បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​បណ្ដា​ជន​នេះ​ជា​មនុស្ស​មាន​ចិត្ត​រឹង​រូស​ណាស់។+ ១០ ខ្ញុំ​ខឹង​ពួក​គេ​ខ្លាំង​ណាស់ ដូច្នេះ​ទុក​ឲ្យ​ខ្ញុំ​បំផ្លាញ​បណ្ដា​ជន​នេះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​ខ្ញុំ​នឹង​បង្កើត​ប្រជា​ជាតិ​ដ៏​ធំ​មួយ​ពី​អ្នក​វិញ​»។+

  • ជំរឿនបណ្ដាជន ២៥:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​ចូល​រួម​គោរព​បូជា​ព្រះ​បាល​នៃ​ភ្នំ​ពេអរ+ ហើយ​នេះ​បាន​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ពួក​គេ​យ៉ាង​ខ្លាំង។

  • ការបំភ្លឺច្បាប់ ១១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ប៉ុន្តែ ចូរ​ប្រយ័ត្ន​ក្រែង​លោ​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង​ឲ្យ​បែរ​ចេញ​ទៅ​គោរព​បូជា​ព្រះ​ឯ​ទៀត ហើយ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ។+ ១៧ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ខឹង​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ លោក​នឹង​លែង​បង្អុរ​ភ្លៀង​មក​ទៀត+ ហើយ​ដី​នៅ​ក្នុង​ស្រុក​នោះ​នឹង​លែង​បង្កើត​ផល​ដែរ។ អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។+

  • អ្នកសម្រេចក្ដី ២:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់ រហូត​ដល់​លោក​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ ដោយ​ទុក​ឲ្យ​អ្នក​ទាំង​នោះ​លួច​ប្លន់​ពួក​គេ។+ លោក​ឲ្យ*ពួក​គេ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួក​សត្រូវ​ដែល​នៅ​ជុំ​វិញ+ រហូត​ដល់​ពួក​គេ​មិន​អាច​តស៊ូ​នឹង​ពួក​សត្រូវ​បាន​ទៀត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក