតម្រង់ទៅសមុទ្រភ្លាម។ កាលថ្ងៃរះ ទឹកសមុទ្រក៏ហូរចូលគ្នាដូចដើមវិញ។ ខណៈនោះ ពួកអេហ្ស៊ីបព្យាយាមរត់ចេញ តែព្រះយេហូវ៉ាបានរលាស់ពួកគេទៅក្នុងសមុទ្រទៅ។+ ២៨ ទឹកសមុទ្របានធ្លាក់បោកសន្ធប់ទៅលើទ័ពផារ៉ូ ទាំងទ័ពសេះ ទាំងទ័ពរទេះចម្បាំង គឺអស់អ្នកដែលបានចូលទៅដេញតាមជនជាតិអ៊ីស្រាអែល។+ គ្មានទាហានអេហ្ស៊ីបណាម្នាក់រួចជីវិតឡើយ។+
-
-
ការបំភ្លឺច្បាប់ ៤:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជួយរំដោះអ្នករាល់គ្នាពីស្រុកអេហ្ស៊ីបដោយការវិនិច្ឆ័យ ដោយសញ្ញាសម្គាល់ ដោយការអស្ចារ្យ+ ដោយសង្គ្រាម+ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ និងដោយការដ៏គួរឲ្យស្ញែងខ្លាច។+ តើលោកធ្លាប់ធ្វើដូចនោះចំពោះប្រជាជាតិណាមួយដែរឬទេ?
-