បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពិធី​បុណ្យ​ទី​២ គឺ​បុណ្យ​អាទិត្យ​ទី​៧* ជា​ពេល​ដែល​អ្នក​ប្រមូល​ផល​ដំបូង​ពី​ស្រែ​ចម្ការ។+ ពិធី​បុណ្យ​ទី៣ គឺ​បុណ្យ​ប្រមូល​ផល*ដែល​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ ជា​ពេល​ដែល​អ្នក​ប្រមូល​ផល​ចុង​ក្រោយ​ពី​ស្រែ​ចម្ការ។+

  • ច្បាប់លេវី ២៣:៣៤-៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៧ គឺ​ជា​បុណ្យ​ខ្ទម*ជូន​ព្រះ​យេហូវ៉ា ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ។+ ៣៥ នៅ​ថ្ងៃ​ដំបូង​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ៣៦ អស់​៧​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។ លុះ​ដល់​ថ្ងៃ​ទី​៨ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា+ ហើយ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​លោក។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​ដ៏​ឱឡារិក អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។

  • ការបំភ្លឺច្បាប់ ១៦:១៣-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ពេល​ប្រមូល​ផល​ស្រូវ* ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង* អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ខ្ទម*+អស់​រយៈ​ពេល​៧​ថ្ងៃ។ ១៤ ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ+ជា​មួយ​នឹង​កូន​ប្រុស​កូន​ស្រី​ខ្លួន ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជា​មួយ​នឹង​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា។ ១៥ អស់​៧​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ+ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់+ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ភោគ​ផល​ជា​ច្រើន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ក្រៃ​លែង។+

  • នេហេមា ៨:១៤-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ កាល​ដែល​ពួក​គេ​កំពុង​ស្វែង​យល់​អំពី​ច្បាប់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ ពួក​គេ​រក​ឃើញ​ថា​ក្នុង​អំឡុង​ពិធី​បុណ្យ​នាខែ​ទី៧ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ស្នាក់​នៅ​ក្នុង​ខ្ទម+ ១៥ និង​ត្រូវ​ប្រកាស+នៅ​ទូ​ទាំង​ក្រុង​យេរូសាឡិម​និង​ក្រុង​ឯ​ទៀត​ថា​៖ ​«​ចូរ​នាំ​គ្នា​ចេញ​ទៅ​ឯ​តំបន់​ភ្នំ ហើយ​កាប់​យក​មែក​ឈើ​ដែល​មាន​ស្លឹក​ច្រើន ពី​ដើម​អូលីវ ដើម​ស្រល់ ដើម​មើថល ដើម​លម៉ើ និង​ដើម​ឯ​ទៀត ដើម្បី​យក​មក​ប្រក់​ធ្វើ​ខ្ទម ស្រប​តាម​ច្បាប់​ម៉ូសេ​»។

      ១៦ ដូច្នេះ បណ្ដា​ជន​នាំ​គ្នា​ចេញ​ទៅ​កាប់​មែក​ឈើ យក​មក​ធ្វើ​ខ្ទម​នៅ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ នៅ​ទី​ធ្លា​ផ្ទះ នៅ​ទី​លាន​វិហារ​របស់​ព្រះ​ដ៏​ពិត+ ទី​លាន​សាធារណៈ​ក្បែរ​ទ្វារទឹក+ និង​ទី​លាន​សាធារណៈ​ក្បែរ​ទ្វារអេប្រាអ៊ីម។+ ១៧ យ៉ាង​នេះ ជន​ជាតិ​អ៊ីស្រាអែល​ដែល​ធ្លាប់​ធ្វើ​ជា​ឈ្លើយ បាន​ធ្វើ​ខ្ទម​ហើយ​ស្នាក់​នៅ​ក្នុង​ខ្ទម​ទាំង​នោះ។ ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ+ជា​កូន​នុន រហូត​ដល់​ថ្ងៃ​នោះ ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ម្ល៉ោះ​ហើយ បណ្ដា​ជន​មាន​សេចក្ដី​សប្បាយ​រីក​រាយ​ក្រៃ​លែង។+ ១៨ រៀង​រាល់​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​ចប់​ពិធី​បុណ្យ​ខ្ទម គេ​អាន​ច្បាប់​របស់​ព្រះ​ដ៏​ពិត។+ ពួក​គេ​បាន​ធ្វើ​ពិធី​បុណ្យ​នោះ​អស់​៧​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​៨​ពួក​គេ​មាន​ប្រជុំ​ពិសេស ស្រប​តាម​ច្បាប់​តម្រូវ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក