បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៤:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​និង​ការ​សម្រេច​ក្ដី​ទាំង​នោះ​ឲ្យ​បាន​ដិត​ដល់+ ព្រោះ​នោះ​នឹង​បង្ហាញ​ថា​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា+និង​ការ​យល់​ដឹង+នៅ​ចំពោះ​ប្រជា​ជាតិ​នា​នា ហើយ​ពេល​ពួក​គេ​ឮ​បញ្ញត្តិ​និង​ការ​សម្រេច​ក្ដី​ទាំង​នោះ ពួក​គេ​នឹង​សរសើរ​ថា​៖ ‹ប្រជា​ជាតិ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​វាង​វៃ​និង​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​មែន!›។+

  • ចម្រៀងសរសើរព្រះ ១១១:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា។+

      ש [​ស៊ីន​]

      អ្នក​ណា​ដែល​ធ្វើ​តាម​បង្គាប់​របស់​លោក អ្នក​នោះ​បង្ហាញ​ការ​យល់​ធ្លុះ​ជ្រៅ។+

      ת [​ថាវ​]

      សូម​ឲ្យ​លោក​ទទួល​ការ​សរសើរ​ជា​រៀង​រហូត។

  • សុភាសិត ៩:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា+

      ហើយ​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត+ នាំ​ឲ្យ​មាន​ការ​យល់​ដឹង។

  • អ្នកទូន្មាន ១២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ក្រោយ​ពី​បាន​ស្ដាប់​អ្វី​ៗ​ទាំង​អស់​នេះ​រួច​ហើយ សរុប​សេចក្ដី​គឺ​៖ ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត+ ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច+ ព្រោះ​នេះ​ជា​កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស។+

  • រ៉ូម ១:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ទោះ​ជា​មនុស្ស​មើល​មិន​ឃើញ​ព្រះ​ក៏​ដោយ តែ​ពេល​ពួក​គេ​ពិចារណា​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត នោះ​ពួក​គេ​ឃើញ​ច្បាស់​នូវ​គុណ​សម្បត្តិ​របស់​លោក+ តាំង​ពី​ពេល​ដែល​លោក​បាន​បង្កើត​ពិភព​លោក​មក​ម្ល៉េះ ពោល​គឺឫទ្ធានុភាព​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត+និង​ឋានៈ​របស់​លោក​ជា​ព្រះ។+ ដូច្នេះ ពួក​គេ​មិន​អាច​ដោះ​សាបាន​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក