បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពិធី​បុណ្យ​ទី​២ គឺ​បុណ្យ​អាទិត្យ​ទី​៧* ជា​ពេល​ដែល​អ្នក​ប្រមូល​ផល​ដំបូង​ពី​ស្រែ​ចម្ការ។+ ពិធី​បុណ្យ​ទី៣ គឺ​បុណ្យ​ប្រមូល​ផល*ដែល​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ ជា​ពេល​ដែល​អ្នក​ប្រមូល​ផល​ចុង​ក្រោយ​ពី​ស្រែ​ចម្ការ។+

  • ជំរឿនបណ្ដាជន ២៩:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​មក​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ជូន​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៧​ថ្ងៃ។+

  • ការបំភ្លឺច្បាប់ ១៦:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ពេល​ប្រមូល​ផល​ស្រូវ* ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង* អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ខ្ទម*+អស់​រយៈ​ពេល​៧​ថ្ងៃ។

  • អែសរ៉ា ៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ បន្ទាប់​មក ពួក​គេ​បាន​ធ្វើ​បុណ្យ​ខ្ទម​ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក+ ហើយ​ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត​ជា​រៀង​រាល់​ថ្ងៃ​តាម​ចំនួន​ដែល​បាន​ត្រូវ​កំណត់។+

  • នេហេមា ៨:១៤-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ កាល​ដែល​ពួក​គេ​កំពុង​ស្វែង​យល់​អំពី​ច្បាប់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ ពួក​គេ​រក​ឃើញ​ថា​ក្នុង​អំឡុង​ពិធី​បុណ្យ​នាខែ​ទី៧ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ស្នាក់​នៅ​ក្នុង​ខ្ទម+ ១៥ និង​ត្រូវ​ប្រកាស+នៅ​ទូ​ទាំង​ក្រុង​យេរូសាឡិម​និង​ក្រុង​ឯ​ទៀត​ថា​៖ ​«​ចូរ​នាំ​គ្នា​ចេញ​ទៅ​ឯ​តំបន់​ភ្នំ ហើយ​កាប់​យក​មែក​ឈើ​ដែល​មាន​ស្លឹក​ច្រើន ពី​ដើម​អូលីវ ដើម​ស្រល់ ដើម​មើថល ដើម​លម៉ើ និង​ដើម​ឯ​ទៀត ដើម្បី​យក​មក​ប្រក់​ធ្វើ​ខ្ទម ស្រប​តាម​ច្បាប់​ម៉ូសេ​»។

      ១៦ ដូច្នេះ បណ្ដា​ជន​នាំ​គ្នា​ចេញ​ទៅ​កាប់​មែក​ឈើ យក​មក​ធ្វើ​ខ្ទម​នៅ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ នៅ​ទី​ធ្លា​ផ្ទះ នៅ​ទី​លាន​វិហារ​របស់​ព្រះ​ដ៏​ពិត+ ទី​លាន​សាធារណៈ​ក្បែរ​ទ្វារទឹក+ និង​ទី​លាន​សាធារណៈ​ក្បែរ​ទ្វារអេប្រាអ៊ីម។+ ១៧ យ៉ាង​នេះ ជន​ជាតិ​អ៊ីស្រាអែល​ដែល​ធ្លាប់​ធ្វើ​ជា​ឈ្លើយ បាន​ធ្វើ​ខ្ទម​ហើយ​ស្នាក់​នៅ​ក្នុង​ខ្ទម​ទាំង​នោះ។ ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ+ជា​កូន​នុន រហូត​ដល់​ថ្ងៃ​នោះ ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ម្ល៉ោះ​ហើយ បណ្ដា​ជន​មាន​សេចក្ដី​សប្បាយ​រីក​រាយ​ក្រៃ​លែង។+ ១៨ រៀង​រាល់​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​ចប់​ពិធី​បុណ្យ​ខ្ទម គេ​អាន​ច្បាប់​របស់​ព្រះ​ដ៏​ពិត។+ ពួក​គេ​បាន​ធ្វើ​ពិធី​បុណ្យ​នោះ​អស់​៧​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​៨​ពួក​គេ​មាន​ប្រជុំ​ពិសេស ស្រប​តាម​ច្បាប់​តម្រូវ។+

  • យ៉ូហាន ៧:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ក៏​ប៉ុន្តែ នៅ​ពេល​នោះ​គឺ​ជិត​ដល់​បុណ្យ​រោង*+ហើយ ជា​បុណ្យ​របស់​ជនជាតិ​យូដា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក