បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៧:២៣, ២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ប៉ុន្តែ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​នេះ​ថា​៖ ​«​ចូរ​ស្ដាប់​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​»​›។+ ២៤ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​តាម​គម្រោង​ការ*របស់​ខ្លួន គឺ​ធ្វើ​តាម​គំនិត​អាក្រក់​និង​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​វិញ។+ ពួក​គេ​បាន​ថយ​ក្រោយ មិន​មែន​ឆ្ពោះ​ទៅ​មុខ​ទេ

  • យេរេមា ១១:៧, ៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ព្រោះ​ខ្ញុំ​បាន​ដាស់​តឿន​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​នៅ​គ្រា​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប និង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដាស់​តឿន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ធ្វើ​តាម​បង្គាប់​ខ្ញុំ​»។+ ៨ ប៉ុន្តែ ពួក​គេ​មិន​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចេះ​តែ​ធ្វើ​តាម​ចិត្ត​អាក្រក់​និង​ចិត្ត​រឹង​ចចេស​របស់​ខ្លួន។+ ដូច្នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្វី​ដែល​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​កើត​ឡើង​ទៅ​លើ​ពួក​គេ គឺ​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​មិន​ព្រម​ធ្វើ​តាម›​»។

  • មីកា ៦:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រោះ​អ្នក​រាល់​គ្នា​កាន់​តាម​ច្បាប់​របស់​អំរី ហើយ​ប្រព្រឹត្ត​តាម​ពូជ​ពង្ស​អាហាប់+

      គឺ​អ្នក​រាល់​គ្នា​ដើរ​តាម​មាគ៌ា​របស់​ពួក​គេ។

      ហេតុ​នេះ​ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្វី​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ដល់​ប្រជា​ជាតិ​នា​នា។

      ពេល​ឮ​អំពី​អ្នក​រាល់​គ្នា ពួក​គេ​នឹង​នឹក​ហួស​ចិត្ត+

      រួច​ប្រមាថ​មើល​ងាយ​អ្នក​រាល់​គ្នា​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក